ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

លោកស៊ឹម សាវុធ ពិតជាហួសចិត្តយ៉ាងខ្លាំងទៅលើលោកប៉ាង លីដា ក្នុងការដោះស្រាយ ដីចំណីផ្លូវរបស់រដ្ឋ ជិតផ្លូវរទេះភ្លើង

ខណ្ឌពោធិ៍សែនជ័យ៖ កាលពីរសៀលម៉ោង២៖៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ លោក សុឹម សាវុធ រួមទាំងពលរដ្ឋ១នាក់ ដែលរស់នៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឈប៉ោយដៃហៅម៉ូតូកង់បីឥណ្ឌាជិះទៅសាលាខណ្ឌពោធិ៍សែនជ័យ តាមលិខិតអញ្ចើញ  គ្មានលេខ ចុះថ្ងៃទី១៥  ដែលលោកមេភូមិ ជង្រុក បានកាន់ផ្ទាល់ដៃយកមកជូនលោក សុឹម សាវុធ ទាំងព្រឹកព្រលឹមនៅថ្ងៃទី១៧ ហើយតម្រូវឲ្យលោក សុឹម សាវុធ និងពលរដ្ឋដែលរស់នៅភូមិសង្កាត់ខាងលើដើម្បីចូលរួមក្នុងកិច្ចប្រជុំពិភាក្សាដោះស្រាយសម្របសម្រួលករណីពាក្យស្នើសុំ អន្តរាគមន៍របស់ឈ្មោះ វួន ម៉េងយូ ម្ចាស់ទីតាំងដីនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក សុឹម សាវុធ មកពីសាលាខណ្ឌវិញក៍អង្គុយសើចតែ១នាក់ឯងហួសចិត្តរហូតដល់ប៉ែតធ្វើឲ្យប្រពន្ធដាក់ការសង្ស័យគិតដល់ឯណាឯណីទៅវិញ នឹកស្មានថាប្តីអង្គុយស្រម័យដល់ស្រីស្នេហ៍ក្បែរគុម្ភចេកឯណោះ ពេលប្រពន្ធសួរនាំទើបដឹងថា លោក សុឹម សាវុធ រងនូវពាក្យត្រគាស់បោះបោកពីសំណាក់លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ នៅក្នុងបន្ទប់ប្រជុំនៃសាលាខណ្ឌ  លោក សុឹម សាវុធ បានឲ្យដឹងទៀតថា លោក ប៉ាង លីដា គឺជាមន្ត្រីរបស់រាជរដ្ឋាភិបាល បើទោះបីពលរដ្ឋមានកំហុសឆ្គងយ៉ាងណា ក៍គួរតែប្រើពាក្យពេជ្រ សមរម្យ ផ្អែមល្ហែមលួងលោមពន្យល់ពលរដ្ឋឲ្យយល់ដឹងតែនេះផ្ទុយទៅវិញបែរជាពលរដ្ឋដឹងខុសដឹងត្រូវ  ទៅជាលោកក្នុងនាមជាម៉ែជាឱបែរជាប្រើពាក្យសម្តីបែបសម្លត់នឹងបង្ខំចេតនាអោយលោក សុឹម សាវុធ ព្រមទទួលស្គាល់ វិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុលេខ ០៤០៣ ដែលលោក ប៉ាង លីដា បានដឹកនាំកំលាំងជំនាញចុះទៅធ្វើការវាស់វែង ទីតាំងដែលចាក់ថ្មចូលប្រឡាយទឹកអមផ្លូវរថភ្លើង ដោយចិត្តឯងចំនួន២លើកដោយមិនមានពលរដ្ឋចូលរួមសហការព្រមព្រៀងទទួលស្គាល់ព្រំដី  និយាយឲ្យស្រួលស្តាប់គឺ វាស់វែងដោយឯកតោភាគី ។

