រាជធានីភ្នំពេញ÷ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសុិនទ្រីជាមួយរម៉កប៉ះកង់ម៉ូតូដែលចតទុកស្ងៀមនៅខឿនចិញ្ចេីមផ្លូវបណ្តាលឲ្យមានមនុស្សពីនាក់ ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ត្រូវបានរថយន្តសង្គ្រោះនៃមន្ទីពេទ្យសួគ៌ាដឹកយកទៅសង្គ្រោះបន្ទាន់។
បេីតាមសាក្សីបានបញ្ជាក់ថានៅពេលកេីតហេតុវេលាម៉ោង៧.១៥ព្រឹកថ្ងៃទី៤ខែកុម្ភះឆ្នាំ២០២១នៅតាមបណ្តោយផ្លូវ២១៧ចំណុចខាងមុខក្រុមហ៊ុនស្រាបៀរកម្ពុជា
ស្ថិតនៅសង្កាត់ដង្កោ ខណ្ឋដង្កោ រាជធានីភ្នំពេញ
គេសង្កេតឃេីញម្ចាស់រម៉កប៉ះកង់ម៉ូតូបានរៀបចំរបស់របរដេីម្បីរកសុីជាប្រចាំថ្ងៃរបស់ពួកគាត់
នៅពេលរៀបចំរួចហេីយគាត់ចេញទៅផ្ទះដេីម្បីយកម៉ូតូ
នៅពេលនោះក៏មានមនុស្សប្រុសពីនាក់នៅឈរក្បែររម៉កម៉ូតូនោះ ស្រាប់តែមានរថយន្តសុិនធ្វេីដំណេីរបោះពួយយ៉ាងលឿនស្លេវពីជេីងមកត្បួងតាមបណ្តោយផ្លូវ២១៧ហេីយបានរេចង្កូតមកបុកចំរម៉កប៉ះកង់ម៉ូតូនោះអូសទាំងរម៉កនឹងមនុស្សពីនាក់ដែលឈរក្បែរនោះទៅជាមួយទំលួសទ្វារឃ្លាំងដែលទុកចោលធ្វេីឲ្យធ្លុះធ្លាយចំណែករថយន្តបន្តល្បឿនទៅមុខជិតផុតឃ្លាំងទេីបអស់ល្បឿន។
បន្ទាប់មកគេសង្កេតឃេីញមានមនុស្សម្នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុចំណែកម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ
ជនរងគ្រោះដែលស្លាប់បាត់បង់អាយុជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមានឈ្មោះកែវ វុទ្ធី ភេទប្រុសអាយុ ៥០ឆ្នាំមុខរបរជាតៃកុងអេស្កាវ៉ាទ័រមានស្រុកកំណើតនៅ ភូមិចន្លាតដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ
ក្រោយពេលកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅសាច់ញាតិក្រុមគ្រួសារឲ្យមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្តនិងរម៉កព្រមទាំងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ជើងគោកចាត់ការតាមនីតិវិធីនៃច្បាប់៕អត្ថបទ÷ពូឃ្លោក