ទាន់ហេតុការណ៍
ប្រជាពលរដ្ឋប្រម៉ាន៣០០គ្រួសារស្មេីនឹង៣ភូមិ ២ឃុំ ផ្ទុះការតវ៉ាក្រោយពីក្រុមហ៊ុន ភឺនផល្លា យកគ្រឿងចក្រឈូសឆាយដីរបស់ពួកគាត់...! - សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន!
0

តេីលោក(គានិងលោករ៉ន)ជានណាទេីបបេីកលេង​ អាប៉ោង​ មិនខ្លាចសមត្ថកិច្ចពេលសារព័ត៌មានផ្សាយបំភ្លឺថារូបចាស់គេឈប់លេង​រាប់ឆ្នាំហេីយ​ ម្ដងនេះលែងថារូបចាស់ទៀត​ សមត្ថកិច្ចចុះទៅបង្ក្រាប​ តែ​ចាប់​បានតែខ្យល់​ ប្រមូលមែកឈេី​ គ្រែចាស់និងស្លឹកឫស្សីយកដុតធ្វេីភស្ភុតាង

ខេត្តស្វាយរៀង​ ៖​ ពិតជាគួរឲ្យចង់សេីច ​ទីតាំងលេងល្បែងសុីសងខុសច្បាប់ដុះស្លែមួយកន្លែងប្រភេទ (អាប៉ោង)​ នៅភូមិព្រៃត្រុំ​ ឃុំញ័រ​ ស្រុកកំពង់រោទ៍​ ខេត្តស្វាយរៀង​ បេីក​លេង​យ៉ាងរលួន​ ឡេីងដុះស្លែ​ ដែលអ្នកបេីក​លេងគេស្គាល់ឈ្មោះថា​លោក​ (គានិងលោករ៉ន) លុះពេលសារព័ត៌មានចុះផ្សាយ​ អាជ្ញាធរមាន​សមត្ថកិច្ចចុះទៅពិនិត្យនិងបាន​បកស្រាយបំភ្លឺថា​ ជា​រូបចាស់ទទួលស្គាល់ថាកន្លងមកមានលេងមែនតែឥឡូវគេឈប់យូ​ហេីយ​ ការបកស្រាយបំភ្លឺរបៀបនេះហាក់​បីដូចស្រាតខោកណ្ដាលវាល​ ។

ដោយសារតែមិនអស់ចិត្តនិងការបកស្រាយទេីបនៅថ្ងៃទី២៥​ខែកុម្ភះឆ្នាំ២០២៣​ អ្នកសារព័ត៌មានបានចុះទៅថតផ្សាយនិង​បានរាយការណ៍ជួនលោក​ ហែម​ សាមុត​ អធិការនគរបាលស្រុកកំពង់រោទ៍​ តាមរយៈ​តេឡេក្រាម​ ពេលនោះ​លោកបានតបយ៉ាង​ខ្លីថា​ ចាំខ្ញុំអោយកម្លាំងទៅម្ដងទៀត​ ។

ក្រោយទទួលបានព័ត៌មានលោកអធិការក៏​បានចាត់កម្លាំងឲ្យចុះទៅ​ តែពេលទៅដល់ក្រុមអ្នកញៀន​ល្បែងទាំងនោះបានគេចខ្លួន​បាត់​អស់​ សង្ស័យមានអ្នកប្រាប់​ ពេលនោះកម្លាំង​នគរបាលដែលចុះទៅ​នោះ​ចាប់បានតែខ្យល់​និងដុតរបោះរបរចាស់ៗនៅទីនោះ​ និងថត​ដេីម្បីធ្វេីភស្តុតាងនិងកំណត់ហេតុ​ តែប៉ុណ្ណោះ​ ។

សូមរំលឹកថា​ ពាក់ពន្ធ័និងល្បែងសុីសង​ ខុសច្បាប់​ គ្រប់ប្រភេទ​ កាលពីកាលថ្ងៃទី១៧​ខែកញ្ញាឆ្នាំ២០២២ កន្លងទៅ​ សម្ដេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញ​បទបញ្ជាដាច់ណាត់មួយឲ្យអភិបាលរាជធានី ខេត្ត ទូទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់អោយខាងតែបាន។ សម្តេច​ ហ៊ុន​ សែន បានបញ្ជាក់​យ៉ាងច្បាស់ដាច់ណាត់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង​ ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com