ទាន់ហេតុការណ៍
កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង - ស្ងាត់ៗលួចចាក់ខ្សាច់ចូលទន្លេជិតមួយរយម៉ែត្រនៅក្រុងតាខ្មៅនេះបើយោងតាមប្រភពពីប្រជាពលរដ្ - ច្បាស់ការហើយរឿងផ្ទះមួយមានប្លង់២គម្រោងសាងសង់ផ្ទះល្វែង​ក្រុមហ៊ុន ធី សុភ័ក្រ របស់លោកស្រី​ ​គង់ យ៉ាងធី មេភូមិដំណាក់ត្រយឹង បានផ្តិតមេដៃបញ្ជាក់ថារកពុំឃើញផ្ទះលេខ​ C13​ នោះទេ - កាលដែរយំស្រែករកភាពយុត្តិធម៌នៅមិនទាន់មានសង្ឃឹមនោះទេ - អារម្មណ៍​ដ៏សោកសៅរបស់លោកគ្រូបង្រៀនសិស្សានុសិស្សគឺលោកគ្រូឈ្មោះ ឡាង លីកូ បានសសេរសំណេរយ៉ាងក្តុកក្តួល​រំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីលោកគ្រូទទួលរងនូវរឿងអយុត្តិធម៌ លោកគ្រូបានទិញផ្ទះមួយល្វែងពីលោកស្រី គង់ យ៉ាងធី ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលសាងសង់ផ្ទះល្វែងលក់នៅក្នុងបុរីសន្តិភាព២ សូមស្តាប់សំណេរទាំងស្រុងរបស់លោកគ្រូ ឡាង លីកូ ដូចខាងក្រោម។​ - បណ្តឹងអន្តរាគមន៍រឿងផ្ទះមួយមានប្លង់២របស់លោក​ឡាង លីកូ អជ្ញាធរខណ្ឌពោធិ៍សែនជ័យដោះស្រាយដែរប៉ន្តែហាក់គ្មានលទ្ធផលផ្លែផ្កាឡើយ - តើវាសនា​ក្រុមហ៊ុនលក់ផ្ទះល្វែង ធី សុភ័ក្ត្រ និងទៅជាយ៉ាងណាបន្ទាប់ពីអតិថិជនបានបង្ហាញផ្ទះមួយមានប្លង់២ត្រួតគ្នាជាបន្តរបន្ទាប់
0

កាលដែរយំស្រែករកភាពយុត្តិធម៌នៅមិនទាន់មានសង្ឃឹមនោះទេ

សូមសម្ដេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ មេត្តាជួយស្វែងរកយុត្តិធម៌អោយក្រុមគ្រួសារនាងខ្ញុំផង
ដោយសារភាពពុករលួយនៃអាជ្ញាធរ ភូមិដំណាក់ត្រយឹង និង លោកចៅសង្កាត់ចោមចៅ២  ដោយសារចុងបិចនឹងត្រា​ ធ្វើអោយគ្រួសារនាងខ្ញុំរងនៅភាពអយុត្តិធម៌ខ្លាំងណាស់ ពួកខ្ញុំទាំង​ 4​ នាក់បងប្អូនសុំលេីកម្រាមដៃទាំងដប់ស្នេីរសុំសម្តេចធិបតី ហ៊ុន ម៉ាណែត​ បេីកការស្រាវជ្រាវដេីម្បីជួយរកពន្លឺ​ នៃភាពយុត្តិធម៌អោយក្រុមគ្រួសារនាងខ្ញុំដោយក្តីអនុគ្រោះ  រដ្ឋបាលខណ្ឌពោធិ៍សែនជ័យក៍ធ្លាប់បានហៅពួកខ្ញុំទៅដោះស្រាយដែរតែមិនមានផ្លែផ្កានោះទេ ត្រឡប់មកវិញបែជាម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ គឺលោកស្រី គង់ យ៉ាងធី បន្តប្តឹងពួកខ្ញុំទៅតុលាការជាបន្តបន្ទាប់  ទាំងអស់នេះគឺលោកស្រី សេក ម៉ាលី បានរៀបរាប់តាមរយៈអង្គភាពសារព័ត៌មានយើងខ្ញុំ។​

