ទាន់ហេតុការណ៍
កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង - ស្ងាត់ៗលួចចាក់ខ្សាច់ចូលទន្លេជិតមួយរយម៉ែត្រនៅក្រុងតាខ្មៅនេះបើយោងតាមប្រភពពីប្រជាពលរដ្ - ច្បាស់ការហើយរឿងផ្ទះមួយមានប្លង់២គម្រោងសាងសង់ផ្ទះល្វែង​ក្រុមហ៊ុន ធី សុភ័ក្រ របស់លោកស្រី​ ​គង់ យ៉ាងធី មេភូមិដំណាក់ត្រយឹង បានផ្តិតមេដៃបញ្ជាក់ថារកពុំឃើញផ្ទះលេខ​ C13​ នោះទេ - កាលដែរយំស្រែករកភាពយុត្តិធម៌នៅមិនទាន់មានសង្ឃឹមនោះទេ - អារម្មណ៍​ដ៏សោកសៅរបស់លោកគ្រូបង្រៀនសិស្សានុសិស្សគឺលោកគ្រូឈ្មោះ ឡាង លីកូ បានសសេរសំណេរយ៉ាងក្តុកក្តួល​រំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីលោកគ្រូទទួលរងនូវរឿងអយុត្តិធម៌ លោកគ្រូបានទិញផ្ទះមួយល្វែងពីលោកស្រី គង់ យ៉ាងធី ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលសាងសង់ផ្ទះល្វែងលក់នៅក្នុងបុរីសន្តិភាព២ សូមស្តាប់សំណេរទាំងស្រុងរបស់លោកគ្រូ ឡាង លីកូ ដូចខាងក្រោម។​ - បណ្តឹងអន្តរាគមន៍រឿងផ្ទះមួយមានប្លង់២របស់លោក​ឡាង លីកូ អជ្ញាធរខណ្ឌពោធិ៍សែនជ័យដោះស្រាយដែរប៉ន្តែហាក់គ្មានលទ្ធផលផ្លែផ្កាឡើយ - តើវាសនា​ក្រុមហ៊ុនលក់ផ្ទះល្វែង ធី សុភ័ក្ត្រ និងទៅជាយ៉ាងណាបន្ទាប់ពីអតិថិជនបានបង្ហាញផ្ទះមួយមានប្លង់២ត្រួតគ្នាជាបន្តរបន្ទាប់
0

តើវាសនា​ក្រុមហ៊ុនលក់ផ្ទះល្វែង ធី សុភ័ក្ត្រ និងទៅជាយ៉ាងណាបន្ទាប់ពីអតិថិជនបានបង្ហាញផ្ទះមួយមានប្លង់២ត្រួតគ្នាជាបន្តរបន្ទាប់

រាជធានីភ្នំពេញ៖ បន្ទាប់ពីអង្គភាពសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយភាពមិន​ប្រកតី​របស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលសាងសង់និងលក់ផ្ទះល្វែងនៅក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្ទះមួយមានប្លង់រហូតដល់ទៅ២ធ្វើឲ្យអតិថិជនរបស់ខ្លួនសម្តែងនូវអារម្មណ៍ខកចិត្តយ៉ាងខ្លាំង មិនត្រឹមតែខកចិត្តប៉ុណ្ណឹងនោះទេថែមទាំងដេកលែងលក់បន្ទាប់ពីអតិថិជនបានកាន់ប្លង់ទៅរកអជ្ញាធរមូលដ្ឋានឲ្យជួយរកភាពមិនប្រកតីបែជាលោកស្រី គង់ យ៉ាងធី ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដាក់ពាក្យបណ្តឹងប្តឹងអតិថិជនរបស់ខ្លួនចំនួន៤នាក់ទៅតុលាការពីបទ បរិហាបង្កាច់កេរ្តិ៍ និង ញុះញង់​ឲ្យមានការរើសអើង។​

លោកស្រី សេក ម៉ាលី គឺជាអតីតៈប្រធានទីផ្សារលក់ឲ្យក្រុមហ៊ុន ធី សុភ័ក្ត្រ  បានរៀបរាប់ទាំងការឈឺចាប់ដោយសារតែខ្លួនបានបំរើម្ចាស់ខុសមិនត្រឹមតែរកអតិថិជនមកទិញផ្ទះបានរាប់សិបល្វែងនោះទេរហូតអូសទាញបងប្អូនបង្កើតមកទិញដើម្បីរស់នៅក្បែរគ្នា តែជាអកុសលបែជាផ្ទះមួយមានប្លង់២ ម្ចាស់ផ្ទះ២ផ្សេងគ្នា   ហើយថែមទាំងថៅកែមានបំណងប្តឹងខ្លួនរួមទាំងបងប្អូនបង្កើត៤នាក់យកទៅដាក់គុកថែមទៀត។​

