ទាន់ហេតុការណ៍
អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង
0

អារម្មណ៍​ដ៏សោកសៅរបស់លោកគ្រូបង្រៀនសិស្សានុសិស្សគឺលោកគ្រូឈ្មោះ ឡាង លីកូ បានសសេរសំណេរយ៉ាងក្តុកក្តួល​រំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីលោកគ្រូទទួលរងនូវរឿងអយុត្តិធម៌ លោកគ្រូបានទិញផ្ទះមួយល្វែងពីលោកស្រី គង់ យ៉ាងធី ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលសាងសង់ផ្ទះល្វែងលក់នៅក្នុងបុរីសន្តិភាព២ សូមស្តាប់សំណេរទាំងស្រុងរបស់លោកគ្រូ ឡាង លីកូ ដូចខាងក្រោម។​

លោក ឡាង  លីកូ  បានសម្តែងអារម្មណ៍ដ៏សោកសៅមួយថា លោកជាគ្រូបង្រៀនម្នាក់អប់រំកុលបុត្រកុលធីតាជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សី ឲ្យស្រឡាញ់ភាពយុត្តិធម៌ សុចរិត ត្រឹមត្រូវ គោរពច្បាប់សង្គម ធ្វើជាពលរដ្ឋល្អ ដើម្បីជួយលើកស្ទួយ កិត្តិយស​គ្រួសារ និង ជួយអភិវឌ្ឍន៍​ប្រទេសជាតិនៅពេលអនាគត តែបែជាគាត់ជាអ្នកបណ្តុះធនធានមនុស្សជួបរឿងអយុត្តិធម៌ទៅវិញ គាត់បាននិយាយថា តើឲ្យខ្ញុំមានមុខមាត់ឯណាទៅបង្ហាត់បង្រៀនសិស្សតទៅទៀត បើអ្នកដែលបង្រៀនកូនខ្មែរឲ្យចេះស្រលាញ់យុត្តិធម៌ការងារសុចរិតជួបរឿងអយុត្តិធម៌ដូច្នេះ។​

លោកគ្រូ ឡាង លីកូ បានរៀបរាប់សារជាថ្មីទាំងអារម្មណ៍ឈឺចាប់បន្ទាប់ពីជួបរឿងអយុត្តិធម៌ ទាំងដែលលោកគ្រូគឺជាបីតាសិស្សពោពេញដោយសមត្ថភាព​និងចំណេះដឹងតែបែជាមកចាញ់បោកលោកស្រី គង់ យ៉ាងធី ដែលបានលក់ផ្ទះឲ្យគាត់ក្នុងតម្លៃ$47000(បួនមុឺនប្រាំពីពាន់ដុល្លា) តែផ្ទះមួយមានប្លង់រហូតដល់ទៅ២ ដែលជាកង្វល់ធ្វើឲ្យគាត់ឈឺចិត្តរហូតគ្មានអារម្មណ៍ទៅបង្រៀនសិស្សតទៅទៀត ហើយលោកក៍ធ្លាប់បានដាក់ពាក្យសុំកិច្ចអន្តរាគមន៍ទៅសាលាខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២៣ អជ្ញាធរខណ្ឌក៍ធ្លាប់បានហៅលោកទៅដោះស្រាយបញ្ហាផ្ទះដែលលោកបានទិញពីលោកស្រី គង់ យ៉ាងធី ផ្ទះលេខ១៨៨A តែនៅមិនទាន់មានផ្លែផ្កាអ្វីលើយ។​

