ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

អធិការខណ្ឌព្រែកព្នៅ គ្រាន់តែអ្នកសារព័ត៌មាន សួររឿងបង្ក្រាបល្បែងស៊ីសងនៅផ្ទះជួល៦ល្វែង បែរជាឆ្លើយតបទាំងសម្តីគ្រោតគ្រាត ទៅវិញ

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ បានថ្លែងប្រាប់ថា កាលពីព្រលប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានឃើញសមត្ថកិច្ចជាច្រើននាក់ ចុះទៅទីតាំងផ្ទះជួល៦ល្វែង ស្ថិតនៅតាមផ្លូវបេតុង ភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលសង្ស័យថា បានបើកល្បែងស៊ីសងដ៏ធំ របស់ឈ្មោះ សូ សំឡូត ។

ដើម្បីចង់ដឹងច្បាស់ពីរឿងនេះ បន្ថែមទៀត នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ អ្នកសារព័ត៌មាន បានទំនាក់ទំនងទៅលោកវរសេនីយ៍ឯក ឈិន គឹមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅ តែលោកអធិការឆ្លើយតបទាំងសម្តីគ្រោតគ្រាត និង មិនសប្បាយចិត្ត ថា «ខ្ញុំចេះធ្វើការរឿងនេះហើយ» រួចក៏ចុចបិទទូរស័ព្ទភ្លាមៗ ។

ឥរិយាបថរបស់លោកអធិការនគរបាលខណ្ឌព្រែកព្នៅ នាពេលនេះ ហាក់មិនសប្បាយចិត្តទាល់តែសោះ ដោយមិនដឹងមូលហេតុ អ្វី ។ ជាធម្មតា ការបង្ក្រាបបទល្មើស សមត្ថកិច្ចគួរបង្ហាញ ដើម្បីជាស្នាដៃ ជូនថ្នាក់លើ តែបែរជាលោកអធិការ មិនសប្បាយចិត្ត និង ឆ្លើយតប ទាំងសម្តីគ្រោតគ្រាត មកលើអ្នកសារព័ត៌មាន ទៅវិញ ។

បញ្ហានេះ អ្នកសារព័ត៌មាន សូមសំណូមពរដល់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យមើលឥរិយាបថការងាររបស់លោកអធិការខណ្ឌព្រែកព្នៅ ផង ហេតុអ្វី មិនសប្បាយចិត្ត ពេលអ្នកសារព័ត៌មាន សួរព័ត៌មាន ពីការចុះបង្ក្រាបទីតាំងល្បែងស៊ីសង ទៅវិញ ឬ ក៏ ទីតាំងល្បែងនេះ អាចជាឆ្នាំងបាយរបស់លោកអធិការ ? ។

សមត្ថកិច្ច បានចុះទៅទីតាំងមួយនេះ ក្រោយពី អ្នកសារព័ត៌មាន បានចេញផ្សាយនូវព័ត៌មាន មួយ ដែលមានចំណងជើង ថា «ល្បែងស៊ីសងលុយរាប់ពាន់ដុល្លារ ជួលផ្ទះដល់ទៅ៦ល្វែង របស់ឈ្មោះ សូ សំឡូត កំពុងដំណើរការយ៉ាងរលូន នៅខណ្ឌព្រែកព្នៅ»។

តាមប្រភពព័ត៌មានពីសាច់ញាតិអ្នកញៀនល្បែងស៊ីសង បានបង្ហើបប្រាប់ថា ផ្ទះជួលដល់ទៅ៦ល្វែង ស្ថិតនៅតាមផ្លូវបេតុង ភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ របស់ឈ្មោះ សូ សំឡូត ជាមេល្បែងដ៏ល្បីល្បាញ កំពុងដំណើរការយ៉ាងរលូន ដោយមិនទាន់ឃើញសមត្ថកិច្ចចុះបង្ក្រាប នៅឡើយទេ ។

ទីតាំងមួយនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបប្រាប់ថា មានធ្វើរបងដែកពីខាងក្រៅ ដោយអនុញ្ញាតអោយអ្នកលេងចូលដាក់ឡាននិងម៉ូតូ នៅក្រៅក្នុង ដោយបន្លំភ្នែកសមត្ថកិច្ច ធ្វើដូចជាស្ងប់ស្ងាត់ណាស់ ។ ប៉ុន្តែ ខាងក្នុងវិញ គឺ កំពុងលេងល្បែងយ៉ាងគគ្រឹកគ្រេង ។ ជាមួយគ្នានេះ ក៏មានការបែកធ្លាយរូបភាពលេងល្បែងស៊ីពីខាងក្នុងនោះ ផងដែរ ។

ឈ្មោះ សូ សំឡូត ជាមេល្បែងដ៏ល្បីល្បាញ លើកមុនធ្លាប់បើកទីតាំងល្បែងនៅចំណុចក្នុងបុរីសុភមង្គលភ្នំពេញ ព្រែកលៀប ខណ្ឌជ្រោយចង្វារ តែពេលនេះ បានប្តូរទីតាំងមកផ្ទះជួលដល់ទៅ៦ល្វែង ស្ថិតនៅតាមផ្លូវបេតុង ភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ វិញ ។

ជុំវិញបញ្ហានេះ លោកវរសេនីយឯក ឈិន គឹមធុយ អធិការនគរបាលខណ្ឌព្រែកព្នៅ ថ្លែងប្រាប់កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នេះ ថា លោកមិនបានដឹងបញ្ហាល្បែងស៊ីសង នេះទេ ដោយសារថ្នាក់ក្រោមមិនបានរាយការណ៍ ។ ប៉ុន្តែ លោកអធិការ បន្តថា លោកនឹងមានវិធានការ ចំពោះបញ្ហានេះ ៕ ប្រភពពី​ CPC News

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com