ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

រថយន្តដឹកសំរាមរបស់សាលាខណ្ឌដូនពេញ​ គៀររថយន្តព្រូសហេីយបេីកចេញធ្វេីមិនដឹង​ ប្រជាពលរដ្ឋ​រិះគន់​មន្ត្រី​គ្មាន​ទំនួលខុសត្រូវ

រាជធានីភ្នំពេញ​ ៖​ ហេតុការណ៍នេះបានកេីតឡេីង​ នៅវេលាម៉ោង២.០០នាទីរសៀល​ ថ្ងៃទី០៨​ ខែ​តុលា​ ឆ្នាំ២០២០​ ត្រង់ចំណុចផ្លូវបែកជាបួន​ ផ្លូវ៩៣​ កែង៦៨ ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូចពេញ​ រាជធានីភ្នំពេញ។

បេីយោងតាមប្រភពព៏ត៌មាននៅកន្លែងកេីតហេតុបានប្រាប់ក្រុមការងារយេីងអោយដឹងថា​ មុនកេីតហេតុគេឃេីញរថយន្តព្រូសសេរីឆ្នាំ២០១០​ ពណ៌សពាក់ស្លាកលេខ​ ភ្នំពេញ​2BE-0588​ បេីកបរដោយបុរសម្នាក់ជាមន្ត្រីយោធាទិសដៅពីកេីតទៅលិចតាមបណ្ដោយផ្លូវ៦៨​ លុះមកដល់ផ្លូវកែង៩៣​ បត់ឆ្វេងផុតហេីយតែដោយស្ទះផ្លូវក៏បានឈប់រថយន្តតាមទិសដៅចរាចរណ៍របស់ខ្លួន។

ពេលនោះមានរថយន្តដឹកសំរាមរបស់សាលាខណ្ឌដូនពេញ​ ពណ៌ខៀវលេខសំគាល់រថយន្ត០៧​ បេីកបរដោយបុរសម្នាក់ទិសដៅបញ្ច្រាស់គ្នាតាមផ្លូវ៩៣​ រួចបត់ឆ្វេងចូលផ្លូវ៦៨​ បណ្ដាលអោយវាត់កន្ទុយរថយន្ត​ ប៉ះរថយន្តព្រូសខាងឆ្វេងផ្នែកខាងក្រោយបណ្ដាលអោយខូចខាតស្តុបទាំងគួរ នឹងខូចកាងមួយចំហៀង។

បន្ទាប់ពីបាន​បង្កគ្រោះថ្នាក់​ចរាចរណ៍​ មន្ត្រី​សាលាបានបញ្ចាឲ្យរថយន្ត​ដឹកសំរាម​របស់​សាលាខណ្ឌដូនពេញ​ ដំណេីរទៅមុខជាធម្មតា​ ធ្វេីដូចគ្មានរឿងអ្វីកេីតឡេីង។ 

ដោយឃេីញបែប​ ប្រជាពលរដ្ឋ​ហាក់​អន់ចិត្តនឹង​អាជ្ញាធរ​នៃ​សាលាខណ្ឌដូនពេញ​ ដែលគ្មានការ​ទទួលខុសត្រូវ​ យ៉ាង​ហោចណាស់​ក៏ឈប់​រថយន្តចុះមេីល​ ឬនិយាយគ្នាបន្តិចដែរ​ តែនេះអត់ឈប់រថយន្តហេីយ​ បេីកចេញ​ធ្វេី​ព្រងើយកន្តើយ​ ហាក់គ្មានរឿងអ្វី។

ក្នុងនោះផងដែរ​ មន្រ្តីរបស់​សាលាសង្កាត់​ស្រះចក​បាន​ ប្រាប់យេីងថា​ រថយន្ត​ដឹកសំរាមអត់ខុសទេ​ ហេីយ​ក្រុមការងាររបស់អ្នកស្រីក៏​ គ្មានដោះស្រាយឲ្យដែរ​  ចង់ប្តឹង​ ទៅប្តឹងនៅ​ប៉ុស្តិ៍​។

ដោយឃេីញ​សម្តីរបស់​មន្រ្តីសង្កាត់​ស្រះចកនិយាយបែបនេះ​ ប្រជាពលរដ្ឋ​បានបញ្ចេញ​មតិថា​ ឲ្យតែរបស់រដ្ឋមិនបាច់ចេញសំណងជូន​ប្រជាជន​ទេឬ​ ដល់​ប្រជាជន​បេីកប៉ះវិញ​ សុទ្ធតែ​មិនអាចនិយាយគ្នាទេ​ ចាំមេមកមេីលសិន។

ពួកគាត់លេីកឡេីងបន្ថែមទៀតថាជាដេីមមិញប្រសិនបេីរថយន្តបុកដេីមឈេីរបស់សាលារាជធានីម្ចាស់រថយន្តត្រូវតែចេញថ្លៃខូចខាតទៅខាងសាលាក្រុង តែបេីដេីមឈេីរលំបាក់ធ្លាក់សង្កត់លេីរថយន្តរបស់ប្រជាពរដ្ឋវិញសាលារាជធានីភ្នំពេញមិនដែលចេញមុខទទួលខុសត្រូវនោះ
ហេីយទំលាក់កំហួសទៅលេីគ្រោះធម្មជាតិទៅវិញ

ក្រោយកេីតហេតុ​ ម្ចាស់រថយន្ត​ព្រួសបានមកដាក់ពាក្យបណ្តឹងនៅសាលាខណ្ឌដូនពេញ តាំងពីម៉ោង៣រសៀល​ គ្មានអ្នកណាដោះស្រាយ​ទេ រហូតដល់ម៉ោង៥រសៀល​ ទេីបលោក​ សុខ​ ពេញវុធ​ អភិបាល​ខណ្ឌដូនពេញ​បានមកដល់​ ហៅចូលទៅក្នុងដេីម្បីដោះស្រាយគ្នា។

ជាលទ្ធផល​ចុងក្រោយ​ សាលាខណ្ឌដូនពេញ​ព្រមធ្វេីការ​ជួសជុល​រថយន្តព្រួសឲ្យស្អាតដូចដេីមវិញ ដេីម្បីបញ្ចប់រឿង៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com