ទាន់ហេតុការណ៍
ឣាវុធទៀតហើយ!ពលរដ្ឋម្នាក់ប្ដឹងមន្ត្រីនៃក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ចពីបទ៖ប៉ុនប៉ងឃាតកម្ម - ក្រុមហ៊ុន​ទេសចរណ៍ក្នុងស្រុក​ ចុះMOUសហការគ្នា​ ជំរុញការទាក់ទាញកំណេីនទេសចរណ៍​មកកាន់កម្ពុជា - សូមឣបឣរសាទរ!លោកគ្រូ ចាន់ សេរី ត្រូវបានសម្ដេចសង្ឃនៃព្រះរាជាណាចក្រកម្ពុជាផ្ដល់គោរម៍្យងារជា«ធម្មទានាចារ្យជំនួយការ» - កម្លាំងប៉ូលីសស្រុកគិរីវង់​ចុះព័ទ្ធផ្ទះប្រជាពលរដ្ឋ​ដោយគ្មានដីកាពីតុលាការ - ប្រជាពលដ្ឋស្នើរសុំដល់លោកអភិបាលស្រុកគងពិសី សូមជួយផ្ដល់យុត្តិធម៌... - សេចក្ដីប្រកាសជូនដំណឹងស្វែងរកកូនប្រុសឈ្មោះ រស់ វិសុទ្ធ - គោលបំណងនៃដំណេីកំសាន្តក្នុងព្រៃ - ករណីវិវាទរបស់លោក ផេង វណ្ណា និងលោក អ៊ុក រដ្ឋា ត្រូវបានដោះស្រាយបញ្ចប់ដោយស្នាមញញឹមក្រោមគោលនយោ បាយឈ្នះឈ្នះ - វិស័យអចលនទ្រព្យអាចនិងធ្លាក់ចុះបើនៅតែកើតមានក្រុមហ៊ុនដែលលក់ដីខ្យល់បែបនេះ? - លោក ប៊ុន ផេង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានពាំនាំអំណោយរបស់លោកឧកញ៉ា អ៊ុក រដ្ឋា ក្នុងកម្មវិធីសូត្រមន្ត និងសម្ពោធក្លោងទ្វារសាលាបឋមសិក្សា ហ៊ុន សែន ព្រែកតាកូវ
0

ទីតាំងហ្គេម បាញ់ត្រី online លំដាប់ Casino រីកដូចផ្សិតក្នុងទឹកដីខណ្ឌចំការមន អាជ្ញាធរហាក់មើលមិនឃើញ ឬក៏ជាឆ្នាំងបាយរបស់អាជ្ញាធរទៅវិញ

រាជធានីភ្នំពេញ ៖ ទីតាំងអាជីវកម្មល្បែង Casino លំដាប់VIP ដែលមានយីហោឈ្មោះថា《 សប្បាយរីករាយ ពន្លឺព្រះអាទិត្យ》កំពុងតែបើកទទួលភ្ញៀវដែលញៀនល្បែងគ្រប់ទិសទីចូលមកលេងទាំងយប់ ទាំងថ្ងៃដោយមិនខ្លាចអាជ្ញាធរក្នុងមូលដ្ឋាននោះទេ ទីតាំងល្បែងកាស៊ីណូលំដាប់V I P នេះស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើនេះបានប្រាប់ឲ្យដឹងថាទីតាំងអាជីកម្មល្បែងCasino ដែលធំលំដាប់V I P យីហោ សប្បាយរីករាយ ពន្លឺព្រះអាទិត្យនេះគេមើលឃើញថាមានអ្នកញៀនល្បែងចូលលេងទាំងយប់ទាំងថ្ងៃមិនដាច់នោះឡើយ តែគេមិនដែលឃើញមានអាជ្ញាធរនិងសមត្ថកិច្ចណាចុះមកត្រួតពិនិត្យទីតាំងហ្គេមបាញ់ត្រីonline លំដាប់Casino V I P នេះនោះទេ។

យើងមិនទាន់ដឹងថាទីតាំងនេះតើមានលិខិតអនុញ្ញាតប្រកបអាជីវកម្មដែររឺក៏យ៉ាងណានោះទេ ដោយលែកទីតាំងខាងលើនេះមានបង្កប់លេងល្បែងសុីសងតាមអនឡាញខុសច្បាប់ជាច្រើនផងដែរ ។

ពលរដ្ឋមានការងឿងឆ្ងល់ថា ហេតុអ្វីទីតាំងអាជីវកម្មល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទខាងលេីនេះបេីកលេងបានដោយមិនខ្លាចការឆ្លង និងរីករាលដាលនៃជម្ងឺកូវីដ១៩ ដ៏កាចសាហាវនៅក្នុងប្រទេសកម្ពុជាយេីង ក៌ដូចជា ភូមិ ឃុំ សុវត្ថិភាព របស់ប្រមុខរារដ្ឋាភិបាល ។

ពលរដ្ឋបានបន្តថា រឺមួយក៏ម្ចាស់ទីតាំងល្បែងខុសច្បាប់ខាងលើនេះ នឹងអាជ្ញាធរមានការត្រូវផ្លែ ត្រូវដងគ្នារឺក៏យ៉ាងណាទើបសមត្ថកិច្ចនិងអាជ្ញាធរមិនហ៊ានចុះបង្ក្រាបនៅទីតាំងកន្លែងខាងលើនេះ ដោយខ្លាចបែកឆ្នាំងបាយរបស់ខ្លួនឬក៏យ៉ាងណា?

ដូច្នេះហេីយ ប្រជាពលរដ្ឋអំពាវនាវ ស្នើសុំឲ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាពិសេសលោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ អភិបាល ខណ្ឌ នឹង លោក អធិការខណ្ឌ មេត្តាត្រួតពិនិត្យ ទប់ស្កាត់ និងចាត់វិធានការបង្ក្រាបផង ដេីម្បីមានភាពសន្ដិសុខក្នុងសង្គម ព្រមទាំងចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងកូវីដ-១៩ដ៏កាចសាហាវ នឹង ភូមិ ឃុំ សុវត្ថិភាព នៅក្នុងប្រទេសកម្ពុជាយេីងផងដែរ។

ពាក់ព័ន្ធករណីខាងលើនេះដែរអង្គភាពសារព័ត៌មានCRNNews យើងរង់ចាំធ្វើការបកស្រាយបំភ្លឺពីកម្លាំងអាជ្ញាធរមានសមត្ថកិច្ចរៀងរាល់ម៉ោងធ្វើការផងដែរ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com