ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

យុវជនម្នាក់ស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ÷យុវជនម្នាក់បានស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង ៣ និង ៣០ នាទីរសៀលថ្ងៃទី ១៧ ខែមិនាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ទល់មុខនិងសាលាសុវណ្ណភូមិស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

មុនពេលកើតហេតុតាមសាក្សីដែលបានឃើញហេតុការណ៍បានបញ្ជាក់ថាយុវជនរងគ្រោះបានធ្វើដំណើរតាមរយៈម៉ូតូ today ពណ៌ត្រួយចេកមួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 1HK 0339 បានឆ្លងផ្លូវហើយត្រូវបានរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបេីកវ៉ាជែងគ្នាបណ្ដាលឲ្យបុកម៉ូតូជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

បើទោះបីជារថយន្តសង្គ្រោះបន្ទាន់របស់ ៧១១ចេញ មកសង្គ្រោះយ៉ាងយកចិត្តទុកដាក់ក៏ដោយក៏មិនអាចសង្គ្រោះយុវជនរងគ្រោះបានដែរដោយសារស្ថានភាពអ្នករបួសធ្ងន់ធ្ងរពេកបានស្លាប់បាត់បង់អាយុជីវិតនៅនឹងកន្លែងកើតហេតុបាត់ទៅហេីយ។

ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចគោលដៅរង្វង់មូលចមចៅធ្វើការឃាត់បានតែម្ដង

បើតាមអ្នកឃើញហេតុការណ៍បានបន្ថែមទៀតថាមិនទាន់មានសាច់ញាតិជនរងគ្រោះមកដល់កន្លែងកើតហេតុនៅឡើយទេ
គាត់បានបន្ថែមទៀតថាជនរងគ្រោះមិនដឹងថាស្នាក់នៅឯណាឬមានឈ្មោះអ្វីដែរ

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់និងបានទំនាក់ទំនងទៅកាន់ការិយាល័យចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ដើម្បីយករថយន្តបង្ករនិងម៉ូតូជនរងគ្រោះទៅកាន់ការិយាល័យរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីនៃច្បាប់ផងដែរ៕#crnnews

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com