ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

ប្រជាពលរដ្ឋរាយការណ៍ថាទីតាំងវង់ល្បែងស៊ីសងបញ្ជល់មាន់ ខុសច្បាប់មួយកន្លែង  នៅក្នុងមូលដ្ឋាន នៅជិតរោងចក្រ( អាមេរិកកាំង)ខណ្ឌពោធ៌សែនជ័យបើកលេងយ៉ាងសកម្ម សង្ស័យជាឆ្នាំងបាយរបស់លោកមេប៉ុស្ត៏ចោមចៅទី២  បានជាមិនបង្ក្រាប

ភ្នំពេញ ÷(ថ្ងៃសុក្រទី១៧ខែកញ្ញាឆ្នាំ២០២១) ប្រជាពលរដ្ធបានរាយការណ៏ប្រាប់សារព័ត៌មានCRN NEWS  (នៅជិតរោងចក្រអាមេរិចកាំង)មួយកន្លែងបើក នៅភូមិទួលពង្រ សង្កាត់ចោមចៅទី២ ខណ្ឌពោធ៌សែនជ័យ  រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាននៅមិនទាន់មានវិធានការបង្ក្រាប

តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យអ្នក សារព័ត៌មានអោយដឹងថា ទីតាំងវង់ល្បែងខុសច្បាប់មួយកន្លែងកំពុងបើកដំណើរការលេងយ៉ាងសកម្មជារៀងរាល់ថ្ងៃ ជាពិសេសរាល់ សៅរ៍ និងអាទិត្យ តែម្ដង ចុះបើសិនមានឆ្លងការរីករាលដាជំងឺកូវីដ(១៩)ចេញពីវង់ល្បែងមួយនេះតើមានអ្នកណាជាអ្នកទទួលការខុសត្រូវ
ឬមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ទទួលបានប្រយោជន៍ពីម្ចាស់បទល្មើសល្បែងខុសច្បាប់នៅកន្លែងនេះហើយមើលទៅ បានជាមិនហ៊ានធ្វើការបង្ក្រាបតាមការណែនាំនូវវិធានការ របស់ក្រសួងសុខាភិបាលនិងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេច តេជោ បីកុំ បីការ ពារ ក្នុងការទប់ស្កាត់ជំងឺកូវីដ(១៩) ឲ្យមានប្រសិទ្ធភាព។

ប្រជាពលរដ្ឋកំពុងនាំគ្នារិះគន់យ៉ាងខ្លាំងពីទីតាំងវង់ល្បែងខុសច្បាប់មួយនេះ គេនាំគ្នាចាក់(លុយ)រាប់លាន.និងរាប់ពាន់ដុល្លារ.ឯណោះ ជាពិសេសទីតាំងវង់ល្បែងនៅកន្លែងនេះមានអ្នកឈរចាំមើលផ្លូវ ។
មហាជនកំពុងគាំគ្នារិះគន់យ៉ាងខ្លាំងថាសព្វថ្ងៃនេះប្រជាពលរដ្ឋរស់នៅក្នុងការព្រួយបារម្ភ ភ័យខ្លាចកើតមាននូវអំពើហិង្សា នៅអំពើចោរកម្ម និងបទល្មើសផ្សេងៗទៀត ដូចជាចោរលួច ចោរឆក់ និងចោរប្លន់ជាដើម។

អ្វីដែលសំខាន់ជាងនេះពលរដ្ឋដែលរស់នៅក្នុងទឹកដីភូមិទួលពង្រ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ពួកគាត់នាំគ្នាសូមអំពាវនាវទៅលោក ហែម ដារិទ្ធ ជាអភិបាលខណ្ឌពោធិសែនជ័យ គណៈអភិបាលខណ្ឌពោធិសែនរាជធានីភ្នំពេញ និង និងលោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌ ព្រមទាំងលោកមេប៉ុស្តិ៍ចោមទី២ នៅមូលដ្ឋានឲ្យជួយអន្តរាគមន៍បង្រ្កាបបទល្មើសប្រជល់មាន់មួយកន្លែងនេះផង៕អត្ថបទ
និពន្ធនាយក សារព័ត៌មាន CRN NEWS ទូរស័ព្ទ098414031

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com