ទាន់ហេតុការណ៍
ព្រះគ្រូ សុន្ទរ:មេធា ឥន្ទ ម៉ូលី ព្រះរាជាគណៈថ្នាក់កត្តិយស នៃព្រះរាជាណាចក្រ កម្ពុជា បានផ្ដួចផ្ដើម ជួសជុលនិងកសាងផ្លូវថ្នល់ ចេញពីរវត្តសុរិយាវង្ស (ព្រៃវៀរ) ទៅទល់នឹង ឃុំប្រធាតុ ចំងាយប្រវែងជាង២គីឡូម៉ែត្រ បានរួចរាល់ជាងស្ថាពរ - ម្ចាស់លំនៅដ្ឋានបានស្វែងរកថៅកែម៉ៅការសំណង់ ឈ្មោះ ប៉ុល ឡេន ចូលមកដោះស្រាយ រឿងសាងសង់សំណង់មិនទាន់រួចយកប្រាក់ទៅបាត់រត់ចោលកណ្តាលទី. - អ្នកបេីកបររថយន្តពីនាក់រងនូវបណ្តឹងពីពលរដ្ឋថាបានយកដុំថ្មគប់ផ្ទះនឹងគម្រាមសម្លាប់...! - ក្រុមហ៊ុន តាំង ហុង គ្រុប ប្ដឹងទៅសមត្ថកិច្ចសុំបើកការស៊ើបអង្គេតករណីជនខិលខូចលួចរំលោភម៉ាកទឹកអប់ ក្រោយពីសារព័ត៌មានបានផ្សព្វផ្សាយ! - សម្តេចក្រឡាហោម ស ខេង នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ......... - ឈ្មួញចាក់ដីរំលោភប្រឡាយបង្ហូរទឹកតាមផ្លូវរថភ្លើង នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ស្របពេលដូរអភិបាលខណ្ឌពោធិ៍សែនជ័យថ្មី! - ទីតាំងបនល្បែង ភ្នាល់មាន់ជល់តាមអនឡាញមួយកន្លែងនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១កំពុងតែបើកដំណើរការយ៉ាងរលូន ចំណែក លោក វ៉ាចំរើន មេប៉ុស្តិ៍ចោមចៅទី១កំពុងតែដេកលក់! - សង្វៀនជល់មាន់និងអាប៉ោងរីកដូចផ្សិតនៅស្រុកស្ទឹងត្រង់ តើលោក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ មានសមត្ថភាពធ្វើការបង្រ្កាបដែររឺទេ? - លោក វ៉ាសារ៉ង ចៅសង្កាត់ចោមចៅទី២ ដឹកនាំកម្លាំងប្រជាការពារចុះស្តារប្រព័ន្ធលូរំដោះទឹកភ្លៀងនៅផ្លូវវត្តព្រៃស្ពឺ! - ម្ចាស់ដេប៉ូប្រេងឥន្ទនៈទាំង៤២ប្ដឹងប្រធានសាខាក.ប.បខេត្តកណ្ដាលទៅ ACUបែរជាអគ្គនាយកដ្ឋាន ក.ប.បកោះហៅម្ចាស់ដេប៉ូយ៉ាងប្រញាប់!
