ទាន់ហេតុការណ៍
អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង
0

អាជ្ញាធរខេត្តកណ្ដាល សំណូមពរដល់មន្ត្រីបោះឆ្នោត តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងៗទៀត សូមគោរពច្បាប់ បទបញ្ជា និងនីតិវិធី នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ឲ្យបានគ្រប់ៗគ្នាជៀសវាងឲ្យបាននូវការឈ្លោះប្រកែកគ្នា ដែលនាំទៅដល់ការ ប្តឹងផ្តល់។

ការសំណូមពរនេះធ្វើឡើងក្នុងឱកាសដែល លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រី លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្តាល  តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ស្ដីពី“ការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១” កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តកណ្ដាល។

លោកជំទាវអភិបាលរងខេត្តកណ្ដាល បន្តថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១នេះ គឺដើម្បីរៀបចំបញ្ជីបោះឆ្នោតសម្រាប់បម្រើអោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ខាងមុខនេះ ដូចនេះការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់ ព្រោះបញ្ជីបោះឆ្នោត គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន ហេតុដូចនេះហើយទើប គ.ជ.ប យក ចិត្តទុកដាក់អនុវត្តការងារនេះឲ្យបានល្អ ដើម្បីធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់បោះឆ្នោតជាធរមាន សំដៅរៀបចំការបោះឆ្នោត នាពេលខាងមុខ អោយប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ដូច្នេះសូមអោយមន្ត្រីបោះឆ្នោត តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងៗទៀត សូមគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ឲ្យបានគ្រប់ៗគ្នាជៀសវាងឲ្យបាននូវការឈ្លោះប្រកែកគ្នា ដែលនាំទៅដល់ការ ប្តឹងផ្តល់។

លោកជំទាវអភិបាលរងខេត្ត បន្ថែមថា ទោះបីជាក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ យ៉ាងណាក្តី ប៉ុន្តែតាមរយៈការគិតគូរ យកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ក្នុងការទប់ស្កាត់ និងគ្រប់គ្រងក៏ដូចជាការគោរពតាមវិធានការចាំបាច់នានាទាក់ទងនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ព្រមទាំងអត្រាកើនខ្ពស់ នៃការចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ពិតជាអាចរួមចំណែក និងអំណោយផលល្អដល់ ដំណើរការចុះ ឈ្មោះបោះឆ្នោត ឆ្នាំ២០២១នេះ។

លោកជំទាវអភិបាលរងខេត្ត បានផ្តាំផ្ញើដល់សិក្ខាកាមដែលជាគ្រូបង្ហាត់តាមក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់កត់ត្រានូវចំណុចថ្មីៗ ដែលគ្រូបង្ហាត់ គ.ជ.ប បានបង្ហាត់បង្ហាញ និងត្រូវត្រៀមខ្លួន ដើម្បីបន្តផ្ទេរ ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ សម្រាប់ការបណ្តុះបណ្តាលដល់ក្រុមចុះឈ្មោះបោះឆ្នោត នៅតាមក្រុងស្រុកបន្តទៀត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com