ទាន់ហេតុការណ៍
អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង
0

ទារកអភ័ពម្នាក់ ម្តាយឪពុកជក់គ្រឿងញៀនគ្មានលទ្ធចិញ្ចឹមបីបាច់ទុកកូនចោលទាល់តែស្លាប់រួចយកទៅប្លុងចោល

រាជធានីភ្នំពេញ÷ ប្រទះឃើញសពទារកដែលមានអាយុប្រហែលមួយសប្តាហ៏ម្នាក់ត្រូវបានឪពុកម្តាយបង្កើតដាក់ចូលទៅក្នុងកេះរួចយកទៅប្លុងចោលក្រោមជើងដំរីថ្មមុខក្លោងទ្វារជម្ពូវ័នបង្កឲ្យមានភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅមុខក្លោងទ្វារវត្តជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

  ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅវេលាម៉ោងប្រហែល៨ព្រឹកមិញនេះពួកគាត់បានលក់បន្លែនិងភេសជ្ជ:ក្បែរនោះបានក្រលេកមើលឃើញកេះក្រដាសមួយនៅក្រោមជើងដំរីដោយពួកគាត់នឹកស្មានថាជាកេះអ្នកលក់បន្លែ ខណ:ពេលដែលអ្នកលក់បន្លែរើចេញអស់ត្រលប់ទៅផ្ទះរៀងៗខ្លួនក៏បានបន្សល់ទុកកេះមួយនៅទីនោះទើបអ្នកលក់ភេសជ្ជះនៅក្បែរនោះដើរទៅបើកមើលស្រាប់តែប្រទះឃើញសពទារកប្រុសម្នាក់នៅក្នុងកេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងបានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើការហ៊ុំព័ទ្ធនៅកន្លែងកើតហេតុខាងលើនិងបានរាយការណ៍ទៅកាន់ការិយាល័យបច្ចេកទេសកោសល្យវិច័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពុនិត្យសពទារកខាងលើនេះ ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពទារកនោះស្លាប់ដោយសារខ្វះអាហារ(បាក់ទឹកដោះ)ហើយសពត្រូវបានសមត្ថកិច្ចយកទៅប្រគល់តាអាចារ្យភ្លុកចាត់ចែងបូជាតាមប្រពៃណី។

ក្នងហេតុការណ៍ភ្ញាក់ខាងលើនេះក៏មានស្ត្រីម្នាក់បានមកអះអាងថារូបគាត់បានស្គាល់ឪពុកម្តាយទារកនេះច្បាស់ណាស់ ដោយគាត់បានបញ្ជាក់ថា ឪពុកទារកខាងលើនេះឈ្មោះស្នាម្តាយឈ្មោះធូ ពួកគេទាំងពីរនាក់ប្តីប្រពន្ធនេះមានមុខរបរជាអ្នករើសអេតចាយ ស្នាក់នៅខាងក្រោយសាលារៀនជម្ពូវ័នហើយសុទ្ធតែជាអ្នកប្រើប្រាស់គ្រឿងញៀនទៀតផង ហើយទារកដ៏អភ័ពនេះកើតមកមានសុខភាពល្អជាទេ ដោយម្តាយឪពុករបស់គេខ្វះការបីបាច់ចិញ្ចឹមកូនទុកក្មេងចោលបណ្តែតបណ្តោយទាល់ស្លាប់បែបនេះ  ហើយស្ត្រីខាងលើនេះក៏បានស្នើរឲ្យសមត្ថកិច្ចខណ្ឌពោធិសែនជ័យដែលមានជំនាញបង្រ្កាបគ្រឿងញៀនសូមមេត្តាចុះទៅបង្រ្កាបនិងបោសសំអាតគ្រឿងញៀននៅខាងក្រោយសាលារៀនជម្ពូវ័នផងព្រោះនៅទីនោះសម្បូរអ្នកលក់ចែកចាយនិងប្រើប្រាសគ្រឿងញៀនច្រើនណាស់៕ប្រភពពី/សួង សាម

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com