ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

ម៉ូតូឌ្រីមសង់ឈប់ស្តុបត្រូវបានរថយន្តដឹកខ្សាច់មិនស្គាល់ម៉ាកបុកពីក្រោយកិនស្លាប់ភ្លាមៗ

រាជធានីភ្នំពេញ÷បុរសម្នាក់ត្រូវបានរថយន្តដឹកខ្សាច់បុកកិនបណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ហេតុការណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រក្នុង  សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ  រាជធានីភ្នំពេញនាវេលាម៉ោង ១៧ និង ១៥នាទីល្ងាចថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២០

មុនពេលកើតហេតុគេឃើញបុរសម្នាក់ធ្វើដំណើរតាមម៉ូតូឌ្រីមសង់ ០១៤ ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1R  0440 ធ្វើដំណើរពីត្បូងទៅជើងតាមបណ្ដោយផ្លូវ ៦០ម៉ែត្រលុះមកដល់ស្តុបបំបែក ៦០ម៉ែត្រជនរងគ្រោះក៏បានឈប់រង់ចាំស្តុបពណ៍ខៀវស្របពេលនោះក៏មានរថយន្តដឹកខ្សាច់មួយគ្រឿងធ្វើដំណើរមកពីក្រោយក៏បានបុកកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗជនរងគ្រោះមានឈ្មោះ   រស់ភារុណ  អាយុ ៣៣ ឆ្នាំមុខរបរជាងភ្លើងរថយន្តមានប្រពន្ធកូន២នាក់សព្វថ្ងៃស្នាក់នៅស្រុកល្វាឯមខេត្ដកណ្ដាល

ចំណែករថយន្តបង្កបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោលដោយបន្សល់ទុកនៅតែជនរងគ្រោះជាមួយនឹងម៉ូតូនៅកន្លែងកើតហេតុក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោមនិងកម្លាំងជំនាញចរាចរណ៍ខណ្ឌមានជ័យបានមកដល់កន្លែងកើតហេតុដើម្បីទំនាក់ទំនងតាមរយះទូរសព្ទ័ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកម៉ូតូជនរងគ្រោះត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារវិញ

ចំណែករថយន្តនឹងអ្នកបេីកបរសមត្ថកិច្ចកំពុងតែស្រាវជ្រាវដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ពូឃ្លោក

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com