ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

មន្ត្រីនគរបាល ៣នាក់ បានបាត់បង់ជីវិត ក្រោយការផ្ទុះអាវុធនៅក្នុងអង្គភាព វរៈនគរបាលការពារព្រំដែនគោកលេខ ៩០៥ ក្នុងខេត្តឧត្តរមានជ័យ !

(ខេត្តឧត្តរមានជ័យ)៖ ស្នូរផ្ទុះអាវុធបានលឺកងរំពង ចេញពីអង្គភាពវរៈនគរបាលការពារព្រំដែនគោកលេខ ៩០៥ ចំណុះស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបណ្តាលឲ្យមន្ត្រីនគរបាល ៣នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង ដែលហេតុការណ៍នោះ បានកើតឡើងនៅវេលាល្ងាច ថ្ងៃទី៦វិច្ឆិកាឆ្នាំ២០២០។

ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ពិតជាមានករណីផ្ទុះអាវុធនោះកើតឡើងមែន និងនៅក្រោយការផ្ទុះអាវុធ មានមន្ត្រីនគរបាល ៣នាក់ បានរងការបាត់បង់ជីវិត ក្នុងនោះ។

១.ឈ្មោះ អ៊ុំ ឈយ មានឋានៈអនុសេនីយ៍ឯក មានតួនាទីជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងព្រិច។
២.ឈ្មោះ ហ៊ុន ប៊ី មានឋានៈអនុសេនីយ៍ឯក មានតួនាទីជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងព្រិច។
៣.ឈ្មោះ ស្រេង រាសី មានឋានៈអនុសេនីយ៍ឯក មានតួនាទីជានាយផ្នែកស៊ើបការ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា បានបង្កឡើងដោយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងព្រិច អនុសេនីយ៍ឯក អ៊ុំ ឈយ បានយកអាវុធប្រភេទ Ak 47 មកបាញ់ទៅលើ ជនរងគ្រោះ ឈ្មោះ ហ៊ុន ប៊ី និង ឈ្មោះ ស្រេង រាសី បណ្តាលឱ្យស្លាប់ភ្លាមៗ នៅលើផ្លូវយុទ្ធសាស្ត្រ ស្ថិតនៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានបញ្ជាក់ទៀតថា ក្រោយពីជនរងគ្រោះ ដែលជាមន្ត្រីនគរបាលការពារព្រំដែនទាំងពីរបានស្លាប់ហើយ ជនបង្ក អ៊ុំ ឈយ បានបាញ់សម្លាប់ខ្លួនឯងជាក្រោយ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ហើយចំពោះករណីនេះ មិនមែនកើតចេញពីរឿងគំនុំនោះទេ ព្រោះត្បិតនៅរយៈកាលកន្លងមក ជនដៃដល់ធ្លាប់បានសុំទៅមើលជំងឺសសៃប្រសាទ ក្រោមមកក៏សុំចូលបម្រើការងារវិញ។

ទោះជាយ៉ាងណាក៏ដោយចុះ មន្ត្រីនគរបាល ៣នាក់ បានបាត់បង់ជីវិតទៅហើយ នៅក្រោយការផ្ទុះអាវុធដ៏កក្រើក នៅក្នុងអង្គភាពវរៈនគរបាលការពារព្រំដែនគោកលេខ ៩០៥ ចំណុះស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ប៉ុន្តែ សាធារណៈជននៅតែដាក់មន្ទិលសង្ស័យថា មុនឈានដល់ការបាញ់សម្លាប់គ្នាយ៉ាងសាហាវនេះ មិនមែនមានតែរឿងប៉ុណ្ណោះនោះទេ ទំនងអាចនឹងមានបញ្ហាអ្វីធំជាងនេះ ដែលស្ថិតនៅជាអាថ៌កំបាំងពីក្រោយរឿងនេះ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com