ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

សមត្ថកិច្ចចម្រុះចុះបង្រ្កាបឃ្លាំងស្តុកទុកគ្រឿងសម្អាង៣ល្វែងសង្ស័យជារបស់ក្រុមហ៊ុនគ្រីស្ទីណា

(ភ្នំពេញ)៖បើយោងតាមកំណត់ហេតុដែលសមត្ថកិច្ចសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នចុះថ្ងៃទី២១ ខែមករាឆ្នាំ២០២២នេះ សមត្ថកិច្ចនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ដឹកនាំកម្លំាងចម្រុះ ដោយលោកឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ ដោយមានការសម្របសម្រួលដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអនមសាលាដំបូងភ្នំពេញ បានធ្វើការចុះត្រួតពិនិតទីតាំង ឃ្លាំងស្តុ្កកទុកនិងចែកចាយនូវផលិផលគ្រឿងសម្អាង០៣ល្វែងស្ថិតនៅផ្ទះលេខៈ ១៥V ១៧V និង១៩V ផ្លូវ៥៤ ភូមិ៤ សង្កាត់ច្រាំងជំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលសង្ស័យថាជាទីតាំងរបស់ក្រុមហ៊ុនគ្រីស្ទីណា។

ក្នុងកំណត់ហេតុដដែលបានឲ្យដឹងថា៖ ក្រោយបញ្ចប់ប្រតិបត្តិការត្រួតពិនិត្យរួចសមត្ថកិច្ចនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងលិតផលក្លែងក្លាយសម្រេចផ្អាកដំណើរទីតាំងនាំចូល ស្តុកទុក និងចែកចាយផលិតផលគ្រឿងសម្អាងជាបណ្ដោះអាសន្ន ប៉ុន្តែមិនមានកំណត់មូហេតុបទល្មើសច្បាស់លាស់ឡើយ និងតម្រូវឲ្យម្ចាស់ទីតាំងបំភ្លឺមុខសមត្ថកិច្ចនៃគ.ប.ផ.ក។

យោងតាមប្រភពអ្នកជិតខាងបានឲ្យដឹងថាទីតាំង០៣ល្វែងខាងលើជារបស់ក្រុមហ៊ុនគ្រីស្ទីណា ទោះបីយ៉ាងណាមហាជនសង្កេតឃើញថានៅក្នុងកំណត់ហេតុផ្អាកសម្រេចបិទបណ្ដោះអាសន្នរបស់សមត្ថកិច្ចពិតជាចម្លែកព្រោះថាមិនបានកំណត់បទល្មើសច្បាស់លាស់ស្រាបតែសម្រេចបិទ០៣ល្វែងតែម្ដងដោយពុំឃើញមានវត្តមានម្ចាស់ទីតាំងឬអ្នកគ្រប់គ្រងផ្តិតស្នាមចូលរួមសហកាឡើយហើយ ហើយចំពោះទីតាំងស្តុកទុកផលិតផលចំនួន០៣ល្វែងខាងលើបែរជាសមត្ថកិច្ចតម្រូវឲ្យម្ចាស់ទីតាំងជាអ្នកមើលថែរក្សាផលិតផលទាំងអស់មិនឲ្យមានការខូចខាតឬបាត់បង់ទៅវិញដោយមិនដឹងថានរណាជាអ្នកទទួុលខុសត្រូវ?បើពុំមានកំណត់ឈ្មោះ ភេទ អាយុស្នាមមេដៃអ្នកទទួុលខុសត្រូូវផងមហាជនហាក់បីមានការនឿយឆ្ងល់យ៉ាងខ្លាំងថាការអនុវត្តច្បាប់របស់សមត្ថកិច្ចដូចជាខុសច្បាប់និងខុសនីតិវិធីដែលហេតុធ្វើឲ្យម្ចាស់ទីតាំងអាចប្ដឹងមោឃៈភាពនីតិវិធីរបស់សមត្ថកិច្ចទាំងមូល៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com