ការយំស្រែករកភាព​យុត្តិធម៌​របស់លោកស្រី សេក ម៉ាលី នៅលើកញ្ចក់ទូរទស្សន៍​ប៉ុនបាតដៃធ្វើឲ្យមហាជនទូទាំងប្រទេសបញ្ចេញមតិវៃប្រហារទៅលើម្ចាស់ក្រុមហ៊ុនខាងលើយ៉ាងចាស់ដៃ   តែលោកស្រី គង់ យ៉ាងធី  ម្ចាស់ក្រុមហ៊ុនលក់ផ្ទះល្វែង ធី សុភ័ក្ត្រ ក៍ខិតខំការពារ កិត្តិយស​សេចក្តីថ្លៃថ្នូ​របស់ខ្លួននិងក្រុមហ៊ុនផងដែរដោយបានបង្ហាញឯកសារលើ comments ហើយចោតថាលោកស្រី សេក ម៉ាលី ជំពាក់ប្រាក់លោកស្រីជាង ប្រាំបួនមុឺនដុល្លា ថែមទាំងខ្ចីប្លង់ផ្ទះរបស់ខ្លួនយកទៅរកលុយ ដើម្បីទិញវីឡានិងរថយន្តសេរីទំនើបធ្វើខ្លួនហៃសូរ ។​
លោកស្រី គង់ យ៉ាងធី បាន បដិសេធ ទាំងស្រុងរឿងចោតប្រកាន់ខាងលើថាផ្ទះមួយមានប្លង់២នោះគឺជារឿងមិនពិតលោកស្រីរកសុីក្នុងវិស័យ​អចលនទ្រព្យ​ជាង១០ឆ្នាំហើយគឺរកសុីត្រឹមត្រូវថ្លៃថ្នូរណាស់មិនដែលមានរឿងអញ្ចឹងទេ ផ្ទះមួយគឺប្លង់មួយអជ្ញាធរ លោក វ៉ាន់ ចាន់ថុន  មេភូមិដំណាក់ត្រយឹង និង លោក វ៉ា សារ៉ន ចៅសង្កាត់ចោមចៅ២ ក៍លោកបានចុះ ហត្ថលេខា និង វៃត្រាទទួលស្គាល់ដែរ មិនអាចបង្ខូច កិត្តិយស​លោកស្រីបានទេ។​

តែទោះជាយ៉ាងណា​ក្រដាស់មិនអាចខ្ចប់ភ្លើងបាននោះទេអតិថិជនដែលទិញផ្ទះនៅក្នុងបុរីសន្តិភាព២ ពីក្រុមហ៊ុន​លក់ផ្ទះល្វែង ធី សុភ័ក្ត្រ បានប្រាប់មកអ្នកសារព័ត៏មានយើងថាពួកគាត់ក៍រងគ្រោះដែរដោយសារតែផ្ទះល្វែងរបស់លោកស្រី គង់ យ៉ាងធី​ និង ស្វាមីឈ្មោះ ជា សុភ័ក្ត្រ ដែលគេស្គាល់ថាជាមន្ត្រី អនុប្រធាននាយកដ្ឋាន បណ្តុះបណ្តាល​វិជ្ជាជីវៈ និងមុខរបរ នៃអគ្គនាយកដ្ឋាន ពន្ធនាគារ ដែលមានគោរមងារ ជាឯកឧត្តម គឺផ្ទះមួយមានប្លង់២ដែរ ហើយអតិថិជនរូបនេះបានរកមេធាវីនិងបានដាក់ពាក្យបណ្តឹងដើម្បីស្វែងរក យុត្តិធម៌​ផងដែរ។​

មហាជនកំពុងតែឆ្ងល់ហើយរងចាំតាមដានថាតើផ្ទះមួយមានប្លង់២មែនឬយ៉ាងណា បើសិនជាមាន២មែនតើគេធ្វើយ៉ាងមិចបានជាមានប្លង់២ បើសិនជាមន្ត្រីជំនាញរកឃើញថាក្រុមហ៊ុនខាងលើសាងសង់ផ្ទះល្វែងលក់ហើយកែឆ្នៃផ្ទះមួយមានប្លង់២ត្រួតគ្នាមែននោះ តើវាសនាក្រុមហ៊ុនលោកស្រី គង់ យ៉ាងធី  និងទៅជាយ៉ាងណា?​

ព្រោះថ្មីៗនេះឧកញ៉ាដីឡូត៍ដែលរកសុី​ទុច្ចរិត​ធ្វើបាបប្រជារាស្ត្របានចូលទៅសម្រាកក្នុងគុកជាបន្តរបន្ទាប់ហើយ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com