(រាជធានីភ្នំពេញ)÷ ទីតាំងបញ្ជល់មាន់មួយកន្លែងដែលស្ថិតនៅបុរីសេរ៉ែនវីឡាទល់មុខសាកលវិទ្យាល័យកម្ពុជាជាប់នឹងស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍បើកទទួលអ្នកដែលចូលចិត្តលេងល្បែងជល់មាន់នេះបានយ៉ាងរំភើយទៅវិញដោយមិនរំខានអាជ្ញាធរ ឡេីយ។
បេីតាមប្រភពបានបញ្ជាក់ថាម្ចាស់ទីតាំងបញ្ជល់មាន់នេះមានឈ្មោះ ធី ជល់មួយគូរៗរាប់ពាន់ដុល្លារប៉ុន្តែហេតុអ្វីបានជាអាជ្ញាធរខណ្ឌសែនសុខមិនបង្ក្រាបទៅវិញ?
ពួកគាត់បានដាក់ជាចម្ងល់ថាសង្ស័យអាជ្ញាធរខណ្ឌសែនសុខត្រូវថ្នាំសណ្តំម្ចាស់ទីតាំងឈ្មោះធីហើយមើលទៅបានជាមិនបង្ក្រាបទុកបណ្ដែតបណ្ដោយឲ្យបើកលេងយ៉ាងរលូនដូច្នេះ។
ប្រជាពលរដ្ឋបានសំណូមពរដល់ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
ក៏ដូចជាឧត្តមសេនីយ៍ឯក សថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ
សូមមេត្តាជួយបង្ក្រាបទីតាំងបញ្ជល់មាន់នេះផង
ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុចជាក់ស្ដែងណាស់ឲ្យតែមានល្បែងស៊ីសងជៀសមិនផុតនោះទេអំពេី ចោរ លួច ឆក់ ប្លន់ជាដើម។ល។
កន្លងមកឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញក៏ធ្លាប់ព្រមានផងដែរថាអោយតែទឹកដីខណ្ឌណាមានល្បែងស៊ីសងច្រើនឯកឧត្តមនឹងដកចៅហ្វាយខណ្ឌនោះចេញប៉ុន្តែយើងសង្កេតឃើញថាហេតុអ្វីបានជាទឹកដីខណ្ឌសែនសុខមានកន្លែងបញ្ជល់មាន់បើកដំណើរការយ៉ាងដូច្នេះទៅវិញ?៕ពូឃ្លោក