ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

រថយន្តកុងតឺន័របេីកគៀមន្ត្រីកងយោធពលខេមរភូមិន្ទ​ ស្លាប់យ៉ាងអាណោចអាធម៍នៅផ្លូវ២៧១

ភ្នំពេញៈមន្ត្រីនៅកងយោធពលខេមរភូមិន្ទ​ ជិះម៉ូតូមួយគ្រឿងតាមផ្លូវត្រូវរថយន្តកុងតឺន័របេីកគៀឲ្យដួល​និងកិនបណ្ដាលឲ្យបែកក្បាលព្រមទាំងមួកការពារសុវត្តិភាព​ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌​ កាលពីវេលាម៉ោង៩​ និង៤០នាទីយប់ថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ​២០២០​ ត្រង់ចំណុចក្បែរស្ថានីយ៍បូមទឹកបឹងត្របែក​ តាមបណ្ដោយផ្លូវ២៧១​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​  រាជធានីភ្នំពេញ​ ។

​    សពជនរងគ្រោះមានឈ្មោះ​ ប៉ាង​ បញ្ញា​ ភេទប្រុស​ អាយុ៣៣ឆ្នាំ​ មុខរបបជាមន្ត្រីកងយោធពលខេមរភូមិន្ទ​ មានស្រុកកំណេីតនៅឃុំក្បាលកោះ​ ស្រុកកៀនស្វាយ​ ខេត្តកណ្ដាល​ និងស្នាក់នៅផ្ទះលេខ០៦៣​ ផ្លូវលំ​ ភូមិព្រែកធំ២​ សង្កាត់ក្បាលកោះ​ ខណ្ឌច្បារអំពៅ​ ។

​   តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុនិងឃេីញហេតុខាងលេីនេះបានប្រាប់ឲ្យដឹងថា​ មុនកេីតហេតុជនរងគ្រោះជិះម៉ូតូPCX  ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 1HI-9936 ធ្វេីដំណេីរម្នាក់ឯងតាមបណ្ដោយផ្លូវ២៧១​ ទិសដៅពីលិចមកកេីតក្នុងល្បឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុ​ ស្រាប់តែមានរថយន្តធុនធំប្រភេទសណ្ដោងទូកុងតឺន័រ​ ធ្វេីដំណេីរស្របគ្នាតាមកក្រោយ​ ហេីយបានគៀម៉ូតូជនរងគ្រោះខាងលេីបណ្ដាលឲ្យដួលអូសប្រហែល១០ម៉ែត្រ​ ឯជនរងគ្រោះបានខ្ទាតមកកណ្ដាលផ្លូវត្រូវកង់ក្រោយរថយន្តបង្កកិនបែកក្បាលព្រមទាំងបែកមួកសុវត្តិភាព​ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌​ ចំណែករថយន្តបង្កបានបន្តល្បឿនបេីកទៅមុខគេចបាត់​ ។

​   ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយជួយសម្រួលចរាចរណ៍​ និងទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌមានជ័យ​ ដេីម្បីធ្វេីការវាស់យកម៉ូតូទៅរក្សាទុក​ និងធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com