ទាន់ហេតុការណ៍
សម្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនបាន3នាក់ - លោក ឈុន សារឿន ចេញបកស្រាយបំភ្លឺក្រោយព័ត៌មានចុះផ្សាយរឿងស៊ីដាច់លុយដៃគូរភាគហ៊ុន [ ១៦០,០០០$] - លោក ដួង អក្ខរា សូមធ្វើការបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិត និងបំភ្លៃការពិត ជូនដល់បងប្អូនសាធារណៈជន និងអ្នកព័ត៏មានឲ្យបានជ្រាប,,, - លោក ឈុន សារឿន ត្រូវបានដៃគូភាគហ៊ុនរកស៊ីដាក់ពាក្យបណ្ដឹងរឿងស៊ីដាច់លុយចំនួន​[ ១៦០,០០០$] - ស្ត្រី​អ្នកជំនួញ​ហាយសូរម្នាក់ ឈ្មោះ ពេជ្រ ស្រីមុំ ដែលល្បីខាងឆបោកមនុស្សជាច្រើននាក់ អស់ទឹកប្រាក់រាប់លានដុល្លារ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួន! - យោធិននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ០៩នាក់ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ ព្រមគ្នាជាមួយយោធិននៃកងរាជអាវុធហត្ថ ជាង១០០នាក់ផ្សេងទៀត ទូទាំងប្រទេស! - លោក ឡាក់ ម៉េងធី តំណាងលោក ឈឿន សុចិត្តប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ដើមមៀន នាំយកថវិកាឧបត្ថម្ភដល់លោក ឈៀង អៀម - ឃាត់ខ្លួនស្មៀនសង្កាត់តាខ្មៅម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ - ដំណឹងស្វែងរកម្ចាស់ម៉ូតូ? - ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ត្រូវបានប្រគល់ជូនគ្រួសារសពសមាជិកមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ ចំនួន០២គ្រួសារ!
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង ឯកឧត្តម កើត ឆែ អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌកំបូល

រាជធានីភ្នំពេញ/ នាព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ឯកឧត្តម កើត ឆែ អភិបាលរង រាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌកំបូល ដែលមានកម្ពស់៣ជាន់ មានទទឹង១៥,៥ម៉ែត្រ និងបណ្តោយ ១៧,១ម៉ែត្រ ដែលមានទីតាំង ស្ថិតក្នុងបុរីសង្ឃឹមថ្មី ភូមិតានូន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកអភិបាល នៃគណៈអភិបាលខណ្ឌកំបូល លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថ ជាច្រើនរូបទៀត។

លោកវរសេនីយ៍ត្រី ឈៀង ចាន់ថុល មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌកំបូល បានលើកឡើងថា ដោយសារតែខណ្ឌកំបូល ជាខណ្ឌដែលទើបតែបង្កើតឡើងក្រោយគេក្នុងឆ្នាំ២០១៩ ជាហេតុធ្វើឲ្យទីតាំងរដ្ឋបាលទាំងអស់ ត្រូវការសាងសង់ថ្មី ដើម្បីបំពេញសេចក្តីត្រូវការជាចាំបាច់ ក្នុងនោះក៏មាន មូលដ្ឋានអាវុធហត្ថ ខណ្ឌកំបូលផងដែរ ដែលមានតម្រូវការសាងសង់ តែដោយក្នុងរយៈកាលកន្លងមក ពុំទាន់មានទីតាំងសមរម្យ និងមិនទាន់មានកញ្ចប់ថវិកា សម្រាប់សាងសង់ បានធ្វើឲ្យមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានត្រឹមជួលផ្ទះល្វែង នៅក្នុងបុរីសង្ឃឹមថ្មី ដើម្បីធ្វើជាទីតាំងធ្វើការបណ្តោះអាសន្នរហូតមក ទើបតែពេលនេះ ដោយមានការជ្រោមជ្រែង ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ឯកឧត្តម ឃួង ស្រេង ព្រមទាំង ឯកឧត្តម កើត ឆែ បានធ្វើឲ្យមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល មានឱកាសបញ្ចុះបឋមសិលាសាងសង់អគារមូលដ្ឋានលើទីតាំងផ្ទាល់របស់ខ្លួន ដែលទទួលបានពីសាលារាជធានីភ្នំពេញ ទុកសម្រាប់ប្រើប្រាស់ក្នុងការបំពេញការងាររដ្ឋបាល ក៏ដូចជាបម្រើប្រជាពលរដ្ឋទូទៅនៅក្នុងមូលដ្ឋានរបស់ខ្លួន ៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com