ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

ប្រជាពលរដ្ឋដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ៦៣នាក់ នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា អង្គពពាយ ត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ

ស្រុកអង្គស្នួល៖ ប្រជាពលរដ្ឋចំនួន ៦៣នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងបានធ្វើចត្តាឡីស័កបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ក្រោយយកសំណាកធ្វើតេស្តមិនមានមេរោគកូវីដ-១៩ នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា អង្គពពាយ ត្រូវបានអាជ្ញាធរស្រុកអង្គស្នួល អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន ៦៣នាក់ ដែលបានធ្វើចត្តាឡីស័ក បានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា អង្គពពាយ និងបានអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅផ្ទះរៀងៗខ្លួន។

លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានសម្ដែងនូវការអបអរសាទរ ដែលបងប្អូនប្រជាពលរដ្ឋទាំង ៦៣នាក់ មិនមានអ្នកណាម្នាក់វិជ្ជមាននូវមេរោគកូវីដ-១៩ ។ លោកអភិបាលស្រុកអង្គស្នួល បានថ្លែងអំណរគុណយ៉ាងជឿបំផុត ចំពោះប្រជាពលរដ្ឋទាំងអស់ដែលមានការអត់ធ្មត់ និងចូលរួមជាមួយអាជ្ញាធរបានយ៉ាងល្អ ក្នុងការធ្វើចត្តាឡីស័កបានយ៉ាងត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកអង្គស្នួល បានធ្វើការផ្សព្វផ្សាយ អំពីវិធានការការពារជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋទាំង ៦៣នាក់ ពិសេសវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ គឺ ៣ការពារ ៣កុំ។ លោកអភិបាលស្រុកអង្គស្នួល ក៏បានសំណូមពរដល់បងប្អូនប្រជាពរដ្ឋ នៅពេលត្រឡប់ទៅលំនៅឋានវិញ សូមបន្តផ្សព្វផ្សាយវិធានការទាំងនេះ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន សំដៅរួមគ្នា បង្ការ ការពារ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ និងឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈផងដែរ។

ក្នុងនោះដែរ លោកអភិបាលស្រុក បានឧបត្ថម្ភដល់ប្រជាពលរដ្ឋទាំង ៦៣នាក់ ក្នុង១នាក់ទទួលបាន :អង្ករ២៥ គីគីឡូក្រា មី ១កេសតូច ម៉ាសក្រណាត់ ៥ម៉ាស អាល់កុល១ដបតូច និងថវិកា​ ៥មុឺនរៀល ជាថវិការបស់រដ្ឋបាលខេត្ត។

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com