លោកគ្រូ ឡាង លីកូ បានបញ្ជាក់ថាកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ​២០២០ លោកបានទិញផ្ទះពីក្រុមហ៊ុន ធី សុភ័ក្ត្រ ឈ្មោះ គង់ អៀងពៅ ជាអ្នកលក់និងជាអ្នកទទួលប្រាក់ និងឈ្មោះ គង់ យ៉ាងធី ដែលជាម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ជាអ្នកផ្ទេរសិទ្ធដែលមានផ្ទះល្វែងលេខ១៨៨A មានលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីលេខ ៣១៧៣/២០ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ចេញដោយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ផ្ទេរសិទ្ធពីឈ្មោះ គង់ យ៉ាងធី មកឲ្យឈ្មោះ ឡាង លីកូ  ហើយស្រាប់តែមានលិខិតផ្ទេរសិទ្ធកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជីដែលមានលេខ ៥០៤៤/១៩ ចុះថ្ងៃទី២០ខែសីហាឆ្នាំ២០១៩ ចេញដោយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ផ្ទេរសិទ្ធពីឈ្មោះ ឈឺន សន មកឲ្យឈ្មោះ ចេង យោង មានលេខផ្ទះ១៨៨A ចេញមុននឹងមានលេខផ្ទះដូចផ្ទះរបស់លោកគ្រូ ឡាង លីកូ ដែរ។​

អង្គភាពសារព័ត៌មាន​យើងខ្ញុំក៍ធ្លាប់បានហៅទូរសព្ទទៅលោក ចេង យោង តែលោកមិនបានផ្តល់ព័ត៌មានជូនច្រើននោះទេដោយលោកបានលើកឡើងថារឿងនេះលោកកំពុងដំណើរការនៅតុលាការហើយ។​

អង្គភាពសារព័ត៌មាន​យើងខ្ញុំក៍បានហៅទូរសព្ទទៅលោក គង់ អៀងពៅ ដែលជាអ្នកលក់ផ្ទះលេខ១៨៨Aឲ្យទៅលោកគ្រូ ឡាង លីកូ ហើយក៍ជាអ្នកទទួលប្រាក់ពីលោកគ្រូ ឡាង លីកូ តាមរយៈត្រែនស្វឺពីកុងធនាគារ​អេសុីលីដាចំនួន៣ដង សរុបទាំងប្រាក់កក់ $47000 (បួនមុឺនប្រាំពីពាន់ដុល្លា) លោក គង់ អៀងពៅ លើកទូរសព្ទហើយឆ្លើយយ៉ាងខ្លីថា លោកមិនបានដឹងទេព្រោះរឿងនេះយូហើយលោកគ្រាន់តែជាបុក្គលិកគេហើយលោកក៍បានឈប់ពីការងារដែរ។​

ចំណែកលោកស្រី គង់ យ៉ាងធី ក៍ធ្លាប់បានផ្តល់ឯកសារមួយចំនួនទៅឲ្យលោក ចំរ៉ុង អ្នកសារព័ត៌មាន​ប្រចាំអង្គភាព CRN news តាមបណ្តាញ​ទំនាក់ទំនង​សង្គម Telegram កាលពីថ្ងៃទី……  នឹងលើកឡើងថារឿងប្លង់ផ្ទះ១៨៨A លោកស្រីបានប្តឹងឈ្នះលោក ចេង យោង នៅសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍​។​

ពាក់ព័ន្ធ​រឿងផ្ទះមួយមានប្លង់២របស់លោកគ្រូ ឡាង លីកូ អង្គភាពសារព័ត៌មាន​យើងខ្ញុំក៍ធ្លាប់បានហៅទូរសព្ទទៅលោក វ៉ាន់ ចាន់ថុន មេភូមិដំណាក់ត្រយឹង លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅ២ ហៅទូរសព្ទចូលតែគ្មានមនុស្សលើក ហើយរឿងនេះអង្គភាពសារព័ត៌មានយើងខ្ញុំក៍បានផ្តល់ព័ត៌មានទៅលោក សក់ ច័ន្ទកញ្ញារិទ្ធ តាមប្រព័ន្ធ​telegram លោកបានពិនិត្យនឹងកំពុងយកចិត្តទុកដាក់ស្រាវជ្រាវស្វែងរកការពិត។​

លោកគ្រូ ឡាង លីកូ បានលើកដៃសំពះស្នើសុំលោក សក់ ច័ន្ទកញ្ញារិទ្ធ មេត្តាជួយស្វែងរកយុត្តិធម៌ជូនគាត់ផងក្នុងនាមលោកជាគ្រូបង្រៀនមួយនាក់៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com