ខេត្តកណ្តាល៖ យោងតាមប្រភពពីប្រជាពលរដ្ឋកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថាទីតាំងដីឡូត៍មួយកន្លែងដែលជាកម្មសិទ្ធរបស់លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ដែលស្ថិតនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល បានបូមខ្សាច់លុបចូលទន្លេជិតមួយរយម៉ែត្រ ប្រភពដដែលបានឲ្យដឹងទៀតថាទីតាំងដីឡូត៍ខាងលើនេះពីមុនគឺជាដេប៉ូចែកចាយខ្សាច់ក្រោយមកក៍បានបិទទ្វាអស់មួយរយៈធំស្រាប់តែថ្មីៗនេះមានសាឡង់ខ្សាច់ចូលមកចតហើយបូមខ្សាច់ចូលដីឡូត៍ស្មានតែដេប៉ូនេះដំណើរការឡើងវិញ តាមពិតគឺបូមខ្សាច់ចាក់លុបចូលចំណីមាត់ទន្លេជិតមួយរយម៉ែត្រហើយ ហើយការបូមខ្សាច់នេះនៅតែបន្តរបូមចូលដែលធ្វើឲ្យទន្លេរួមតូចដែលជាហេតុនាំឲ្យប៉ះពាល់ សោភ័ណ្ឌភាពជួរដងទន្លេ។
នៅថ្ងៃដដែលអង្គភាពសារព័ត៌មានcrn news បានផ្ញើររូបភាពមួយចំនួននិងសុំការស្រាយបំភ្លឺពីលោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង តាមរយៈបណ្តាញសង្គម Telegram លោកបានចូលមើលមិនត្រឹមតែមិនឆ្លើយតបនោះទេបែរជាលុបរូបភាពនិងក្លឹមសារចោលគ្មានសល់ពីក្នុង telegram ។
នៅថ្ងៃទី២៩ខែឆ្នាំដដែល អង្គភាពសារព័ត៌មានknn news បានផ្តល់រូបភាពនិងព័ត៌មានខាងលើទៅលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល លោកបានចូលមើលនិងសសេរជាសំណេរមកថា ទទួលនិងមានបញ្ហាអ្វី ?
KNN បានសសេរជាសំណេរបន្ថែមថា សូមគោរពឯកឧត្តម
យោងតាមប្រភពបានឲ្យដឹងថាទីតាំងខាងលើនេះពីមុនជាដេប៉ូខ្សាច់តែបច្ចុប្បន្នបានផ្អាកដឹកខ្សាច់ចេញហើយបែជាបូមខ្សាច់ពីសាឡង់ចូលដីឡូត៍រហូតលយចូលចំណីទន្លេសូមឯកឧត្តមមេត្តាជួយពិនិត្យ??។
ក្រោយលោក គង់ សោភ័ណ្ឌ បានចូលមើលក្លឹមសារខាងលើនេះហើយក៍មិនបានឆ្លើយតបមកបន្តរទៀតដែរទំនងលោកនិងបន្តរផ្តល់ព័ត៌មានមួយនេះទៅមន្ត្រីថ្នាក់ក្រោមឲ្យចុះទៅមើលហើយ។
ដើម្បីជាផលប្រយោជន៍រួមសង្ឃឹមថាលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និង ចុះទៅពិនិត្យមើលជាក់ស្តែងថាទីតាំងខាងលើនេះពិតជាបានបូមខ្សាច់លុបចូលទន្លេពិតមែនដែរឬទេ។
ចេញផ្សាយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ CRN រងចាំការស្រាយបំភ្លឺពីភាគីដដែលពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការស្តីពីរបបអ្នកសារព័ត៌មាន សូមអរគុណ៕