ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

ចោរលួចដោះស្លាកលេខរថយន្ដទៅបាត់ដោយសុវត្ថិភាពនៅក្នុងខណ្ឌពោធិ៍សែនជ័យ!

រាជធានីភ្នំពេញ៖ មានករណីចោរមិនស្គាល់មុខបានលួចដោះស្លាកលេខរថយន្ដមួយគ្រឿងទៅបាត់ក្នុងបុរីញ្ញូហូមដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ច ស្ថិតនៅក្នងភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយស្លាកលេខដែលលោកចោរលួចដោះទៅបាត់នោះ មានស្លាកលេខ ភ្នំពេញ 2C.9202  ។

ហេតុការណ៍នេះបានកេីតឡេីង នៅយប់ថ្ងៃទី៦ខែកុម្ភ:ឆ្នាំ២០២១ ។

ជនរងគ្រោះដែលជាម្ចាស់រថយន្តមាន ឈ្មោះប៉ែន ឡា ស្នាក់នៅផ្ទះជួល ស្ថិតនៅក្នងភមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ជ័យ មានស្រុកកំណេីត នៅខេត្ដស្វាយរៀង ដែល មានមុខរបរ អ្នកសារព័ត៌មាន ។

បេីតាមការរៀបរាប់របស់លោក ប៉ែន ឡា បានប្រាប់ក្រុមអ្នកសារព័ត៌មានយេីងឲ្យដឹងថា នៅមុនពេលកេីតហេតុ លោកបានយករថយន្តមកចតទុកដូចសព្វដងនៅកន្លែងកេីតហេតុខាងលេី ហេីយចូលសំរាក លុះព្រឹកឡេីងថ្ងៃទី៦ខែ កុម្ភ:ឆ្នាំ២០២១ដេីរមកមេីលរថយន្ដក៍មិនឃេីញស្លាកលេខរថយន្ដព្រោះថាត្រូវបានលោកបងចោរលួចដោះស្លាកលេខយកទៅបាត់។

បច្ចុប្បន្នជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលសង្កាត់ចោមចៅទី១រួចរាល់ហេីយដេីម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

គូររម្លឹកដែរថា នៅក្នុងទឹកដីខណ្ឌពោធិ៍សែននេះគេសង្កេតឃេីញថាមានភាពអសន្ដិសុខដែលសំបូរទៅដោយចោរលួច រថយន្ដ ,លួចស្លាកលេខរថយន្ដ សមក្មភាពលួចកាច់សោករម៉ូតូ និងសកម្មភាពឆក់កេីតឡេីងជាបន្តបន្ទាប់។

ពលរដ្ឋលេីកឡេីងថាបេីមានភាពអសន្ដិសុខកេីនឡេីងបែបនេះពួកគាត់មានការព្រួយបារម្ភអំពីសុវត្ថិភាពទ្រព្យសម្បត្ដិរបស់ពួកគាត់ណាស់សព្វថ្ងៃ។

ពលរដ្ឋរង់ចាំមេីលថាតេីអាជ្ញាធរពាក់ព័ន្ធ ឬថ្នាក់លេីនិងមានវិធានបែបណាបេីនៅក្នុងភូមិឃុំមិនសុវត្ថិភាពបែបនេះ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com