ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

ទីបំផុត តំណាង អយ្យការ អម សាលាដំបូង សម្រេចចោទប្រកាន់យុវជន ដែលជេរ ប្រហាថ សមត្ថកិច្ចជាផ្លូវ ការណ៍ហើយ

រាជធានីភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា រង និង ជា អ្នកនាំពាក្យ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញបាន ឲ្យ ដឹង ថា នា រសៀល ថ្ងៃ ទី ២៧ វិច្ឆិកា ឆ្នាំ ២០២១ នេះ លោក ស៊ិ ត វណ្ណ : ព្រះរាជអាជ្ញា រង តំណាង អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ បើក ស៊ើបសួរ លើ យុវជន ម្នាក់ ដែល ជេរ ប្រមាថ សមត្ថកិច្ចជា ផ្លូវការណ៍ ហើយ ។

លោក អ្នកនាំពាក្យ បញ្ជាក់ ថា ករណី ខាង លើ នេះ តំណាង អយ្យការ បាន បើកការស៊ើបសួរ ពី បទ .បើកបរ យានយន្ត មិន ព្រម បញ្ឈប់ តាម បញ្ជា របស់ មន្ត្រី នគរ ចរាចរណ៍ ផ្លូវគោក, បទ រារាំង ឬ ប្រើ ប្រាស់ មធ្យោបាយ ណាមួយ ដើ ម្បី ជា ឧបសគ្គ ដល់ ចរាចរ សាធារណៈ, បទហិង្សា ដោយ ចេតនា, បទ ប្រមាថ និង បទ ប្រឆាំងនិងអ្នករាជការ សាធារណៈ តាម មាត្រា៧៦ និង មាត្រា៨០ នៃ ច្បាប់ ស្តី ពី ចរា ចរណ៍ ផ្លូវគោក និង មាត្រា២១៧ មាត្រា៥០២ និង មាត្រា៥០៣ នៃ ក្រមព្រហ្មទណ្ឌ ។ក្រោយ ពី តំណាង អយ្យការ ចោទប្រកាន់ ជា ផ្លូវការ ណ៍ សំណុំរឿង នេះ បាន ចាត់ បញ្ជូន ទៅ ចៅក្រម ស៊ើបសួរ ដើម្បី សម្រេច ឃុំខ្លួន ជនសង្ស័យ ដាក់ ពន្ធនាគារ ជា ប៉ុណ្តោះអាសន្ន ។ ប៉ុន្តែ នា សៀ ល ថ្ងៃ ដដែល នេះ ជនសង្ស័យ មិន ទាន់ ត្រូវ បាន ចាត់ បញ្ជូន ដល់ ដៃ ចៅក្រម ស៊ើបសួរ នៅឡើយ ទេ អាច ព្រឹក ថ្ងៃ ទី ២៨ ខែវិច្ឆិកា ទើប សមត្ថកិច្ច នាំ ទៅ បន្ត នីតិវិធី ទៀត ។

ដែល សំណុំរឿង បាន ស្ថិត នៅ លោក ស៊ិ ត វណ្ណ : ព្រះរាជអាជ្ញា រង តំណាង អយ្យការ អម សាលាដំបូង បើក ការ ស៊ើបសួរ ដោយ មាន ជនសង្ស័យ ឈ្មោះ យឹ ង វណ្ណ ដា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជា សន្តិសុខ ឯកជន ។ជនសង្ស័យ បាន រង នូវ ការ ចោទប្រកាន់ ក្នុង ការ ធ្វើ សកម្មភាព ជេរ ប្រមាថ មើលងាយ និង ដេញ វាយ សមត្ថកិច្ច កំពុង អនុវត្ត ច្បាប់ ចរាចរណ៍ ផ្លូវគោក នៅ ចំណុច ក្រោម ស្ពាន អាកាស ស្ទឹង មាន ជ័យ កាលពី ល្ងាច ថ្ងៃ ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លង ទៅ ដែល ត្រូវ បាន សមត្ថកិច្ច នៃ ការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការ នគរបាល រាជធានី ភ្នំពេញ ធ្វើការ ឃាត់ខ្លួន ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com