ទាន់ហេតុការណ៍
ឣាវុធទៀតហើយ!ពលរដ្ឋម្នាក់ប្ដឹងមន្ត្រីនៃក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ចពីបទ៖ប៉ុនប៉ងឃាតកម្ម - ក្រុមហ៊ុន​ទេសចរណ៍ក្នុងស្រុក​ ចុះMOUសហការគ្នា​ ជំរុញការទាក់ទាញកំណេីនទេសចរណ៍​មកកាន់កម្ពុជា - សូមឣបឣរសាទរ!លោកគ្រូ ចាន់ សេរី ត្រូវបានសម្ដេចសង្ឃនៃព្រះរាជាណាចក្រកម្ពុជាផ្ដល់គោរម៍្យងារជា«ធម្មទានាចារ្យជំនួយការ» - កម្លាំងប៉ូលីសស្រុកគិរីវង់​ចុះព័ទ្ធផ្ទះប្រជាពលរដ្ឋ​ដោយគ្មានដីកាពីតុលាការ - ប្រជាពលដ្ឋស្នើរសុំដល់លោកអភិបាលស្រុកគងពិសី សូមជួយផ្ដល់យុត្តិធម៌... - សេចក្ដីប្រកាសជូនដំណឹងស្វែងរកកូនប្រុសឈ្មោះ រស់ វិសុទ្ធ - គោលបំណងនៃដំណេីកំសាន្តក្នុងព្រៃ - ករណីវិវាទរបស់លោក ផេង វណ្ណា និងលោក អ៊ុក រដ្ឋា ត្រូវបានដោះស្រាយបញ្ចប់ដោយស្នាមញញឹមក្រោមគោលនយោ បាយឈ្នះឈ្នះ - វិស័យអចលនទ្រព្យអាចនិងធ្លាក់ចុះបើនៅតែកើតមានក្រុមហ៊ុនដែលលក់ដីខ្យល់បែបនេះ? - លោក ប៊ុន ផេង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានពាំនាំអំណោយរបស់លោកឧកញ៉ា អ៊ុក រដ្ឋា ក្នុងកម្មវិធីសូត្រមន្ត និងសម្ពោធក្លោងទ្វារសាលាបឋមសិក្សា ហ៊ុន សែន ព្រែកតាកូវ
0

ម្ចាស់សង្វៀនជល់មាន់ ប៉ះម្ចាស់សង្វៀនជល់មាន់ ផ្អើលកាស៊ីណូ កាឡាក់ស៊ី អ្នកឈ្នះជាប់ខ្នោះ

ខេត្តកណ្តាល៖ ករណីហិង្សាមួយបានកើតឡើង បង្ករអោយមានការភ្ញាក់ផ្អើល ខណះអ្នកមើលការខុស ត្រូវ ម្ចាស់សង្វៀនជល់មាន់ស្រុកកោះធំ វៃគ្នាជាមួយ ម្ចាស់សង្វៀនជល់មាន់ ស្រុកស្អាងក្នុងកាស៊ីណូ កាឡាក់ស៊ី បណ្តាលអោយអ្នករងរបួសពីនាក់ ។ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចស្រុកកោះធំ ធ្វើការឃាត់ខ្លួន ។

ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី០៥ ឧសភា ឆ្នាំ២០២២​ វេលាម៉ោង​ ១៧និង៤០នាទី នៅចំណុចកាស៉ីណូ​ កាឡាក់ស៉ី​ ភូមិជ្រៃធំ​ ឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្ដាល។

ជនរងគ្រោះ​ទី១ឈ្មោះ​ ស្រៀ​ ហុង ភេទប្រុស អាយុ៣៧ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅភូមិព្រែករុន​ ឃុំព្រែកគយ​ ស្រុកស្អាង ខេត្តកណ្ដាល​ មុខរបរ​ បុគ្គលិកកាស៉ីណូ ទី២ឈ្មោះ​ ម៉ុន​ វណ្ណា​ ភេទប្រុស​ អាយុ៥៩ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅភូមិលេខ១​ សង្កាត់ស្វាយរលំ​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល​ មុខរបរ​ មន្ដ្រីចូលនិវត្តន៍​ ។ 

ជនសង្ស័យ​​មានឈ្មោះ​ ង្វៀង​ ប៊ិន ភេទប្រុស​ អាយុ៥២ឆ្នាំ​ ជនជាតិវៀតណាម​ រស់នៅភូមិឃុំកេីតហេតុ​ មុខរបរ​ បុគ្គលិកកាស៉ីណូ​ ។

បើតាមសមត្ថកិច្ចបានប្រាប់អោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យ​ និងជនរងគ្រោះ(ស្រៀ​ ហុង)​ បានជជែកគ្នាអំពីប្រាក់ដែលជនរងគ្រោះបានឲ្យគេខ្ចីប្រាក់ចំនួន​ ១,០០០,០០០៛​ ពួកគេជជែកគ្នាយ៉ាងខ្លាំង​ ឈានដល់ការប្រេីហិង្សាដាក់គ្នា​ ដោយជនសង្ស័យ​ និងបក្ខពួក​ប្រហែល​ ៧-៨នាក់​ បាននាំគ្នាទៅវាយ​ លេីជនរងគ្រោះទាំងពីរ​នាក់​ ពេលនោះបក្ខពួកខាងលេីបានវាយទៅលេីឈ្មោះ​ ម៉ុន​ វណ្ណា​ ជាច្រេីនដៃ​ថែមទៀតផង​ ចំណែកឈ្មោះ​ ស្រៀ​ ហុង​ គេចខ្លួនរួច​។ ភ្លាមនោះឈ្មោះ​ ង្វៀង​ ប៊ិន​ បានគប់ទូរស័ព្ទដៃ​ ម៉ាក​ Oppo​ មិនចាំស៊េរី​ ពណ៌ស-ខ្មៅ​ ទៅលេីឈ្មោះ​ ស្រៀ​ ហុង​ ត្រូវចំស្មាខាងស្ដាំ​ និងបានប្រេីពាក្យសំដីគំរាមកំហែងថា​ អញមេនៅជ្រៃធំ​ “អ្ហែង(ស្រៀ​ ហុង)​ មេនៅស្រុកស្អាង​ កុំចង់ខ្លាំងជាមួយអញ​ អញចង់សម្លាប់អ្ហែងពេលណាក៏បានដែរ” ព្រ​មទាំងជេរប្រមាថជាច្រេីនទៀត។

ក្រោយពេលកើតហេតុខាងលើជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ​ តែម្ដង​ បន្ទាប់ពីបានទទួលបានពាក្យបណ្ដឹង​ កម្លាំងជំនាញស្រុកកោះធំ​ សហការជាមួួយកម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន បានចុះអន្តរាគមន៍ធ្វេីការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ​ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com