ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

តើផលិតករគ្រឿងស្រវឹងដែលបង្កហានិភ័យពុលដល់ដល់អ្នកពិសារគ្រឿងស្រវឹងបណ្ដាលឲ្យស្លាប់ឬពុលត្រូវផ្ដន្ទាទោសដូចម្ដេច?

(ភ្នំពេញ)៖ ការអនុវត្តទីផ្សារសេរីពិតជាមានសារសំខាន់ណាស់ដើម្បីផ្ដល់ឱកាសឲ្យវិស័យឯកជនមានសិទ្ធិលើការនាំចេញ ចូល លើអាជីវកម្មរបស់ខ្លួនក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេស។ទន្ទឹមនឹងនោះបច្ចុប្បន្ននេះ វិស័យឯកជនបាននឹងកំពុងចរាចរផ្សាយពាណិជ្ជកម្ម នូវផលិតផលរបស់ខ្លួន គ្រប់ផលិតផលទាំងអស់។យើសង្កេតឃើញថាក្នុងនោះក៏មានការផលិតគ្រឿងស្រវឹងជាច្រើនផងដែរ ។ដូច្នេះរដ្ឋពិតជាមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងគ្រឿងស្រវឹងលើផលិតផលទាំងនោះដើម្បីធានាគុណភាព សុវត្ថិភាព លើដល់ប្រើប្រាស់ ក្នុងន័យកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ច និងសង្គម។
បើយោងតាមប្រភពសារព័ត៌មានដើមរាំងបានឲ្យដឹងថា៖នៅល្ងាចថ្ងៃទី២៩វិច្ឆិកា២០២០មានករណីប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងពុលស្រាបានបញ្ជូនពីស្រុកទឹកផុសមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ ក្នុងនោះការកើនឡើងនៃអ្នកពុលស្រាមានចំនួនរហូត១០៥នាក់និងអ្នកស្លាប់ឡើងដល់៦នាក់។
រយៈពេល២ថ្ងៃទី២៨និង២៩នេះសមត្ថកិច្ចចម្រុះបានចុះសហការជាមួយអាជ្ញាធមួលដ្ឋានបិទទីតាំងលក់ស្រាសនិងស្រាថ្នាំចំនួន៣កន្លែងនិងបានឃាត់ខ្លួន៤នាក់នាំយកមកសាកសួនៅស្នងការនគបាលខេត្ត។

តើឧស្សាហករគ្រឿងស្រវឹង និងត្រូវផ្ដន្ទាសទោសដូចម្ដេច?ដើម្បីអោយយល់ដឹងតែច្បាស់ អង្គភាពសារព័ត៌មានBTN NEWS បានសហការជាមួយការិយាល័យមេធាវី ប៊ី ធី បានលើកយកបញ្ហានេះមកចែករំលែកដូចតទៅ៖
មេធាវី រិន ដេវីដ នៃការិយាល័យមេធាវី ប៊ី ធី បានឲ្យដឹងថា៖ ផលិតផលគ្រឿងស្រវឹង មិនមែនមានតែហានិភ័យចំពោះអ្នកប្រើប្រាស់គ្រឿងស្រវឹងនោះទេ ប៉ុន្តែវាក៏មានហានិភ័យផងដែរចំពោះ ឧស្សាហករគ្រឿងស្រវឹងដែលផលិតគ្រឿងស្រវឹង។
លោកបានបញ្ជាក់ថា ចំពោះផលិតករគ្រឿងស្រវឹងដែលបង្កហានិភ័យពុលស្រាដល់ដល់អ្នកពិសារគ្រឿងស្រវឹង។យោងតាមច្បាប់ព្រហ្មទណ្ឌ មាត្រា ២២៦ ចែងថាការចាត់ទុកផ្ដល់អាហារដែលមានសារជាតិពុលដូចជាអំពើហិង្សាដោយចេតនា អំពើលក់ ធ្វើអនុប្បទាន ឬឲ្យចំណី ឬភេសជ្ជៈ ដោយដឹងថាជាចំណី ឬភេសជ្ជៈនោះមានសារជាតិពុលនាំឲ្យខូចគុណភាពនោះ ត្រូវចាត់ទុកជាអំពើហិង្សាដោយចេតនា។យោងមាត្រា២១៧ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៣(បី)ឆ្នាំនិងពិន័យជាប្រាក់ ២.០០០.០០០ (ពីរលាន) រៀល ទៅ ៦.០០០.០០០(ប្រាំមួយលាន) រៀល។
ចំពោះអំពើសារមរណភាពនៃជនរងគ្រោះ មាត្រា២២៤ នៃក្រមព្រហ្មទណ្ឌត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីរ៧ (ប្រាំពីរ) ឆ្នាំ ទៅ១៥ (ដប់ប្រាំ)ឆ្នាំ កាលបើអំពើបណ្ដាលឲ្យជនរងគ្រោះស្លាប់ដោយគ្មានចេតនាសម្លាប់។

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com