ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

សម្ថកិច្ចប៉ុស្តិ៍ដេីមមៀនក្រុងតាខ្មៅខេត្តកណ្តាលឃាត់ខ្លួនបុរសម្នាក់ពាក់ពន្ធ័ករណីប៉ុនប៉ងគំរាមសម្លាប់មេភូមិព្រែកតាពៅ១

ខេត្តកណ្តាល÷ ដោយមានការបញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ឯក យីវណ្ណដា អធិការក្រុងតាខ្មៅ លោកវរសេនីយ៍ត្រី សេង វុទ្ធី នាយប៉ុស្តិ៍ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល លោកព្រឹមទៀកនាយរងប៉ុស្តិ៍នឹងកម្លាំង ប៉ុស្តិ៍ដើមមៀនក្រុងតាខ្មៅនៅថ្ងៃទី១ ខែ តុលា ២០២០ នេះបានចាប់ជនសង្ស័យម្នាក់ពីបទជេប្រមាថនឹងគំរាមសំលាប់នៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀនក្រុងតាខ្មៅខេត្តកណ្តាល។

ករណីជេប្រមាថនិងគំរាមសម្លាប់នេះ
កើតហេតុថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង៨និង០០នាទី
នៅចំណុចផ្ទះជនរងគ្រោះភូមិព្រែកតាពៅ១ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ(បងបង្កេីត)
ជនរងគ្រោះឈ្មោះម៉ាន រ៉ហីម៉ាស់  ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មេភូមិព្រែកតាពៅ១ មានទីលំនៅ ភូមិព្រែកតាពៅ១ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ចំណែកជនសង្ស័យត្រូវជាប្អូនបង្កេីត_
ឈ្មោះម៉ាន យូសុះ ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរឥស្លាម មានទីលំនៅ ភូមិព្រែកតាពៅ១ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ត្រូវឃាត់ខ្លួន)។
វត្ថុតាងដែលសម្ថកិច្ចចាប់បានរួមមាន
កាំបិតប៉័ងតោចំនួន១
ទួណើវីសចំនួន១ កំសៀវទឹកចំនួន១
ឈេីជ្រុង១កំណាត់ប្រវែង៤៩ស.ម

លោក ព្រឹម ទៀក នាយរងប៉ុស្តិ៍ដើមមៀនបញ្ជាក់បន្ថែមទៀតថា នៅវេលាកេីតហេតុខាងលេី ពេលដែលជនរងគ្រោះកំពុងតែអង្គុយលេងជាមួយម្តាយនៅក្នុងផ្ទះស្រាប់តែជនសង្ស័យមិនដឹងជាខឹងរឿងអ្វីទេបានដេីរចូលមកជេរប្រមាថ ហេីយទាញយកកំណាត់ឈេីជ្រុង និងកំសៀវទឹកគប់តែមិនត្រូវទេ បន្ទាប់មកទៀតជនសង្ស័យបានស្ទុះទៅយកកាំបិតប៉័ងតោ និងទួណើវីសកាន់នៅជាប់ដៃគំរាមកាប់សំលាប់ចោលទាំងពូជ ហេីយបានជិះម៉ូតូចេញពីផ្ទះបាត់ទៅ។

ដោយជនរងគ្រោះនិងបងប្អូនមានការភ័យខ្លាចនិងអំពេីគំរាមកំហែងជាច្រើន លេីកច្រេីនសារពីសំណាក់ជនសង្ស័យលែងបានទេីបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដេីមមៀន

ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះកំលាំងរបស់លោកចេញជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាងនៅថ្ងៃទី១ ខែតុលាឆ្នាំ២០២០យកមកសាកសួរនៅប៉ុស្តិ៍រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕
រូបភាពប៉ុស្តិ៍ដើមមៀន

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com