ទាន់ហេតុការណ៍
ខុនដូ មុីឡាន កុងគ័នមួយកន្លែងស្ថិតក្នុង ខណ្ឌសែនសុខ បើកល្បែងស៊ីសងខុសច្បាប់ - ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ - ក្រុមអាជីវកររកសុីដឹកទំនិញប្រមាណជា៥០នាក់មកធ្វើតវ៉ាស្នើរសុំជាថ្មីម្តងទៀតជាមួយប្រធានទីស្នាក់ការគយនិងរដ្ធាករប្រចាំនៅមាត់ច្រកអន្តរជាតិជាំសាងុាំពាក់ព័ន្ធទៅនឹងការដំឡើងបន្ថែមថ្លៃពន្ធបង់ក្បាលឡាន - មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ច ជូនកងកម្លាំង ។ - ពិតជាមិនធម្មតា !  ចៅក្រមស៊ើបសួរបានសម្រេចមិនឃុំខ្លួនស្ត្រីស្រស់​ស្អាតឈ្មោះ ញឹម សុខឡេង អ្នកលក់ផលិតផលតាមអនឡាញ - ផ្លូវបេតុងប្រវែង២៨៥ម៉ែត្រ នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមជំនួយឧបត្ថម្ភពីគណៈបញ្ជាការយោធាខេត្តប៊ិញភឿក កងទ័ពប្រជាជនវៀតណាម ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ - ឯកឧត្តម ជា ចាន់តូ បំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនចំនួន២.១០៥នាក់ - លោក អុឹងយូឡាយអធិការងតំណាងលោក យីវណ្ណដា ដឹកនាំកងកម្លាំងចុះសាកសួរសុខទុកលោក សេងវុទ្ធី នាយប៉ុស្តិ៍នគរបាលសង្កាត់ដេីមមៀនកំពុងមានជំងឺសម្រាកព្យាបាលនៅផ្ទះ - ពលរដ្ឋម្នាក់បានប្តឹងលោកវ៉េងកុសល​ អធិការងស្រុកកៀនស្វាយ​ ពីបទប្រេីប្រាស់ហឹង្សា - ដោះលែងស្ងាត់ៗមេជួញដូរគ្រឿងញៀនធំ៤ខេត្ត ដែលជាកូនប្រុសបង្កើតលោកផ្កាយ២ នាង ឃីម មេបញ្ជាការកងពលតូចលេខ៤១ ឈ្មោះ ឃីម ចំរើនកូរ៉ា នៅក្រៅគុគយ៉ាងសង្ហា ថែមទាំងកាន់តំណែងដដែលទៀត !!!
0

ល្បែងសុីសងភ្នាល់តាមប្រពន្ធ័អនឡាញកំពុងបេីកដំណេីរយ៉ាងរលូននៅទឹកដីខណ្ឌចំការមន

រាជធានីភ្នំពេញ.  ប្រភពពីប្រជាពលរដ្ឋបានផ្តល់ដំណឹងមកថា(មានទីតាំងកាសុីណូ)អនឡាញដ៏ធំមួយកន្លែងរួមមាន​ ភ្នាល់ចាក់បាល់​ ភ្នាល់ចាក់បៀរ​ ភ្នាល់មាន់ ដែលស្ថិតនៅផ្ទះលេខ1អា​ផ្លូវលេខ​ 432កែងនឹងផ្លូវលេខ99ស្ថិតនៅសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ កំពុងបេីកដំណេីរការបានយ៉ាងសុខដុមរមនាមិនរំខានដល់សម្ថកិច្ចមូលដ្ឋាននោះទេ។

ពលរដ្ឋបានបន្ថែមទៀតថាទីតាំង​ កាសុីណូ​ មួយកន្លែងនេះចាប់បេីកទទួលអ្នកញៀននឹងល្បែងសុីសង24ម៉ោងលេី24ម៉ោង7ថ្ងៃក្នុងមួយសប្តាហ៍ជារៀងរាល់ថ្ងៃតែងតែមានក្មេងមានចាស់មុខប្លែកៗចេញចូលមិនថាយប់ឬក៏ថ្ងៃមកផ្សងសំណាងនីងទីតាំងកាសុីណូមួយនេះ

ពួកគាត់មានការព្រួយបារម្មណ៍ជាខ្លាំងចំពោះសុវត្តិសំរាប់ពួកគាត់​ ដោយពួកគាត់យល់ឃេីញថាអោយតែមានល្បែងសុីនៅកន្លែងណាច្បាស់ណាស់ប្រាកដជាមានករណីចោរលួច​ ចោរប្លន់​ ចោរគាស់ផ្ទះកេីតឡេីងជាក់ជាមិនខានឡេីយ​ គាត់បានលេីកឡេីងទៀតថានៅអាណាចក្រទឹកដីខណ្ឋចំការមនមានទីតាំងលួចបេីកល្បែងសុីច្រេីនណាស់តែអាជ្ញាធរមិនទាន់មានចំណាត់ការចុះបង្ក្រាបអោយអស់នោះទេ  ពលរដ្ឋសង្ស័យថាអាជ្ញាធរមូលដ្ឋានត្រូវដងត្រូវផ្លែជាមួយម្ចាស់ទីតាំងទាំងអស់នេះហេីយមេីលទៅ​ ដេីម្បីចិញ្ចឹមឆ្នាំងបាយ​ ។

ពលរដ្ឋដែលមានលំនៅដ្ឋានក្បែរកាសុីណូគ្មានស្លាកយីហោមួយនេះបានសុំណួមពរដល់​ឯកឧត្តម​ ឃួងស្រេង​ អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ​ នឹង​ ឯកឧត្តម​ ស​ ថេត​ អគ្គស្នងការង​ នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ​ មេត្តាចាត់ចែងកម្លាំងចុះមកត្រួតពិនិត្យមេីលកាសុីណូមួយកន្លែងនេះផង
ដេីម្បីការពារភូមិឃុំមានសុវត្តិភាពជួនប្រជាពលរដ្ឋអោយបានមួយរយភាគរយ។

រាល់ការលេីកឡេីងរបស់ប្រជាពលរដ្ឋ​ អង្គភាពសារព័ត៌មានcrnnewslive24យេីងរង់ចាំធ្វេីការបកស្រាយបំភ្លឺជួនភាគីពាក់ពន្ធ័រៀងរាល់ម៉ោងធ្វេីការ។ អត្ថបទ.ពូឃ្លោក

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com