ទាន់ហេតុការណ៍
អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង
0

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ “ការចាក់វ៉ាក់សាំងកូវីដ-១៩មិនមានការយកលុយទេ ហើយបើមានបុគ្គលណាទាមទារយកលុយ សូមរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់”

រាជធានីភ្នំពេញ÷ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់នៅព្រឹកថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១នេះថា ការចាក់វ៉ាក់សាំងកូវីដ-១៩មិនមានការយកលុយទេ ហើយបើមានបុគ្គលណាទាមទារយកលុយ សូមរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ឯកឧត្តម បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ក្នុងតំបន់ក្រហម បងប្អូនប្រជាពលរដ្ឋដែលមានបំណងស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងគឺ
១-តម្រូវ ឲ្យបងប្អូនមកចាក់តាមលំដាប់លំដោយនៅទីកន្លែងដែលបានកំណត់ ដើម្បីរក្សាសណ្តាប់ធ្នាប់ ជៀសវាងបាត់វិធានការការពារ
២-តម្រូវ ឲ្យបងប្អូនបំពេញទម្រង់ចាក់វ៉ាក់សាំងឲ្យបានច្បាស់លាស់ ហើយការបំពេញទម្រង់នេះ គឺដើម្បីបញ្ជាក់ពីការស្ម័គ្រចិត្ដចាក់ ឬមិនចាក់វ៉ាក់សាំង នឹងដើម្បីគ្រប់គ្រងទិន្នន័យ ចំនួនប្រជាពលរដ្ឋដែលបានចាក់
៣-ដើម្បីធ្វើបណ្ណចាក់វ៉ាក់សាំងសម្រាប់សម្គាល់ ថាបុគ្គលម្នាក់ៗបានចាក់វ៉ាក់សាំងចំនួន ២ដូសរួចហើយ
ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់បន្ថែមទៀតថា បងប្អូនប្រជាពលរដ្ឋដែលមានបំណងស្ម័គ្រចិត្តចាក់វ៉ាក់សាំង គឺត្រូវមាន អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និងលិខិតបញ្ជាក់អស័យដ្ឋាន និងទីលំនៅច្បាស់លាស់។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ចាប់អនុវត្តពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១ ក្នុងខណ្ឌចំនួន៤ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺខណ្ឌកំបូល,ពោធិសែនជ័យ, មានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។

Filed in: ជីវិតនិងសុខភាព, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com