ទាន់ហេតុការណ៍
អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង
0

បុរស២នាក់ជិះម៉ូតូក្នុងល្បឿនលឿនជាន់ហ្រ្វាំងខ្លាចបុកគោឆ្លងផ្លូវបណ្ដាលឱ្យដួលត្រូវរថយន្តមកពីក្រោយកិនបែកប្រអប់ជើងនឹងម្នាក់ទៀងរងរបួសដៃធ្ងន់ធ្ងរ

ភ្នំពេញ៖)បុរស២នាក់ជិះម៉ូតូឌុបគ្នាធ្វើដំណើរតាមបណ្ដោយមហាវិថីឈ្នះឈ្នះក្នុងល្បឿងលឿនហើយជ្រុលទៅបុកជាមួយនឹងសត្វគោដែលកំពុងតែដើរឆ្លងផ្លូវបណ្ដាលឱ្យដួល ត្រូវបានរថយន្តធុនធំម៉ាកយីឌុបបើកមកពីក្រោយក្នុងល្បឿនលឿនដែរនោះហើយបានគេចពីសត្វគោដូចគ្នាក៏ស្រាប់តែរេចង្កូតមកកិនចំប្រអប់ជើងបែកខ្ទេចលានឆ្អឹងចេញមកខាងក្រៅនឹងបុរសម្នាក់ទៀតបានរងរបួសដៃយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង១៥នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងគេបានឃើញបុរស២នាក់ជិះម៉ូតូម៉ាកនិចពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1GX-4347 ជិះធ្វើដំណើរតាមបណ្ដោយមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានជ្រុលទៅបុកជាមួយនិងហ្វូងសត្វគោដែលទឹកកំពុងតែដើរឆ្លងផ្លូវបណ្តាលឲ្យដួល ស្រាប់តែរថយន្តធន់ធំម៉ាកយីឌុបពណ៌ត្រីអ៊ុីមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ០2 3-8379 បើកស្របទិសដៅគ្នាមកពីក្រោយកិនចំប្រអប់ជើងបុរសម្នាក់ខាងឆ្វេងបែកខ្ទេចលានឆ្អឹងចេញមកខាងក្រៅ និងម្នាក់ទៀតរងរបួសដៃយ៉ាងធ្ងន់ធ្ងរ ចំណែករថយន្តបង្កក៏បានព្យាយាមបើករត់តែត្រូវបានប្រជាពលរដ្ឋចេញតាមឃាត់បានទាំងតៃកុងនឹងរថយន្តយកមកប្រគល់ទៅឲ្យសមត្ថកិច្ច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ធ្វើការវាស់វែងរួចរាល់ក៏បានយកតៃកុងនិងរថយន្តបង្ករួមជាមួយនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅឯអធិការដ្ធាននគរបាល ខណ្ឌជ្រោយចង្វារង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។រក្សាសិទ្ធិ៖)ដោយវុត្ថា

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com