ខណ្ឌមានជ័យ. ទីតាំងល្បែងសុីសងខ្នាតយក្សគ្រប់ប្រភេទរបស់ជនជាតិចិននៅខុនដូរមួយកន្លែងដែលស្ថិតនៅសង្កាត់ចាក់អង្រែលេីក្បែរស្ពានឱកាក្បាលថ្នល់ក្នុងអាណាចក្រដែនទដីខណ្ឌមានជ័យ
ហាក់មិនខ្លាចញញ្ញេីតទៅនឹងសម្ថកិច្ចមូលដ្ឋានទាល់តែសោះ។
ប្រជាពលរដ្ឋបានលេីកថាតេីលោក សេងគន្ធ អភិបាលនៃគណះអភិបាលខណ្ឌមានជ័យនឹងលោក
អ៊ុកប៉ូនីន អធិការនគរបាលខណ្ឌមានជ័យ មានបានដឹងចំពោះទីតាំងល្បែងសុីសងរបស់ជនជាតិចិននេះដែរឬទេ?
បេីយោងប្រសាសន៍របស់សម្តេចធិបតី ហ៊ុនម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងមុឹងម៉ាត់ទូរទាំងប្រទេសអោយចុះបង្ក្រាបអោយអស់ចំពោះទីតាំងល្បែងសុីសងគ្រប់ប្រភេទមិនអោយកេីតមានឡេីងនៅក្នុងមូលដ្ឋានរបស់ខ្លួនឡេីយ
សម្តេចបានបញ្ជាក់យ៉ាងច្បាស់ៗថាល្បែងសុីសងមិនចំនេញអ្វីទាំងដល់សេច្ថកិច្ចជាតិអញ្ចឹងត្រូវតែចុះបង្ក្រាបអោយបានតែបាន។
ពលរដ្ឋសង្ឃឹមថាអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យនឹងបេីកយុទ្ធនាការបង្ក្រាបទីតាំងល្បែងសុីយក្សរបស់ជនជាតិចិននេះអោយមានប្រសិទ្ធភាពខ្ពស់ដេីម្បីអនុវត្តបទបញ្ជារបស់សម្តេច ធិបតី ហ៊ុនម៉ាណែត អោយអស់ពីមូលដ្ឋានរបស់ខ្លួនដែលគ្រប់គ្រង៕