លោក ឈាង សុគុណ ព្រមទាំងភរិយា រួមទាំងប្អូនស្រី២នាក់ទៀតសម្រេចចិត្ត​ រត់ចោលផ្ទះហើយបន្ទាប់ពីម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ  គឺ​លោកស្រី គង់ យ៉ាងធី  បានប្តឹងទៅតុលាការរាជធានីភ្នំពេញ ពីបទ បរិហាបង្កាច់កេរ្តិ៍ និង ញុះញង់​ឲ្យមានការរើសអើង និង​ប្រឌិតអង្គហេតុប្តឹងឡេីងជាបន្តរបន្ទាប់ថែមទៀត បន្ទាប់ពីលោក ឈាង សុគុណ បានដឹងថាលោក ជា សុភ័ក្ត្រ ដែលត្រូវជាប្តីថៅកែក្រុមហ៊ុនរូបនេះបានលក់ផ្ទះលេខ13C​ផ្ទះមួយតែមានប្លង់២ជាន់គ្នា​ ដែលស្ថិតនៅបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង  សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។​
វាជាការឈឺចាប់យ៉ាងខ្លាំងសម្រាប់គ្រួសារក្រីក្រខំត្រដរខ្ចីបុលធនាគារយកប្រាក់មកទិញផ្ទះឲ្យមានទ្រនំរស់នៅនឹងគេ តែផ្ទុយទៅវិញបែជាទិញចំផ្ទះដែលមានប្លង់២ត្រួតគ្នា​  ហើយថែមទាំងថៅកែចិត្តខ្មៅអាងអំណាចទឹកប្រាក់ប្តឹងទៅតុលាការ ធ្វើឲ្យបងប្អូនដែលគ្មានទាំងប្រាក់គ្មានទាំងអំណាចគ្មានទាំងទីពឹងក៍សម្រេចចិត្តរត់ចោលផ្ទះទាំងទឹកភ្នែក។​

លោកស្រី សេក ម៉ាលី ដែលត្រូវជាប្អូនស្រីបង្កើតលោក​ឈាង សុគុណ បានយុំស្រែកដង្ហើយហៅរកយុត្តិធម៌ម្តងហើយម្តងទៀតនៅតែគ្មានសង្ឃឹម មិនដឹងថា​ ទៅពឹងពាក់នណារនោះទេ ពេលខ្លះគិតអ្វីលែងចេញ មានបំណងចង់គិតខ្លីម្តងៗ​ តែដោយសារតែនៅអាល័យកូនប្រុសទើបនឹងកើតមិនទាន់ចេះហៅម្តាយផងបែជាកំព្រា  ស្តាប់ទៅគួរឲ្យសង្វែកណាស់។​

