ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ក្រុមហ៊ុនបុរីប៉េងហួត បូមខ្សាច់លុបដីដែលតុលាការចេញដីការក្សាការពារតាមបណ្តឹងរបស់ពលរដ្ឋ បន្ទាប់ពីក្រុមហ៊ុននេះទិញពីលោកស្រីឧកញ៉ា ស៊ុយ សុផាន

 

(ភ្នំពេញ)៖ បើទោះជាមានដីការក្សាការពារពីស្ថាប័នតុលាការ ក៏ដោយចុះ ក៏ក្រុមហ៊ុនបុរីប៉េងហួត នៅតែបន្តបូមខ្សាច់ចាក់លុប ដីដែលកំពុងមានទំនាស់ ទំហំ ៥,៣៩០.៤៩ម៉ែត្រការ៉េ រវាងម្ចាស់ដីឈ្មោះ គង់ វិចិត្រ និងឈ្មោះ ចាន់ ស្រីយ៉ា ជាមួយលោកស្រីឧកញ៉ា ស៊ុយ សុផាន ដែលមានទីតាំងស្ថិតនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រហូតមកដល់រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ ដីទំនាស់ដែលមានទទឹង ៤៥ម៉ែត្រ និងបណ្តោយ ១២០ម៉ែត្រ ត្រូវបានម្ចាស់លោក គង់ វិចិត្រ និងលោកស្រី ចាន់ ស្រីយ៉ា អះអាងថា ក្រុមហ៊ុនបុរីប៉េងហួត បូមខ្សាច់ចាក់លុបបានជាង ៧០ភាគរយទៅហើយ ដោយពុំគោរព និងអនុវត្តដីការក្សាការពាររបស់ស្ថាប័នតុលាការនោះទេ។

យោងតាមដីកា ចាត់ចែងជាបណ្ដោះអាសន្ន ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ របស់លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចហាមឃាត់ភាគីក្រុមហ៊ុន ប៉េងហួត និងបក្ខពួកផ្អាក ការចាក់ដី ឈូសឆាយដី សាងសង់សំណង់ ផ្សេងៗនៅលើដី មិនឲ្យលក់ដូរ ជួល បញ្ចាំ ដាក់ហ៊ីប៉ូតែក ផ្ទេរកម្មសិទ្ធិ ធ្វើអំណោយ និងធ្វើសកម្មភាពគ្រប់យ៉ាងជាបណ្ដោះអាសន្នលើដីទំហំ ទំហំ ៥,៣៩០.៤៩ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ការចេញដីការក្សាការពារដីខាងលើនេះ បានធ្វើឡើងបន្ទាប់ពីភាគីម្ចាស់ដីឈ្មោះ គង់ វិចិត្រ និងលោកស្រី ចាន់ ស្រីយ៉ា បានដាក់ពាក្យស្នើសុំ និងកំពុងប្តឹងតវ៉ាចំពោះ ការលួចលក់ដីរបស់ពួកគេនៅអាជ្ញាធរមូលដ្ឋាន ដែលមានក្រុមហ៊ុនរបស់លោកស្រី ឧកញ៉ា ស៊ុយ សុផាន បានធ្វើប្លង់គ្របយកដីនោះទៅលក់បន្តឲ្យក្រុមហ៊ុនបុរីប៉េងហួត។

យោងតាមកំណត់ហេតុប្រជុំដោះស្រាយករណីបណ្តឹងរបស់ម្ចាស់ដីឈ្មោះ គង់ វិចិត្រ នៅសាលាខណ្ឌច្បារអំពៅ ដែលមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌជាប្រធានអង្គប្រជុំ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ភាគីលោក គង់ វិចត្រ បានអះអាងថា ក្រុមហ៊ុនបានបូមខ្សាច់លុបលើដីរបស់ខ្លួន (មានទីតាំង និងទំហំខាងលើ) ដែលបានទិញពីឈ្មោះ យឹម សារុន កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ ដោយមានការទទួលស្គាល់ត្រឹមត្រូវពីអាជ្ញាធរ ភូមិ សង្កាត់ និងខណ្ឌ ដូច្នេះភាគីលោកស្នើឲ្យមានការផ្ទៀងផ្ទាត់ទីតាំងដីរបស់លោក និងដីរបស់ក្រុមហ៊ុនរបស់លោកស្រី ឧកញ៉ា ស៊ុយ សុផាន ឡើងវិញ។

ចំណែកភាគីលោក អ៊ឹង សុខហេង ជាតំណាងឲ្យលោកស្រី ឧកញ៉ា ស៊ុយ សុផាន បានលើកឡើងថា នៅឆ្នាំ២០១៨ ឈ្មោះ យឹម សារុន បានលក់ដីនៅភូមិស្វាយតាអុក ទំហំ ៥៧,៥០០ម៉ែត្រការ៉េ ជូនក្រុមហ៊ុន ផាន អ៊ីម៉ិច ទាំងអស់ និងមានកិច្ចសន្យាត្រឹមត្រូវ។

ចំណែកលោក យឹម សារុន បានលើកឡើងក្នុងកិច្ចប្រជុំថា លោកពិតជាបានលក់ដីទំហំ ៥,៣៩០.៤៩ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឲ្យទៅឈ្មោះ គង់ វិចិត្រ និងឈ្មោះ ចាន់ ស្រីយ៉ា យ៉ាងពិតប្រាកដ។

ដោយឡែកលោក លឹម ពី ប្រធានការិយាល័យភូមិបាលខណ្ឌច្បារអំពៅ បានថ្លែងថា តាមការផ្ទៀងផ្ទាត់ប្លង់កម្មសិទ្ធិរបស់ក្រុមហ៊ុន ផាន អ៊ីម៉ិច ឃើញថា បានគ្រប់លើដីរបស់ឈ្មោះ គង់ វិចិត្រ និងឈ្មោះ ចាន់ ស្រីយ៉ា ទាំងស្រុង ហើយការអនុវត្តចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិនេះ គឺធ្វើតាមនីតិវិធី ដោយមានលោកស្រី ឧកញ៉ា ស៊ុយ សុផាន ជាអ្នកចូលរួម និងដើរចង្អុលបង្ហាញទីតាំងព្រំដី និងលោកស្រី ឧកញ៉ា ស៊ុយ សុផាន បានធានាអះអាងទទួលខុសត្រូវចំពោះមុខច្បាប់ប្រសិនបើដីនោះជាន់លើដីរបស់ពលរដ្ឋ។

គួរបញ្ជាក់ថា សំណុំរឿងដីធ្លីមួយនេះ កំពុងតតាំងគ្នា តាមផ្លូវតុលាការ នៅឡើយខណៈដែលភាគីជនរងគ្រោះជាម្ចាស់ដីចេះតែដើរប្តឹងទប់ស្កាត់ ចំណែកភាគីទិញ និងយកដីនោះទៅលក់ ចេះតែបន្តបំពានដីការបស់តុលាការដែលបានចេញជាធរមានរួចហើយ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com