ទាន់ហេតុការណ៍
ឣាវុធទៀតហើយ!ពលរដ្ឋម្នាក់ប្ដឹងមន្ត្រីនៃក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ចពីបទ៖ប៉ុនប៉ងឃាតកម្ម - ក្រុមហ៊ុន​ទេសចរណ៍ក្នុងស្រុក​ ចុះMOUសហការគ្នា​ ជំរុញការទាក់ទាញកំណេីនទេសចរណ៍​មកកាន់កម្ពុជា - សូមឣបឣរសាទរ!លោកគ្រូ ចាន់ សេរី ត្រូវបានសម្ដេចសង្ឃនៃព្រះរាជាណាចក្រកម្ពុជាផ្ដល់គោរម៍្យងារជា«ធម្មទានាចារ្យជំនួយការ» - កម្លាំងប៉ូលីសស្រុកគិរីវង់​ចុះព័ទ្ធផ្ទះប្រជាពលរដ្ឋ​ដោយគ្មានដីកាពីតុលាការ - ប្រជាពលដ្ឋស្នើរសុំដល់លោកអភិបាលស្រុកគងពិសី សូមជួយផ្ដល់យុត្តិធម៌... - សេចក្ដីប្រកាសជូនដំណឹងស្វែងរកកូនប្រុសឈ្មោះ រស់ វិសុទ្ធ - គោលបំណងនៃដំណេីកំសាន្តក្នុងព្រៃ - ករណីវិវាទរបស់លោក ផេង វណ្ណា និងលោក អ៊ុក រដ្ឋា ត្រូវបានដោះស្រាយបញ្ចប់ដោយស្នាមញញឹមក្រោមគោលនយោ បាយឈ្នះឈ្នះ - វិស័យអចលនទ្រព្យអាចនិងធ្លាក់ចុះបើនៅតែកើតមានក្រុមហ៊ុនដែលលក់ដីខ្យល់បែបនេះ? - លោក ប៊ុន ផេង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានពាំនាំអំណោយរបស់លោកឧកញ៉ា អ៊ុក រដ្ឋា ក្នុងកម្មវិធីសូត្រមន្ត និងសម្ពោធក្លោងទ្វារសាលាបឋមសិក្សា ហ៊ុន សែន ព្រែកតាកូវ
0

លោក ប៊ុន ផេង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានពាំនាំអំណោយរបស់លោកឧកញ៉ា អ៊ុក រដ្ឋា ក្នុងកម្មវិធីសូត្រមន្ត និងសម្ពោធក្លោងទ្វារសាលាបឋមសិក្សា ហ៊ុន សែន ព្រែកតាកូវ

ខេត្តកណ្តល÷ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ប៊ុន ផេងអភិបាលស្រុកខ្សាច់កណ្ដាលតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល  អមដំណើរដោយលោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្ដាល មន្ត្រីរដ្ឋបាលស្រុក ឃុំ ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស បានចូលរួមក្នុងកម្មវិធីសូត្រមន្ត និងសម្ភោធក្លោងទ្វារសាលាបឋមសិក្សា ហ៊ុន សែន ព្រែកតាកូវដែលមានទីតាំងស្ថិតនៅក្នុងឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

ឆ្លៀតក្នុងឱកាសនោះគណៈអធិបតីក៏បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សផងដែរ

លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាលតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ក៏បាននាំយកអំណោយរបស់លោកឧកញ៉ា អ៊ុក រដ្ឋា  នាយកក្រុមហ៊ុន មហារដ្ឋា ត្រេឌីង យកមកចែកជូនរួមមាន÷

មន្ត្រីសាលាស្រុកចំនួន ៥៩ នាក់ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល និងសារុងមួយ
ក្រុមប្រឹក្សាឃុំចំនួន០៧ នាក់ក្នុងម្នាក់បានថវិកា ៤ម៉ឺនរៀល

លោកគ្រូអ្នកគ្រូចំនួន ៤៩ នាក់ក្នុងម្នាក់ទទួលបានថវិកា ២ម៉ឺនរៀល និងសារុង ១

យុវជន ស ស យ ក ១៥នាក់កាកបាទក្រហម១៥ នាក់កាយរិទ្ធ២០ នាក់ ប្រជាការពារ នាយប៉ុស្តិ៍នគរបាលឃុំ២៣នាក់ ប្រជាពលរដ្ឋ ២៥០នាក់ ក្នុងម្នាក់ទទួលបានថវិកា  ២ម៉ឺនរៀលនិងសារុង១

សិស្សានុសិស្សចំនួន ៣០០នាក់ក្នុងម្នាក់ទទួលបានសៀវភៅ ២ក្បាល ប៊ិច១ដើមជ័រលុប១ ខ្មៅដៃ១ដើម និងថវិកាចំនួន៥ ពាន់រៀល

ឆ្លៀតក្នុងឱកាសនេះលោក ប៊ុន ផេង អភិបាលន័យគណៈអភិបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ព្រះសង្ឃអាចារ្យគណះកម្មការវត្ត លោកគ្រូអ្នកគ្រូកងកំលាំងប្រជាពលរដ្ឋទូរទាំងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតដល់លោកឧកញ្ញា អ៊ុក រដ្ឋា នឹងលោកជំទាវ បុត្រាបុត្រីព្រមទាំងក្រុមគ្រួសារដែលបានលះបង់នូវ
(មច្ឆាទិដ្ឋិ) (ពោលគឺសេចក្តីកំណាញ់)បានចែកជួន នូវថវិកានឹងរបស់របរប្រេីប្រាស់ដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាលនៅពេលនេះ។

លោកអភិបាលស្រុកខ្សាច់កណ្ដាលរួមទាំងកងកម្លាំងនឹងប្រជាពលរដ្ឋទូរទាំងស្រុកខ្សាច់ខេត្តកណ្ដាល សូមគោរពជួនពរលោកឧកញ៉ា
(អ៊ុក រដ្ឋា) និងលោកជំទាវបុត្រាបុត្រីឲ្យសមប្រកបជួបប្រទះតែសេចក្តីសុខនិងសេចក្តីចម្រើនសុខភាពល្អជោគជ័យគ្រប់ការងារភារកិច្ច៕អត្ថបទពូឃ្លោក

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com