ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

រណ្តៅដីខ្នាតធំ ជីកជិតដល់ក្បាល់ប្រែត របស់លោក ភាវ ខុសបទដ្ឋានបច្ចេកទេស សង្ស័យមន្ត្រីជំនាញនៃមន្ទីររ៉ែខេត្តបន្ទាយមានជ័យ ជាអ្នកបេីកភ្លើងខៀវ

(បន្ទាយមានជ័យ) : នៅរសៀលថ្ងៃចន្ទ ទី ២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។

បានបញ្ជាក់ឲ្យដឹងថា បុគ្គលឈ្មោះ លោកភាវ កំពុងសម្រុកដឹកជញ្ជួនអាចម៍ដី រុះពាសពេញផ្លូវ មិនគ្របតង់ឲ្យបានត្រឹមត្រូវនោះទេ លោក និងបក្សពួកដឹកជញ្ជួនអាចម៍ដីយ៉ាងពេញបន្ទុករៀងរាល់ថ្ងៃ មិនដែលគ្របតង់ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនោះទេ បណ្តាលអោយធ្លាក់ជ្រុះដីរប៉ាត់រប៉ាយតាមដងផ្លូវ៥៨ ដីហុយទ្រលោម ធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នឹងអ្នកធ្វើដំណើរថែមទៀតផង។

មហាជនបានលើកឡើងថា លោកសុកវឌ្ឍនា មន្ទីររ៉ែ ថាមពលខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចពាក់ព័ន្ធ មិនដែលបានចុះពិនិត្យ រណ្តៅដីខ្នាតយក្សមានជម្រៅជិតដល់ក្បាលប្រែត ហើយមិនបានធ្វើរបងពទ្ធ័ ឬដាំកូនឈេីជុំវិញអោយបានត្រឹមត្រូវ ដើម្បីការពារដល់សត្វ គោ ក្របី ឬមនុស្សចាស់ក្មេង ដែលអាចបង្កអោយមានគ្រោះថ្នាក់ ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋបានអំពាវនាវដល់ ឯកឧត្តម អ៑ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មេត្តាចាត់មន្ត្រីក្រោមឱវាទឬលោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចុះមកត្រួតពិនិត្យផង ចំពោះរណ្តៅដីរបស់លោក ភាវ ដឹកជញ្ជូនអាចម៍ដីរុះពាសពេញផ្លូវសាធារណះ ធ្វេីឲ្យប៉ះពាល់ដល់បងប្អូនក្នុងមូលដ្ឋាន។

រាល់ការចោទប្រកាន់របស់ពលរដ្ឋខាងលេីអង្គភាពសារព័ត៌មានcCrnnewsរង់ចាំបកស្រាយរៀងរាល់ម៉ោងធ្វេីការ៕គង្គា78

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com