ទាន់ហេតុការណ៍
អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង
0

ឯកឧត្តម មុឹងសំផន បានអញ្ជើញបេីកកិច្ចប្រជុំបូកសរុបការងារអនុវត្តភារកិច្ច របស់ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកចន្រ្ទា ប្រចាំឆ្នាំ២០២១ និងទិសដៅភារកិច្ចសំខាន់ៗ សម្រាប់អនុវត្តឆ្នាំ២០២២

ខេត្តស្វាយរៀង÷ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ ឯកឧត្តម ម៉ឹង សំផន អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចន្រ្ទា ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារអនុវត្តភារកិច្ច របស់ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកចន្រ្ទា ប្រចាំឆ្នាំ២០២១ និងទិសដៅភារកិច្ចសំខាន់ៗ សម្រាប់អនុវត្តឆ្នាំ២០២២ ។

កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកគណបក្ស មកពីសាខាបក្ស ភូមិ ឃុំ ស្រុក ព្រមទាំងក្រុមការងារចុះជួយស្រុកចន្ទ្រា បានចូលរួមប្រជុំ ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារ ដែល គណបក្សស្រុកសម្រេចបានកន្លងមក ដើម្បីលើកទិសដៅ ផ្តល់បទពិសោធ សំដៅរួមចំណែកក្នុងការពង្រឹងប្រសិទ្ធភាពការងារ និងការអនុវត្តគោលនយោបាយគណបក្សឲ្យកាន់តែរឹងមាំ ឈានទៅសម្រេចអោយបានជោគជ័យ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់នៅពេលខាងមុខ ។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ម៉ឹង សំផន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិការ គណបក្ស និងក្រុមការងារ ចុះជួយមូលដ្ឋានស្រុកចន្ទ្រា ដែលបានសាមគ្គី សហការគ្នា​បានល្អ ក្នុងការបម្រើប្រជាជន និងចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ភូមិ ឃុំ អោយមានការរីកចំរើន ។ ឯកឧត្តម ម៉ឹង សំផន បាន​​លើកឡើង​ពីអត្ថន័យថ្ងៃជ័យជំនះ ៧ មករា ដែលបានធ្វើអោយយើងគ្រប់គ្នាបានរស់រានមានជីវិតសារជាថ្មីឡើងវិញ គឺដោយ​សារ ​​ការតស៊ូ រំដោះប្រទេសជាតិ ដឹកនាំដោយគណៈបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំកម្លាំង​​ តស៊ូរំដោះប្រទេសជាតិ​ចេញពីរបប​ប្រល័យពូជសាសន៍ និង បានកសាងប្រទេសកម្ពុជា​ចាប់តាំងពីបាតដៃទទេរ រហូតមានអ្វីៗគ្រប់​បែបយ៉ាង​មកដល់​សព្វថ្ងៃនេះ ។

ឯកឧត្តម ម៉ឹង សំផន បានបញ្ជាក់ទៀតថា៖ ក្នុងរយៈពេល ៤៣ ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព និង មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។ ទទឹមនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានខិតខំដោះស្រាយបញ្ហាប្រឈម និង ការលំបាកនានា​របស់​ប្រជាពលរដ្ឋ​នៅទូទាំងប្រទេស ដែលបានធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ។

កិច្ចប្រជុំបូកសរុបការងារអនុវត្តភារកិច្ចរបស់ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកចន្រ្ទា ប្រចាំឆ្នាំ២០២១ នាពេល​នោះ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះ បេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគត ផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ឹង សំផន បានផ្តល់ថវិកាចំនួន ជាង ៣០ លានរៀល ដល់ក្រុមការងារ ភូមិ ឃុំ និង ស្រុក ចន្ទ្រា ខេត្តស្វាយរៀង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com