0

ក្រុមហ៊ុន​ទេសចរណ៍ក្នុងស្រុក​ ចុះMOUសហការគ្នា​ ជំរុញការទាក់ទាញកំណេីនទេសចរណ៍​មកកាន់កម្ពុជា

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ២០២២ ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមួយមានឈ្មោះ Solomon Venture Co.LTD បានចុះអនុស្សារណៈស្តីពីការសហការភាពជាដៃគូរជាមួយក្រុមហ៊ុន JFT jet ដើម្បីជំរុញការទាក់ទាញកំណេីនទេសចរណ៍​មកកាន់កម្ពុជា។
ថ្លែងក្នុងពិធីចុះអនុស្សារណៈរវាងលោក ស៊ិន សត្ថា អគ្គនាយកក្រុមហ៊ុនទេសចរណ៍ Solomon Venture Co.LTD ជាមួយលោកស្រី ខែក ខេមរ៉ាត់ អគ្គនាយការក្រុមហ៊ុន​ JFT jet​ លោក​ ស៊ិន​ សត្ថា​ អគ្គនាយករបស់ក្រុមហ៊ុន Solomon Venture (Smile&Sweet)បានឲ្យដឹងថា​ ដោយមើលឃើញពីស្ថិរភាពនយោបាយប្រទេសជាតិ និងមានជំនឿយ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ធាភិបាល លោកបានចាប់ដៃគូរជាមួយដៃគូរនៅខាងក្រៅប្រទេស ក៏បង្កើតឲ្យបាននូវក្រុមហ៊ុននេះឡើងក្នុងគោលបំណងធ្វើឲ្យវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាមានការរីកចម្រើន​ ដូចមុនវិបត្តិកើតជំងឺកូវីដ-១៩។
លោក​ ស៉ិន​ សត្ថា​ បញ្ជាក់ថា​ ជាគោលបំណងដើម្បីចូលរួមក្នុងការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ដែលជាប់គាំជាង២ឆ្នាំមកនេះ ដោយសារតែវិបត្តិរាតត្បាតជំងឺកូវីដ១៩នោះ ក្រុមហ៊ុនទេសចរណ៍​ Smile&Sweet ក៏បានចាប់បើកដំណើរការសេវាកម្មទេសចរណ៍ ក្រោយប្រទេសបេីកដំណេីរការឡេីងវិញ។
លោក​ ស៉ិន​ សត្ថា​ លេីកឡេីងថា​ ការដាក់ចេញគោលនោបាយអនុវត្តទេសចរណ៍វ៉ាក់សាំងតាំងពីបំណាច់ឆ្នាំ២០២១មក​ គឺជាឱកាសដ៏សំខាន់សម្រាប់ការវិនិយោគទៅលេីវិស័យទេសចរណ៍​ ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅចំនួន៣ ដំបូងគេដែលបើកទទួលទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងហើយនេះ ក្នុងនោះរួមមានក្រុងព្រះសីហនុ នុងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង។​
លោក​ ស៊ិន​ សត្ថា​ បន្តថា​ ដោយសារតែការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ ទេីបធ្វេីឲ្យកំណើនទេសចរណ៍កេីនឡេីងគួរឱ្យកត់សម្គាល់​ ដែលអាចចាត់ទុកថា ជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញដ៏ឆាប់រហ័សនៃវិស័យទេសចរណ៍ផ្ទៃក្នុងសម្រាប់ឆ្នាំ២០២២នេះ។
លោក​ ស៉ិន​ សត្ថា​ អះអាងថា​ ចំពោះរាល់ការធ្វើដំណើរ ឬការទទួលសេវាកម្មទេសចរណ៍ទាំងឡាយ​គឺក្រុមហ៊ុននឹងគោរព និងអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ដែលដាកលចេញសម្រាប់អនុវត្តក្នុងការរស់នៅតាមគន្លងថ្មីនៃបរិបទរាតត្បាតជំងឺកូវីដ១៩។
ដោយឡែក​ លោកស្រី ខែក ខេមរ៉ាត់ អគ្គនាយិការក្រុមហ៊ុន​ មានប្រសាសន៍ថា ក្នុងខណៈពេលដែលកម្ពុជា បានងើបឡើងវិញពីជំងឺកូវីដ១៩ ដោយគោលនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចសហការរវាងក្រុមហ៊ុនJFT និង ក្រុមហ៊ុនទេសចរណ៍ Sweet&Smile គឺជាការបើកឱកាសអោយក្រុមហ៊ុនទាំងពីរ ក៏ដូចជាវិស័យទេសចរ និងអាកាសចរណ៍ បានបើកដំណើរការអោយមានប្រក្រតីភាពឡើងវិញ ក្នុងការជំរុញទេសចរណ៍ក្នុងស្រុក និងក្នុងតំបន់តាមរយៈការប្រើប្រាស់យន្តហោះក្នុងស្រុក និងយន្តហោះឯកជនផងដែរ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com