តើនៅលើលោកនេះមានទេ​ ភាពយុត្តិធម៌សម្រាប់ស្ត្រីក្រីក្ររូបនេះ ឬមួយក៍ទុកឲ្យម្ចាស់ក្រុមហ៊ុន ធី សុ​ភ័ត្រ ដែលសាងសង់ផ្ទះល្វែងលក់​ ផ្ទះមួយមានប្លង់២ជាន់គ្នា​ ឈ្នះរហូតគ្មានថ្ងៃចាញ់ឬយ៉ាងណា សូមមហាជនជួយ comments ប្រាប់ម្នាក់មួយមាត់មកដើម្បីឲ្យនាងអស់ចិត្ត។​
វិលមកលោកស្រី គង់ យ៉ាងធី និង ស្វាមីឈ្មោះ  ជា សុភ័ក្រ ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្រ​ អ្នកសារព័ត៌មាន​យើងខ្ញុំក៍ធ្លាប់បានទាក់ទងតាមបណ្តាញទំនាក់ទំនង​Telegram និង ហៅទូរសព្ទទៅដែរ តែលោកស្រី​ នឹងប្តី​ លោក ជា សុភ័ក្រ មិនបានលើកទូរសព្ទ ហើយក៍មិនបានឆ្លើយតបអ្វីទាំងអស់  ចំណែកលោកស្រី គង់  យ៉ាងធី បន្ទាប់ពីបានលើកទូរសព្ទហើយនោះក៍ព្យាយាមសុំអង្វរអ្នកសារព័ត៌មានម្តងហើយ​ ម្តងទៀត សុំមិនឲ្យចុះផ្សាយរឿង​ទុច្ចរិត​របស់ក្រុមហ៊ុន​ ដែលលក់ផ្ទះល្វែងឲ្យអតិថិជនផ្ទះមួយមានប្លង់ត្រួតគ្នា២ លោកស្រី គង់ យ៉ាងធី  បានព្យាយាមអង្វរ​ មកអ្នកសារព័ត៌មានកុំឲ្យចេញផ្សាយរឿងផ្ទះមួយមានប្លង់២ និង យកប្រាក់មកសូកប៉ាន់អ្នកសារព័ត៌មានមិនបានសម្រេច​ បែជារៀបគម្រោងចោទប្រកាន់ថាអ្នកសារព័ត៌មានមានគំនិតរៀបគម្រោងជាក្រុមដើម្បីជំរិតទាប្រាក់ពីលោកស្រីទៅវិញ។​

កាលពីដំបូងលោកស្រី សេក ម៉ាលី  ដែលជាអតីតប្រធានទីផ្សារលក់អចលនទ្រព្យ​ ឲ្យក្រុមហ៊ុន  ធី សុភ័ក្រ  របស់លោកស្រី គង់ យ៉ាងធី បានប្រាប់ថាថៅកែចិត្តខ្មៅរូបនេះសម្តីផ្អែមណាស់ ហើយក៍ពិសពុលដែរ​ និងមានល្បិចកល់ច្រើនណាស់ តែក្នុងនាមយើងជាអ្នកសារព័ត៌មាន ស្តាប់ហើយមិនទាន់ជឿនោះទេថាលោកស្រី គង់ យ៉ាងធី ជាមនុស្សបែបនេះ តែក្រោយមកបន្ទាប់ពីលោកស្រី គង់ យ៉ាងធី បានប្រើសម្តីដ៏ផ្អែមពីរោះនិងព្យាយាមទិញទឹកចិត្តអ្នកសារព័ត៌មានយើងខ្ញុំមិនបាសម្រេច​ ស្រាប់តែបង្កើតអង្គហេតុទាំងបំពានគ្មានការពិតដើម្បីប្តឹងអ្នកសារព័ត៌មានយើងខ្ញុំទៅសាលាដំបូងរាជធានីភ្នំពេញ ទើបយើងដឹងថាលោកស្រី គង់ យ៉ាងធី គឺជាមនុស្សមិនធម្មតាសម្បូរទៅដោយល្បិចកល់​ គ្រុបស្នៀតធ្វើយ៉ាងណាឲ្យតែឈ្នះមិនខ្វល់ពីឧបសគ្គ​ប្រឈមទៅថ្ងៃខាងមុខនោះទេ។​
សង្ឃឹមថាអជ្ញាធរគ្រប់ជាន់ថ្នាក់មន្ត្រីដែលពាក់ព័ន្ធជាពិសេសសម្តេច មហាចវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយស្វែងរកយុត្តិធម៌ក្នុងរឿងនេះផងដើម្បីបញ្ជាក់សខ្មៅថាអ្នកណាជាពោះវែកអ្នកណាជាកូនកណ្តុះឲ្យពិតប្រាកដ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com