ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

ស្លាប់ទៀតហេីយ! ! ស្លាប់ម្នាក់របួសស្រាលម្នាក់ក្នុងកណីគ្រោះថ្នាក់ចរាចរណ៍បុកគូតរថយន្តពីក្រោយ

រាជធានីភ្នំពេញ​ ៖​ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត​ភ្លាមៗយ៉ាងអណោចអធម៌និងម្នាក់ទៀតរងរបួសស្រាល​ ខណៈដែលបេីកម៉ូតូក្នុងល្បឿនលឿន​ ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកគូទរថយន្ត(ហុីយ៉ាន់ដាយ)ដឹកឥតពីក្រោយយ៉ាងពេញទំហឹង​ បណ្ដាលអោយអ្នកបេីកបរម៉ូតូស្លាប់ក្នុងថ្លុកឈាមភ្លាមៗ​ និងអ្នកជិះពីក្រោយរងរបួសស្រាលត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យផងដែរ។

ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង​ ៤.១០នាទីល្ងាច់ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២០​ តាមបណ្ដោយផ្លូវវិមានឈ្នះ​ ឈ្នះ​ ក្នុងសង្កាត់បាក់ខែង​ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានអោយដឹងថា​ មុនកេីតហេតុគេឃេីញរថយន្តម៉ាក(ហុីយ៉ាន់ដាយ)ដឹកឥតពណ៌សពាក់ស្លាកលេខភ្នំពេញ3C-4542​ បេីបរដោយបុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ ក្នុងទិសដៅពីកេីតទៅលិច​ ពេលមកដល់ត្រង់ចំណុចកេីតហេតុ​ ក៍មានម៉ូតូសង់០១៨ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GY-0799​ បេីកបរក្នុងល្បឿនលឿនទិសដៅស្របគ្នាខ្វះកាប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តពីក្រោយយ៉ាងពេញទំហឹងបណ្ដាលអោយយុវជនឈ្មោះ​ គឹម​ ដេវីត​ អាយុ១៥ឆ្នាំ មុខរបរជាសិស្សមានទីលំនៅភូមិបាក់ខែងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ បានស្លាប់ភ្លាមៗក្នុងថ្លុកឈាម​ និងអ្នកជិះពីក្រោយឈ្មោះឈាន​ មករាមុខរបរសិស្សមានទីនៅជាមួយគ្នារបួសស្រាល។

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានមកដល់​ បានទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ​ មកវាស់វែងយកម៉ូតូនិងរថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់​ ចំណែកសពត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុបញ្ជូនទៅអោយក្រុមគ្រួសារសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី។

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com