ទាន់ហេតុការណ៍
ដេីម្បីតែប្រយុទ្ធប្រឆាំងជាមួយសេដ្ឋកិច្ចគ្រួសារស្លាប់ម្តង៥នាក់ - ក្រោយពីបិតបានមួយរយះពេលខ្លីពេលបានបេីកទទួលអ្នកញៀននឹងក្បែងសុីសងឡេីងវិញហេីយ - ឈាមស្រែកស្បែកហៅ ជនដៃដល់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្របួចបានហើយ - ភាពអាណាធិបតេយ្យរបស់ជនជាតិបរទេសមួយកំពុងតែបង្ករការភ័យខ្លាចដល់ពលរដ្ឋស្លូតត្រង់ - មួយរយះចុងក្រោយទីតាំងល្បែងសុីសងកម្រេីកឡេីងវិញជាពិសេទឹកដីសង្កាត់ទន្លេបាសាក់បេីក្រឡេកមេីលសម្ថកិច្ចមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់ - រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជា៣ ក្បែរក្រសួងមហាផ្ទៃ ដោយសារភាគីម្ខាងបានបើកបរស្ថិតក្នុងស្ថានភាពស្រវឹង សង១.០០០ដុល្លារ បញ្ចប់រឿង - បើកលេងវិញហើយ ទីតាំងបង្កប់ល្បែងស៊ីសងមួយកន្លែង នៅសង្កាត់អូឫស្សី៤ ប៉ុន្តែបើកលក្ខណៈ បំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច - ស្ត្រីស្រស់ស្អាតម្នាក់សង្ស័យបេីកបរក្នុងស្ថានភាពស្រវឹងបុកម៉ូតូរងរបួសស្ត្រីម្នាក់ - ពិតអត់​សូមមេត្តា​បំភ្លឺផង​ !  - សម្ថកិច្ចចាប់ខ្លួនបានហេីយស្ត្រីជេីងខ្លាំងយកកាំបិតតាំងតោគម្រាមសម្លាប់ស្ត្រីម្នាក់ទៀត
0

ផ្ទុះការតវ៉ាមុខច្រកទ្វារអន្តរជាតិដូងខណៈសមត្ថកិច្ចហាមមិនឲ្យរថយន្តប្រភេទសាំយ៉ុងចូលក្នុងផ្សារថៃ

ខេត្ដបាត់ដំបង ៖ ក្រុមម្ចាស់រថយន្តតូរីសជាអាជីវករដឹកទំនិញកសិផលពីប្រទេសកម្ពុជាចូលទៅលក់នៅប្រទេសថៃ បានបាននាំគ្នាធ្វើការតវ៉ាដោយយករថយន្តមកចតបន្តកន្ទុយគ្នាធ្វើការបិទផ្លូវចូលច្រកអន្តរជាតិដូងកាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២១ ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលបង្កការកកស្ទះចរាចរណ៍ជិត ០៣ម៉ោងដោយសារតែអាជ្ញាធរបានធ្វើការហាមមិនឱ្យប្រភេទរថយន្តទូរីដ(សាំយ៉ុង)ចូលក្នុងផ្សារថៃ(បានឡែម)។

កន្លងមកមានរថយន្តតូរីស(សាំយ៉ុង)របស់ក្រុមអាជីវករដឹកទំនិញមួយចំនួនតូចបានបន្លំដឹកពលករខ្មែរឆ្លងដែនដោយខុសច្បាប់ជាលក្ខណៈជួញដូរជាថ្នូនឹងប្រាក់រាប់ពាន់បាតក្នុងមួយនាក់ដែលសមត្ថកិច្ចចាប់បានជាបន្តបន្ទាប់ខណះម្ចាស់រថយន្តដែលដឹកពលករខ្មែរគេចវេសមិនព្រមចូលមណ្ឌលធ្វើចត្តាឡីស័ក។

ក្រោយពេលមានការតវ៉ារបស់ក្រុមក្រុមរថយន្តតូរីស(សាំយ៉ុង)របស់អាជីវករនឹងព្រមសហការជាមួយសមត្ថកិច្ចជំនាញក្រុមការងារប្រចាំច្រកទ្វារអន្តរជាតិដូងបានធ្វើការពិភាក្សាជាមួយថ្នាក់ខេត្តនិងសម្របសម្រួលឱ្យអាជីវករចេញចូលដឹកទំនិញបានក្នុង ថ្ងៃនេះនិងឱ្យពួកគាត់មកបំពេញបែបបទធ្វើកិច្ចសន្យាដើម្បីធានាបានរាល់កំហុសដែលប្រព្រឹត្តខុសប្រក្រតីនិងខុសពីគោលការណ៍ណែនាំរបស់ក្រុមការងារច្រកទ្វាអន្តរជាតិដូង ។

ប្រសិនបើរថយន្តណាដែលបានលួចដឹកបង្កប់ពលកខ្មែរគេចវេសមិនចូលមណ្ឌលចត្តាឡីស័កនោះបើសមត្ថកិច្ចចាប់បាននិងត្រូវផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com