រាជធានីភ្នំពេញ ៖ ទីតាំងបង្កល្បែងស៊ីសង មួយកន្លែង ស្ថិតនៅផ្ទះលេខ១៧E0 ផ្លូវលេខ១៨២ សង្កាត់អូឫស្សី៤ ខណ្ឌ៧មករា បានបើកលេងវិញហើយ ប៉ុន្តែបើកទ្វារ តែមួយកំណាត់ប៉ុណ្ណោះ ដើម្បីជាការបំភ័ន្តភ្នែក មហាជននិងសមត្ថកិច្ច។ ប្រជាពលរដ្ឋ បានអោយដឹងថា ទីតាំងនេះ ធ្លាប់ត្រូវបានបិទ តែមួយដង្ហើមចង្រិតទេ ពេលនេះ បានដំណើរការ វិញហើយ។ ពលរដ្ឋ ក៏សូមសំណូមពរ ដល់អាជ្ញាធរ ជាពិសេស លោកអធិការខណ្ឌ៧មករា ដែលទើបតែឡើងកាន់តំណែងថ្មី ចុះពិនិត្យផង៕