ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

ថ្ងៃនេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន២នាក់ទៀត អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀត ត្រូវ​គេ​រាយការណ៍​នៅព្រឹក​ថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២១នេះថា បានស្លាប់ ដោយម្នាក់ជាជនជាតិខ្មែរ និងម្នាក់ជនជាតិចិន។

(រាជធានីភ្នំពេញ)មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជំងឺទាំង២នាក់នោះ ទី១ ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ័សែនជ័យ (ជិតផ្សារសាមគ្គី) ជាពិធីករ Freeland តាមរោងការ និងធ្លាប់ធ្វើការជាមួយតារាកំប្លែង សេង ចិន្តា (ហៅក្អីត) និងមានស្រុកកំណើតនៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានជំងឺធាត់កំរិត១ និងលើសឈាម, អ្នកជំងឺតេស្តឃើញជំងឺកូវីដ១៩នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ហើយ​បានស្លាប់នៅវេលាម៉ោង ៧៖៣៥នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខ្លាំងធ្ងន់ធ្ងរខ្លាំង ដោយមេរោគកូវីដ១៩វាយលុក។

ទី២ ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។ រកឃើញជំងឺកូវីដ១៩នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ និងបានស្លាប់នៅវេលាម៉ោង៧៖៤៥នាទី ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខ្លាំងធ្ងន់ធ្ងរខ្លាំង ដោយមេរោគកូវីដ១៩វាយលុក។

សូម​បញ្ជាក់ថា បើ​រាប់ទាំង២ករណីថ្មីនេះ កម្ពុជា​មាន​អ្នក​ស្លាប់ដោយសារ​ជំងឺកូវីដ​១៩ចំនួន៧នាក់ហើយ៕

Filed in: ជីវិតនិងសុខភាព, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com