លោក សុឹម សាវុធ ក៍បានសម្តែងនៅការមិនពេញចិត្តនូវទង្វើរបស់លោក ប៉ាង លីដា ហាក់បីដូចជាលំអៀងក្នុងការដោះស្រាយដោយចេញលិខិតសុទ្ធតែបញ្ជាក់លោកថាមិនអនុញ្ញាតឲ្យអ្នកផ្សេងមកជំនួស តែជាក់ស្តែងភាគគីខាងលោក វួន ម៉េងយូ មិនដឹងមកពីណាហើយទិញដីពីអ្នកណាតាំងពីអង្កាល់ណានោះទេ ស្រាប់តែលិចឈ្មោះមកមាន វិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ ដោយស្របច្បាប់ ហើយរាល់លិខិតអញ្ចើញរបស់សាលាខណ្ឌគឺ គ្មានទាំងលេខ គ្មាន ទាំងវត្តមានលោក វួន ម៉េងយូ ម្តងហើយម្តងទៀតចូលរួមនោះដែរ និយាយទៅគឺមានតែឈ្មោះ វួន ម៉េងយូ តែមិនដឹងមុខដូចម្តេច លោក សុឹម សាវុធ បានរៀបរាប់ថាលោករស់នៅទីនេះតាំងពីសម័យសម្តេចតេជោវៃពុលពតរត់ខ្ចាត់ខ្ចាយនាឆ្នាំ១៩៧៩រហូតទទួលបានសុខសន្តិភាពពេញលេញរហូតដល់ពេលបច្ចុប្បន្ន ក៍មិនដែលស្គាល់បុគ្គលឈ្មោះ វួន ម៉េងយូ ទាល់តែសោះ ។

ពលរដ្ឋដាក់ការសង្ស័យទៅលើការចុះវាស់វែងរបស់មន្ត្រីជំនាញសូរិយោដីខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ចំនួន២លើក

លើកទី១ វេលាម៉ោង ០៩៖១៣នាទីព្រឹកថ្ងៃទី០៤ខែក្កដា២០២២

លើកទី២ វេលាម៉ោង០៨៖៣០នាទីព្រឹក ថ្ងៃទី១២ខែសីហា២០២២

ហើយការចុះវាស់វែងទាំង២លើកនោះសុទ្ធតែគ្មានពលរដ្ឋដែលពាក់ព័ន្ធបានចូលរួមនោះទេគឺបានទទួលតែលិខិតអញ្ចើញគ្មានលេខ ពីសាលាខណ្ឌតែការអនុវត្តរបស់លោក ប៉ាង លីដា គឺចុះមកវាស់វែងដោយឯកតោភាគីតែម្តង។

ពលរដ្ឋបានដាក់ការសង្ស័យរឹតតែខ្លាំងទៅលើ វិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុលេខ ០៤០៣ អ្នកណាគឺជាអ្នកនៅពីក្រោយខ្នងឲ្យពិតប្រាកដបានជាលោក ប៉ាង លីដា ខំប្រឹងស្រែកសម្លត់បង្ខំឲ្យពលរដ្ឋព្រមទទួលស្គាល់ប័ណ្ណខាងលើដោយមិនដែលឃើញវត្តមានឈ្មោះ វួន ម៉េងយូ ទាល់តែសោះ ។

ពលរដ្ឋបានលើកឡើងថាពួកខ្ញុំពិតជាចង់ជួបលោក វួន ម៉េងយូ ណាស់ដើម្បីមើលឯកសារថាតើលោកទិញដីពីនាក់ណាហើយទិញពីពេលណា ហើយធ្វើដូចម្តេចបានអាចចេញប្លង់បាន ពលរដ្ឋដាក់សំណួរសួរទៅមន្ត្រីជំនាញសូរិយោដីថាប្លង់ចេញមុនវាស់វែង ឬ ក៍វាស់វែងហើយបានចេញប្លង់? ព្រោះពួកខ្ញុំនៅតែឆ្ងល់ថាស្ងាត់ៗស្រាប់តែសាលាខណ្ឌពោធិ៍សែនជ័យយកប្លង់មកបង្ហាញហើយរកលេសចុះមកវាស់វែងតាមក្រោយដោយមិនស្តាប់ការហាមឃាត់របស់ពលរដ្ឋ  ពួកគាត់បានលើកឡើងទៀតថាផ្ទះដែលពួកគាត់ទិញគឺមានប្លង់កម្មសិទ្ធស្របច្បាប់ដែលចេញដោយមន្ត្រីជំនាញសូរិយោដីដែលទទួលស្គាល់ថាផ្ទះរបស់ពួកគាត់ទល់ផ្លូវរថភ្លើង។

ចំណែកលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ មិនបានផ្តល់ព័ត៌មានជូនអង្គភាពសារព័ត៌មានយើងខ្ញុំទេបើទោះបីភ្នាក់ងារយើងខ្ញុំខិតខំសុំការបំភ្លឺពីលោកតាមបណ្តាញសង្គម Telegram យ៉ាងណាក៍មិនខ្ចីឆ្លើយតបបានត្រឹមអើតមើលតែប៉ុណ្ណោះ។អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីភាគគីដែលពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការសូមអរគុណ។
អត្ថបទ នាយភ្លុក

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com