សូមបញ្ជាក់កាលពីម៉ោង០៧ៈ០០ព្រឹកថ្ងៃទី០៦ខែធ្នូឆ្នាំ២០២៣លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះពិនិត្យការសាងសង់របងរបស់ឈ្មោះ វួន ម៉េងយូ ដែលស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីពលរដ្ឋដែលរស់នៅទីតាំងខាងលើសុំមិនបញ្ចេញឈ្មោះថាទីតាំងខាងលើនេះនៅមានវិវាទនៅឡេីយដែលមិនទាន់ដោះស្រាយរួចរាល់នោះទេ ហើយឈ្មោះ វួន ម៉េងយូ ដែលជាម្ចាស់ដីមានបណ្ណកម្មសិទ្ធិលេខ 12091307-0403 មិនមែនជាអ្នករស់នៅទីតាំងខាងលើនេះទេតែបែរជាទទួលបានអំណោយពីរដ្ឋ?
លោក សុខ រក្សា បានហៅទូរសព្ទទៅលោក វួន ម៉េងយូ កាលពីវេលាម៉ោង១៧ៈ១៩នាទីថ្ងៃទី០៦ខែធ្នូឆ្នាំ២០២៣តេចូលលោក វួន ម៉េងយូ លើកទូរស័ព្ទបន្ទាប់ពីលោក សុខ រក្សា បាននែនាំខ្លួនថាជាអ្នកសារព័ត៌មាន ទូរស័ព្ទក៍ស្រាប់តែដាច់ទៅវិញ លោក សុខ រក្សា បានព្យាយាមហៅទូរស័ព្ទទៅជាច្រើនដងទូរស័ព្ទចូលតែគ្មានអ្នកលើក។
សូមរងចាំព័ត៌មានបន្ថែមនៅអត្ថបទក្រោយ
អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការសូមអរគុណ៕