ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីនាំអាវុធឆ្លងដែនខុសច្បាប់ចំនួន ០៧ នាក់បញ្ជួនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ

ខេត្តបាត់ដំបង៖  តាមនគរបាលការពារព្រំដែន ប្រទះឃើញលើកទី០១ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានសហការជាមួយកម្លាំងខេមរ:ភូមិន្ទ ចេញល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានប្រទះឃើញអាវុធមួយចំនួននៅចំណុចអូរព្រំដែនភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្នុងនោះរួមមាន ៖
-អាវុធ១២,៧ ចំនួន ១ដើម, កាណុងត១២,៧ ចំនួន ១ និងជើងទ្រអាវុធ១២,៧ ចំនួន ១, គ្រាប់១២,៧ ថ្មី ចំនួន ៥០៨គ្រាប់
-អាវុធAK47 ចំនួន ៥០ដើម បង់អាកាថ្មីចំនួន ៥២បង់ ។

លើកទី០២
ប្រជាពលរដ្ឋប្រទះឃើញក្នុងចំការតាង៉ែត ភូមិ​អូរ​រំដួល ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី​១២​ខែវិច្ឆិកា​ មាន​អាវុធ​ចំនួន​៥៣​ដើម (AK47 ៥០​ដើម M79 ចំនួន​៣​ដើម​) និង​បង់​AK47 ចំនួន​៤៧​បង់ ។​

​យោងតាមការការស្រាវជ្រាវ​របស់សមត្ថកិច្ចជំនាញ ឈាន​ដល់ឃាត់ខ្លួន​បាន​មុខសញ្ញា​ជនជនសង្ស័យ ចំនួន០៧នាក់​។
ក្នុងនោះ

១.​ឈ្មោះ លៀង ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មន្ត្រី​ការិយាល័យ​ពលករ​ខ្មែរ​ក្រៅប្រទេស នាយកដ្ឋាន​វិនិយោគឯកជន​នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ។

២.​ឧត្ដមសេនីយ៍ត្រី អូន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​យោធា​នៅ​អគ្គនាយកដ្ឋាន​សម្ភារ​ប​ច្ចេកទេស ក្រសួង ការពារជាតិ ។

៣.​ព្រិន្ទបាលឯក វី វិ​ន​ហាយ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ យោធា​នៅ​សឹក​រង​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​

៤.​ប៉ុល នី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ អតីត​យោធា​នៅ​តំបន់​ប្រតិបត្តិការ​សឹង​រក​បាត់ដំបង ក​៥ កងទ័ពជើងគោក​។​

៥. ឧ​ត្ត​ម​សេនីយ៍​ទោ គង់ ណោ​រ៉ា​ន់ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ នាយករង​ឃ្លាំង​សម្ភារ​បច្ចេក​ទេស​(K4)​អគ្គនាយកដ្ឋាន​សម្ភារ បច្ចេកទេស​ក្រសួងការពារជាតិ​។​

៦.​វរសេនីយ៍ឯក យូ សំណាង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​មន្ត្រី​បម្រើ​ការងារ​នៅ​អគ្គនាយក ដ្ឋា​ន​សម្ភារ​បច្ចេកទេស ក្រសួងការពារជាតិ ។

៧.​វរ​សេនីយ​ទោ ព្រហ្ម សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​មន្ត្រី​បំរើការ​ងារ​នៅ អគ្គនាយកដ្ឋាន​សំភារ​:​បច្ចេកទេស​ក្រសួងការពារជាតិ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com