ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

បុរសម្នាក់ស្រវឹងជោកជាំបើករថយន្តឆ្លងផ្លូវត្រូវរថយន្តបែនបុកពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

(រាធានីភ្នំពេញ៖) បុរសម្នាក់ស្រវឹងធ្លាក់ភ្នែកបើករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានរថយន្តបែនដឹកដីបុកពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំតែសំណាងល្អអ្នកបើកបរមិនមានរងការគ្រោះថ្នាក់នោះទេ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២.៣៥នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ស្ថិតបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តបែនដឹកដីក្បាលពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3F-3464 បើកធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ខណៈពេលនោះក៏ស្រាប់តែមានបុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តម៉ាកឆារឺលែតពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2I-7887 បើកបរក្នុងស្ថានភាពស្រវឹងជោកជាំឆ្លងកាត់ផ្លូវមិនប្រយ័ត្នទើបបណ្ដាលឲ្យរថយន្តបែនដឹកដីមួយគ្រឿងបុកពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំតែសំណាងល្អអ្នកបើកបរបានរួចផុតពីគ្រោះថ្នាក់ ហើយក៏បានចុះពីលើរថយន្តរបស់ខ្លួនប្រើសំដីក្អេងក្អាងកោងកាច់ប្រម៉ាត់កាត់ទានមុខលើអ្នកសារព័ត៌មានដែលបានចុះទៅផ្ដិតយករូបភាពនឹងធ្វើការផ្សាយផ្ទាល់ នៃករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ ហើយថែមទាំងប្រើសម្ដីអត្ថរសមកលើសមត្ថកិច្ចថែមទៀតផងដែរ មិនដឹងថាខ្លួនឯងខុសនោះទេ ឬមួយក៏បុរសរូបនេះអាងខ្សែអ្នកធំណាម្នាក់នៅពីក្រោយខ្នង ឬមួយក៏អាងយកទឹកលុយរបស់ខ្លួនមកគ្រប់ដណ្ដប់លើគេ ខ្ញុំគិតថាអ្នកធ្វើខុសនឹងច្បាប់នោះគឺអ្នកត្រូវតែទទួលខុសត្រូវមិនគួរយកទង្វើបែបនេះមកប្រើប្រាស់ក្នុងសង្គមជាតិយើងនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានត្រួតពិនិត្យមើលរួចរាល់ទើបធ្វើការវាស់វែងនឹងយកតៃសម្ដីពាលម្នាក់នេះរួមជាមួយនឹងរថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅឯអធិការដ្ធាននគរបាលចរាចរណ៍ ខណ្ឌសែនសុខដើម្បីដោះស្រាយគ្នាទៅចាំនិតិវិធី។រក្សាសិទ្ធិ៖)ដោយវុត្ថា

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com