ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

សូមចូលរួមរំលែកទុកផង! ជនជាតិខ្មែរម្នាក់ត្រូវបានស្លាប់ដោយសារជម្ងឺកូវីដ១៩ ជាលើកដំបូង

ភ្នំពេញ៖ ស្រ្តីជនជាតិខ្មែរម្នាក់ ដែលរស់នៅសហរដ្ឋអាមេរិក បានទទួលមរណភាពដោយសារតែជំងឺកូវីដ-១៩។ នេះបើយោងតាមការបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ PNN News នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២០។

ស្រ្តីខាងលើមានឈ្មោះថា នុត ឈុនហ៊ាង អាយុ ៦៥ឆ្នាំ រស់នៅទីក្រុង Seattle រដ្ឋ Washington។ នៅមុនពេលទទួលអនិច្ចកម្មអ្នកស្រី បានព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យមួយកន្លែងអស់រយៈពេលជាងបីសប្ដាហ៍ ហើយដោយសារតែស្ថានភាពជំងឺកាន់តែតែ​វិវឌ្ឍន៍ទៅមុខ លុះដល់ថ្ងៃទី ២២ ខែ មីនា ម្សិលមិញនេះ អ្នកស្រីក៏បានលាចាកលោកតែម្ដង។

ជុំវិញរឿងរ៉ាវដ៏សោកសៅនេះ លោកឧកញ៉ា សុង សារ៉ន ដែលត្រូវជាកូន ហើយលោកថែមទាំងហៅជំងឺនេះថាជា «សត្រូវលាក់មុខ»។ ទន្ទឹមគ្នានេះដែរ ភរិយាលោក សុង សារ៉ន បានឲ្យដឹងថា ក្រុមគ្រូពេទ្យនៅសហរដ្ឋអាមេរិកមានចិត្ដធម៌ណាស់ ដោយនៅនាទីចុងក្រោយ គ្រូពេទ្យបានរៀបចំឲ្យក្រុមគ្រួសារនៅស្រុកខ្មែរអាចមើលឃើញអ្នកជំងឺជាលើកចុងក្រោយ និងបានឲ្យអ្នកជំងឺទទួលព្រះធម៌តាមរយៈទូរសព្ទ ដែលស្មូតចេញពីទីក្រុងភ្នំពេញ។

ជាចុងក្រោយយើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារលោក សុង សារ៉ន ចំពោះការបាត់បង់អ្នកម្ដាយជាទីស្រលាញ់ ដែលបានទទួលមរណភាពដោយសារតែជំងឺកូវីដ-១៩៕ប្រភពពី÷Pnn

Filed in: ជីវិតនិងសុខភាព, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com