ទាន់ហេតុការណ៍
អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង
0

ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងសង្ស័យសែនព្រេនត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ហេីយមេីលទៅបានជាមិនបង្ក្រាប?

រាជធានីភ្នំពេញ ÷ ប្រជាពលរដ្ឋបានរាយការណ៏ប្រាប់មកអង្គភាពសារព័ត៌មានCRN NEWS  ចំពោះទីតាំងហ្គេមបាញ់ត្រីមួយកន្លែងបើកទទួលអ្នកញៀនល្បែងសុីសង នៅផ្លូវស្តុបវត្តអង្គតាមិញផ្លូវបេតុងប្រហែល១០០ម៉ែត្រនៅខាងឆ្វេងដៃ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាននៅមិនទាន់មានវិធានការបង្ក្រាប

តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យអ្នក សារព័ត៌មាន CRN News ដឹងថា ទីតាំងវង់ល្បែង ហ្គេមអនទ្បាញ ភ្នាល់បាល់ហ្គេម
បាញ់ត្រីនិងហ្គេមច្រើនប្រភេទទៀត កំពុងបើកដំណើរការលេងយ៉ាងសកម្មជារៀងរាល់ថ្ងៃ ពួកគាត់សង្កេត ឃើញមានអ្នកចូលលេងមានចាស់មានក្មេងស្រីប្រុសចូលទៅក្នុងទីតាំនោះយ៉ាងពពាក់ពពួនសង្ស័យថាទីតាំងមួយនេះមិនត្រឹមតែជាកន្លែងល្បែងសុីសងខុសច្បាប់នោះទេអាចជាជំរកប្រមូលផ្តុំប្រេីប្រាស់ថ្នាំញៀនថែមទៀតផង នឹងអាចជាកន្លែងលាក់បាំងជនខិលខួចក្រោយពីធ្វេីសកម្មភាពរួចរត់ទៅសំងំនៅទីនោះ?  ចុះប្រសិនបេីជាផ្ទុះជំងឺកូវីដ(១៩)ចេញពីវង់ល្បែង ហ្គេមភ្នាល់បាល់នឹងហ្គេមបាញ់ត្រីព្រមទាំងហ្គេមច្រើនប្រភេទទៀត តើអ្នកណាជាអ្នកទទួលការខុសត្រូវ?

ពលរដ្ឋបានលេីកជាចម្ងល់មកថា តេីហេតុអ្វីបានអាជ្ញាធរមូលដ្ឋានមិនមានវិធានការបង្ក្រាបចំពោះទីតាំងមួយនេះ? បានជាបណ្តែតបណ្តោយឲ្យម្ចាស់ទីតាំងមួយនេះបេីកដំណេីរការលេងបានយ៉ាងរលួនបែបនេះទៅវិញ? ឬមួយម្ចាស់ទីតាំងនេះចេះរៀបចំដង្វាយសែនព្រេនដល់ម្ចាស់ទឹកម្ចាស់ដីជាថ្នួរក្នុងការមិនបង្ក្រាប? ចុះឯណាទៅភូមិឃុំមានសុវត្តិភាពទាំង៩ចំណុចនោះ?

បេីតាមសេចក្តីជួនដំណឹងនឹងការណែនាំរបស់ក្រសួងសុខាភិបាលជាពិសេសតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេច តេជោ ៣កុំ ៣ការពារ ក្នុងក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ(១៩) មានប្រសិទ្ធភាពខ្ពស់។

ពលរដ្ឋបានសំណួមពរទៅលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  និងលោកវីរៈសេនីយ៍ឯក  ម៉ន វុទ្ធី អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ និងលោកមេប៉ុស្តិ៍កាកាបទី១ សូមមេត្តាជួយអន្តរាគមន៍បង្រ្កាបចំពោះទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងនេះផងទាន៕អត្ថបទ
និពន្ធនាយក សារព័ត៌មាន CRN NEWS ទូរស័ព្ទ093414031

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com