ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

ក្មេងស្រី ដែលបាត់ រកឃើញហើយ ស្លាប់ ក្នុងសភាពអាក្រាតកាយ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ ÷ ស្ត្រី ជាម្តាយ បានប្រាប់ថា ជារៀងរាល់ថ្ងៃ គឺកូនស្រី របស់គាត់ តែងតែ ងើបពីដំណេក ដើម្បី ទៅកាន់សាលា រៀន ហើយត្រលប់ មកផ្ទះវិញ តាមធម្មតា ។ លុះដល់ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២២នេះ កូនស្រីរបស់ គាត់ បានទៅសាលារៀន តាមធម្មតា តែរហូតដល់ ម៉ោងជាង១១ហើយ នៅមិនទាន់ ឃើញកូនស្រី ត្រលប់មកផ្ទះ ទើប ទៅសួរអ្នកគ្រូ តែអ្នកគ្រូ បានបដិសេធថា មិនបានឃើញកូនស្រី របស់គាត់ ទៅរៀន នោះទេ ទើបបង្កឲ្យមានការ ឆោឡោ ភ្ញាក់ផ្អើល ថា បាត់កូន ទើបនាំគ្នា ដើររក តែរកមិនឃើញ សោះ ។

ក្មួយស្រី ដែលបាត់ខ្លួន បានរកឃើញហើយ នៅវេលាម៉ោង្រហែល ៩ : ៥០ យប់ថ្ងៃកើតហេតុដដែល តែសូមចូលរួម សោកស្តាយផង ដោយសារ ក្មួយស្រី បានទទួល មរណភាពហើយ ក្នុងសភាព អាក្រាតកាយ ដោយជន មិនស្គាល់ អត្តសញ្ញាណ សង្ស័យ ចាប់ រំលោភសម្លា.ប់ ហើយយកសព ទៅកប់ នៅក្បែររបងថ្ម នៅម្តុំ ដែលឃើញ កាបូបស្ពាយ ឋិតក្នុងភូមិ ទំនប់ ក៥ សង្កាត់ប៉ោយប៉ែត ក្នុងប៉ោយប៉ែត ។ ដោយយោង តាមប្រភព ពីកន្លែងកើត បានឲ្យដឹងថា សពក្មួយស្រី ត្រូវ ជនមិនស្គាល់ អត្តសញ្ញាណ យកកប់ដី និង យកដុំថ្ម ធំ សង្កត់ពីលើ ដោយសាក សព ដេ.ក ផ្កាប់មុខ ពាក់អាវ ស មិនស្លៀកសំពត់ ឬ ខោ ឡើយ ។ មហាជន សង្ឃឹមថា សមត្ថកិច្ច ជំនាញ និង ស្វែងរក ជនដៃដល់ យកមក ផ្ទន្ទាទោស តាមច្បាប់ ឆាប់ៗនេះ ។

ដំបូង គឺ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពី មានក្មេងស្រី សិស្សសាលា ម្នាក់ មានអាយុ ០៨ឆ្នាំ រស់នៅភូមិ ទំនប់ ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានបាត់ខ្លួន ដោយ បន្សល់ទុក កាបូប ស្ពាយ នៅក្នុងព្រៃ ។ ក្រោយហេតុ គេសង្កេត ឃើញថា មានកម្លាំងសមត្ថកិច្ចចម្រុះរួមជាមួយ អាជ្ញាធរ ក្នុងមូលដ្ឋាន បាន ទៅដល់កន្លែងកើតហេតុ និង ជួយតាមរកក្មេង ស្រី ដែលបាត់ខ្លួនផងដែរ ។

បុរសជាឪពុករបស់ក្មេងដែលបាន បាត់ខ្លួន ឈ្មោះ សំ សាន្ត អាយុ ៣១ ឆ្នាំ រីឯម្តាយឈ្មោះ យាន ខេមរា អាយុ ៣២ ឆ្នាំ ។ តាមសម្តី ឪពុកនិងម្តាយ ក្មេងបាត់ខ្លួន បានឲ្យដឹងថា ពួកគាត់ មានកូន ស្រី ចំនួន ២នាក់ ហើយក្មេងស្រី ដែល បាត់ខ្លួន ជា កូនច្បង អាយុ ៨ឆ្នាំ ឈ្មោះ លួត លីហ្សា ហៅ កន្ទ្រីត ជាសិស្សរៀន ថ្នាក់ទី២ នៃ សាលាបឋមសិក្សាទំនប់ក៥ ។

បន្ទាប់មក មានអ្នកភូមិអ្នកស្រុក នាំគ្នា ជួយតាមរក និង ស្នើឲ្យបងប្អូន ប្រជាពលរដ្ឋ ជួយ ចុះរាវ ក្នុងប្រឡាយ ទឹក ជាប់ផ្លូវអតីតទំនប់ក៥ ដែលជាផ្លូវទៅ សាលា ផងដែរ តែមិនឃើញសោះ

ករណី បាត់ក្មេងស្រី និង ផ្អើលពេញ ភូមិនេះ គេសង្កេតឃើញថា កាបូបសៀវភៅ របស់ក្មេងស្រី មិនមែនដាក់ចោល ឬ នៅតាមផ្លូវទេ គឺត្រូវបាន បោះចូល ក្នុងព្រៃកន្ទ្រាំងខែត ដែលជាហេតុ គេសង្ស័យថា អាចជា ស្នាដៃ របស់ ជនណាម្នាក់ ចាប់ក្មេងស្រី ព្រោះក្នុង កាបូប នោះ មាន ទាំង ស្បែកជើង ក្មេងស្រី ឯសៀវភៅ ក៏ឃើញ កាត់ដាច់ជា ២ កំណាត់ រីឯ ដបទឹក និង សៀវភៅ មានជាប់ ស្មៅ ផងដែរ ៕ពូឃ្លោក

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com