ទាន់ហេតុការណ៍
អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់ - ស្នើសុំធ្វើរបងប្រវែង៤០ម៉ែត្រ តែជាក់ស្តែងធ្វើ១៦០ម៉ែត្រ ទីតាំងនៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវរថភ្លើង តែក្នុងឯកសារស្នើសុំធ្វើរបងមួយសន្លឹកនេះបែជានៅភូមិត្រពាំងក្រសាំង សង្កាត់ជង្រុក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទៅវិញ តើឯកសារមួយសន្លឹកនេះសសេរខុសឬក៍មកធ្វើរបងខុសទីតាំង
0

លោក ឡោសុខា ស្នងការខេត្តមណ្ឌលគិរី មិនឆ្លើយតបរឿងសង្វៀនបញ្ជល់មាន់នឹងអាប៉ោងនៅក្រុងសែនមនោរម្

ខេត្តមណ្ឌលគិរី៖ យោងតាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថាទីតាំងសង្វៀនបញ្ជល់មាន់  និង អាប៉ោង ដែលកំពុងលួចបើកលេងយ៉ាងសប្បាយនៅចំណុច​ដំណាក់​នាគ ស្ថិតនៅ​សង្កាត់​សែន​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី កំពុងតែប្រហឺននឹង អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលហាមមិនឲ្យមានការប្រមូលផ្តុំគ្នាលួចលាក់លេងល្បែងសុីសងខុសច្បាប់ ដែលអាចងាយនឹងបង្ករហានិភ័យឆ្លងជំងឺកូវីឌ១៩ នឹងជំងឺឆ្លងដ៏កាចសាហាវបំលែងថ្មី អូមីក្រុង។

បន្ទាប់ពីអង្គភាពសារព័ត៌មានយើងបានទទួលព័ត៌មានពីពលរដ្ឋដែលរស់នៅក្រុងសែនមនោរម្យថាមានអ្នកលួចបើសង្វៀនបញ្ជល់មាន់ និង អាប៉ោង ខុសច្បាប់ យើងក៍បានផ្តល់ព័ត៌មានជូនលោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី តាមប្រព័ន្ធ Telegram លោក ឡោ សុខា បានចូលមើលតែមិនខ្ចីឆ្លើយតប។

ពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើបានស្នើសំុទៅលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ជួយមានវិធានការទប់ស្កាត់រាល់បទល្មើសល្បែងសុីសងខុសច្បាប់ដែលកំពុងតែកើតមានលួចលាក់បើកលេងនៅក្នុងទឹកដីនៃអាចក្រខេត្តមណ្ឌលគិរីនេះផងទាន។អត្ថបទ នាយភ្លុក

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com