ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

ជនសង្ស័យពីនាក់ក្នុងនោះម្នាក់ត្រូវសម្ថកិច្ចក្របួចបានក្រោយពីបម្រុងធ្វេីសកម្មភាពរួចទ្រព្យសម្បត្តិប្រជាពលរដ្

ខេត្តកណ្តាល)៖ ជនសង្ស័យម្នាក់ជាជនជាតិវៀតណាមត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ឃាត់ខ្លួនចំណែកគូកនម្នាក់ទៀតរត់រួច ពាក់ព័ន្ធករណីប៉ុនប៉ងលួចហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ម៉ោង០០និង៣០នាទី នៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ(មិនស្គាល់អត្តសញ្ញាណ)។
ជនសង្ស័យ០២នាក់៖
១-ឈ្មោះ ង្វៀង វ៉ង់វី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ
មុខរបរ៖មិនពិតប្រាកដ(ឃាត់ខ្លួន)។

២-ឈ្មោះ គី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិវៀតណាម
ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(គេចខ្លួន)។

សម្ភារៈបាត់បង់៖គ្មាន
វត្ថុតាងចាប់យក៖
១-កូនកាំបិតបត់ដងឈេីចំនួន១
២-កូនកន្ត្រៃតូចចំនួន១
៣-ដែកឆាបដងឈេីចំនួន១
៤-ដែកសម្រាប់ឆ្កឹះសោរចំនួន១
៥-កន្រ្តៃដែកដងពណ៌ទឹកក្រូចចំនួន១
៦-ដង្កាប់ដែកអូតូម៉ាទិចដងពណ៌ខៀវចំនួន១
៧-ទួណឺវីសដងពណ៌ខ្មៅចំនួន១
៨-កូនសោរលេខ8ចំនួន១
៩-កូនកាំបិតកាត់កញ្ចក់ពណ៌ផ្កាឈូកចំនួន១
១០-កូនកាំបិតកាត់ខ្សែភ្លេីងចំនួន១
១១-ម៉ូតូ ០១គ្រឿងម៉ាក AIR-BLADE ពណ៌ក្រហមខ្មៅ គ្មានផ្លាកលេខ
១២-កាបូបស្ពាយក្រឡាការ៉ូចំនួន១។

តាមសមត្ថកិច្ចឲ្យដឹងថាមុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍កំពង់សំណាញ់បានចេញល្បាតដល់ត្រង់ចំណុចផ្លូវបេតុងក្នុងភូមិកំពង់សំណាញ់១ ស្រាប់តែឃេីញជនសង្ស័យពីរនាក់ជិះម៉ូតូ១គ្រឿងងាកមេីលចុះឡេីងទៅផ្ទះរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ។

ដោយមានការសង្ស័យក៏បានឃាត់ធ្វេីការឆែកឆេររកឃេីញវត្ថុតាងមួយចំនួនដូចខាងលេី យកទៅសាកសួរនៅប៉ុស្តិ៍កំពង់សំណាញ់។ ពេលនាំខ្លួនជនសង្ស័យទាំងពីរនាក់ទៅដល់ប៉ុស្តិ៍ថតរូបរួចដេីម្បីធ្វេីការសាកសួរស្រាប់តែជនសង្ស័យម្នាក់ឈ្មោះគីបានរត់គេចខ្លួនបាត់។

ឯជនសង្ស័យឈ្មោះ ង្វៀង វ៉ង់វី មិនព្រមឆ្លេីយសារភាពនូវសកម្មភាពបទល្មេីសរបស់ខ្លួននិងបក្សពួកឡេីយ គឺខ្លួនត្រូវបានឈ្មោះគីបបួលជិះម៉ូតូជាមួយដេីម្បីតាមរកប្រពន្ធគាត់ដែលបានចាកចេញពីផ្ទះបីថ្ងៃមកហេីយតែប៉ុណ្ណោះ។
ក្រោយសាកសួររួចជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តតាមនីតិវិធី៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com