ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

ថៅកែក្លឹបហាត់ប្រាណសុខភាព  ផ្ទុះហិង្សាយកកាំបិតនិងកាំភ្លើងគំរាមប្រពន្ធបណ្តាលឲ្យរបួស ត្រូវអាវុធហត្ថខណ្ឌមានជ័យចាប់ឃាត់ខ្លួន។

រាជធានីភ្នំពេញ ៖ ថៅកែក្លឹបហាត់ប្រាណសុខភាព  ផ្ទុះហិង្សាយកកាំបិតនិងកាំភ្លើងគំរាមវាយប្រពន្ធបណ្តាលឲ្យរបួសដៃ ត្រូវអាវុធហត្ថខណ្ឌមានជ័យចាប់ឃាត់ខ្លួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុច ក្លឹបហាត់ប្រាណសុខភាព ទីតាំងផ្ទះគ្មានលេខ ក្រុមទី១៧ ស្ថិតនៅភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងថា ជនបង្កជាប្តីដែលឃាត់ខ្លួន ឈ្មោះប៉ាវ ថុង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរបើកក្លឹបហាត់ប្រាណ ស្នាក់នៅកន្លែងកើតហេតុ ។ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ ទុយ រាសី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅកន្លែងកើតហេតុ។
(រស់នៅជាមួយគ្នាមិនបានរៀបការមានកូន២នាក់) រងរបួស
ប្រអប់ដៃខាងឆ្វេងមុតកាំបិត ដោយសារប្ដីយកកាំបិតនិងកាំភ្លើងខ្លីមកគំរៀម។

តាមប្រភពព័ត៌មានបានអោយដឹងថា​ មន្ត្រីយោធានេះ កន្លងមកតែងតែបង្កបញ្ហាជម្លោះក្នុងគ្រួសារជាច្រេីនលេីកមកហេីយ​ ទេីបម្តងនេះដោយសារតែប្រពន្ធនឹងម្តាយទ្រាំមិនបានក៏សម្រេចប្តឹងអោយសមត្ថកិច្ចជំនាញជួយអន្តរាគមន៍ឃាត់ខ្លួនតែម្តងទៅ​ ។

ក្នុងនោះកម្លាំងធ្វើការដកហូតវត្ថុតាង ÷ កាំបិត មុតស្រួចចំនួន០១ដើម , អាវុធខ្លី ចំនួន០២ដើម ម៉ាករឡូ គ្មានគ្រាប់១ដើម និងអាវុធខ្លីមិនស្គាល់ម៉ាក១ដើម ,បង់១គ្រាប់ចំនួន០១គ្រាប់ , ទូរស័ព្ទដៃចំនួន០៣ គ្រឿង , នាឡិកាដៃចំនួន០១ គ្រឿង , លោហ:ធាតុ ពណ៌លឿងចំនួន០៤ខ្សែ
(ខ្សែដៃ) , លោហ:ធាតុ ពណ៌លឿងចំនួន០២វង់
(ចិញ្ចៀន) ,កាតធនាគារចំនួន០២ស្លឹក , អត្តសញ្ញាណប័ណ្ណចំនួន០២សន្លឹក , កាតគ្រីម៉ូតូចំនួន០១សន្លឹក , ត្បូងពណ៌ក្រហមចំនួន០១ គ្រាប់ , រថយន្តចំនួន០១គ្រឿង ម៉ាក កាមរីបាឡែន ពណ៌ឈាមជ្រូក សេរី២០០២
ស្លាកលេខ ភ្នំពេញ 2AI.4863 ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបាន
បញ្ជូនខ្លួនមកមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យដើម្បីសាកសួរតាម នីតិវិធីច្បាប់៕ពូឃ្លោក

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com