ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា…!

ខេត្តពោធិ៍សាត់÷ រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា “ដីព្រៃនៅ ដែនជម្រកសត្វព្រៃភ្នំសំកុស ស្ថិតនៅចំណុចស្រែអំពិល ភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ត្រង់និយាមការលេខ ២៩៩៦៩៩-១៣៨៥២៣៤ កំពុងប្រឈមហានិភ័យតាមរយៈឈ្មួញកំពុង ឈូសឆាយដាំដំណាំផ្សេងៗ” ។

រដ្ឋបាលស្រុកវាលវែង សូមធ្វើការបំភ្លឺព័ត៌មានជូនដល់សាធារណៈជន ក៏ដូចជាគេហទំព័រសារព័ត៌មានផ្សេងៗទៀតឱ្យបានជ្រាបថា ពាក់ព័ន្ធករណីការឈូសឆាយដីធ្លី នៅចំណុច ស្រែអំពិល ស្ថិតក្នុងភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ក្រុមការងារគណៈបញ្ជាការឯកភាពស្រុកដឹកនាំដោយលោក កុយ វណ្ណៈ នាយករដ្ឋបាលស្រុកស្តីទី នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះពិនិត្យទីតាំងជាក់ស្តែងជាលទ្ធផលឃើញថាមានការឈូសឆាយ ពិតមែន ប៉ុន្តែការឈូសឆាយនោះស្ថិតនៅលើទីតាំងដីប្លង់រឹងបទបញ្ជា០១ ប.ប ប្រមាណ៤០ភាគរយ ក្រៅពី នោះគឺដីរបស់ប្រជាពលរដ្ឋធ្លាប់អាស្រ័យផលហើយស្ថិតនៅក្នុងអនុក្រឹត្យ២៤៥ ហើយទីតាំងនេះនៅក្រៅ តំបន់ការពារធនធានធម្មជាតិ និងបរិស្ថាន មិនមែនស្ថិតនៅក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំសំកុស ឬ ជាប់ជើងភ្នំដូចសារព័ត៌មានបានចុះផ្សាយនោះទេ ។

ការចុះផ្សាយរបស់គេហទំព័រឬសារព័ត៌មាន ដែលបានចុះផ្សាយមិនពិតធ្វើឱ្យមានការយល់ច្រឡំពី មហាជន រដ្ឋបាលស្រុក ធ្វើការបដិសេធទាំងស្រុង ក្នុងការចុះផ្សាយនេះ សូមឱ្យគេហទំព័រ និងសារ ព័ត៌មានដែលបានចុះផ្សាយខាងលើធ្វើការកែសម្រួលខ្លឹមសារឡើងវិញ ។

អាស្រ័យហេតុនេះ សូមសាធារណជន និងអង្គភាពសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com