ទាន់ហេតុការណ៍
សំណង់អាហារដ្ឋានល្មើសច្បាប់ រំលោភចំណីទន្លេនៅកោះអន្លង់ចិន នៅតែបន្តសាងសង់យ៉ាងគឃ្លើន, អ្នកនាំពាក្យរដ្ឋបាលខេត្តបញ្ជាក់ថា នឹងចុះទៅផ្អាកទៀតនៅល្ងាចថ្ងៃនេះ ឬថ្ងៃស្អែក - អ្នកឧកញ្ញាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានឹងលោកជំទាវបានអញ្ជេីញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់បេីកសម្ភោធន៍សមិទ្ធិផលនាៗក្នុងវត្តក្រពេីចន្ទ័រង្សី ហៅវត្តក្រពេីថ្មី ក្នុងទឹកដីខេត្តកំពង់ធំ - នុះរឿងធំហេីយ...! លោក ណយ ស្រូន និងកូនស្រី ណយ ស្រីមុំ ដែលជាប់បណ្តឹងលក់ដីខ្យល់ជាង១០០០ហិកតា នៅខេត្តមណ្ឌលគិរី ស្អុយកេរ្តិ៍ឈ្មោះដោយចេតនាទុច្ចរិត - សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលស្រុកវាលវែង បានឃើញការផ្សាយព័ត៌មាន របស់គេហទំព័រមួយចំនួនមានដូចជា គេហទំព័របាណន់សន្តិភាព និងគេហទំព័រផល្លីញូវ បានចុះផ្សាយដែលមានខ្លឹមសារថា...! - វាជាការឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីទិញដីហើយកក់ប្រាក់អស់$5000បែជាម្ចាស់ដីប្តឹងទៅក្រសួងមហាផ្ទៃចោទពីបទក្លែងឯកសារ - លិខិតបកស្រាយបំភ្លឺរបស់បាល សង្កាត់បារុង - ដោយសាររឿងដីកាត់ផ្តាច់និស្ស័យរវាងបងប្អូនបង្កេីតនឹងគ្នា - កូនប្រុសបង្កើតបាត់មុខជិត ៥០ឆ្នាំ.ត្រឡប់មកវិញបានដាក់ពាក្យបណ្ដឹងទៅតុលាការសុំដកសិទ្ធិកាន់កាប់ដីលំនៅឋានពីរកូនចិញ្ចឹម - ឈាមស្រែក ស្បែកហៅ ចាប់បានឃាត-ក ហើយ បងប្អូន! - គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រំពឹងថានឹងទទួលបានអ្នកចូលរួមក្នុង ពិព័រណ៍សៀវភៅនៅថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ ប្រហែលជា ១៨ម៉ឺននាក់
0

ខ្លាំងមែន! ណេត​បង្កប់​ល្បែង​ស៊ី​ដ៏ធំ​យីហោ​​ CH​ ​បេីក​ដំណើរការ​នៅ​​ភូមិ​សាស្ត្រ​ខណ្ឌ​ដូនពេញ​ អាជ្ញាធរ និង សមត្ថកិច្ចមិនហ៊ានបង្ក្រាប

រាជធានីភ្នំពេញ ៖​ទី​តាំង​ល្បែង​ស៊ី​សង​ដ៏ធំ​​យីហោ​ CH ​ស្ថិតនៅ​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ​បេីក​ដំណើរការ​ស្វាគមន៍​អតិថិជន​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ ពិសេស​ហាក់​កំពុង​លេីក​មុខមាត់​លោក​ សុខ​ ពេញ​វុធ​ អភិបាល​ខណ្ឌ​ដូនពេញ​ និង​លោក​ ទៀង​ ចាន់​សា​រ​ អធិការ​ខណ្ឌ​ដូនពេញ​។

ទីតាំង​ល្បែង​ស៊ីសង​ដ៏ធំ​យីហោ​ CH​ នេះ​មានទីតាំង​ស្ថិត​នៅ​ ក្រោយ​ផ្សារ​កណ្តាល​ និង​ស្ថិត​នៅ​ជ្រក​ក្រោម​ស្លាក​វីង​ នៅផ្ទះ​លេខ​ 17,​18​ តាម​បណ្ដោយ​ផ្លូវ​ 221​ សង្កាស្រះ​ចក​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ដែរ​ទល់​មុខ​​វត្ត​នាគវ័ន្ត​។

ប្រភព​ច្បាស់​ការណ៍​មួយ​បាន​បង្ហើប​ប្រាប់​ថា​ ទីតាំង​ណេត​បង្កប់​ល្បែង​ស៊ី​ដ៏ធំ​ យីហោ​ CH នេះ​មានមន្ដ្រីគ្រាក់ៗនៅពីក្រោយ​ខ្នង​ សូម្បី​លោក​ សុខ​ ពេញ​វុធ​ និង​ លោក​ ទៀង​ ចាន់​សា​រ​ ក៏​មិន​ហ៊ាន​ទៅ​ក្បែរ​ដែរ​។

ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ប្រហែលជាទីតាំងមួយកន្លែងនេះម្ចាស់ទីតាំងបានសែនព្រេន ជូនដល់អាជ្ញាធ រ និង សមត្ថកិច្ច ពាក់ពន្ធ័អស់ហើយទេដឹង ? បានជាមិនបង្ក្រាប បែរជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នក ញៀនល្បែង​ និង​អ្នក​ជួញ​ដូរ​ ចែក​ចាយ​ និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន
​ មកចូលលេងបានយ៉ាងរលូនក្នុងមូលដ្ឋានខ្លួនបែបនេះ?

ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ ។

កាលពីពេលថ្មីៗនេះ​ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីត-១៩ ទើបនិងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសារា​ចរណែនាំ​របស់​រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះ​ឡេីយ​។

សូមបញ្ជាក់ថាក្នុងពិធីជំនួបសំណេះសំណាល ជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ នារសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២២ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខណ្ឌដូនពេញ លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅសមត្ថកិច្ច ក៏ដូចអាជ្ញាធរមូលដ្ឋានខណ្ឌទាំង ១៤ ត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងគ្រឿងញៀនឲ្យអស់ ។

សូមរំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ​ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការ​យោគយល់ឡើយ ដើម្បីធានាឲ្យបាន​នូវ​ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ​ ឲ្យស្របតាម​ គោលនយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាពទាំង​ ៧ចំណុច​ របស់រដ្ឋាភិបាល​ ដែលដាច់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

ទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋ នៅតែទទូចស្នើសុំដល់មន្ត្រីពាក់ព័ន្ធជាពិសេស លោក សុខ​ ពេញ​វុធ​ អភិបាល​ខណ្ឌ​ដូនពេញ​​ និង លោក ​ទៀង​ ចាន់​សា​រ​ អធិការខណ្ឌដូន​ពេញ​ មេត្តាចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំល្បែងស៊ីសង《ហ្គេមណេត​ យីហោ​CH ​ដ៏​ធំ​ ខាង​លើ​នេះ​ផង​ទាន》 ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋនិងឲ្យស្របតាមគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment
«CRNNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 081 80 88 18 ឬ តាម Whatsapp : 081 80 88 18 | Telegram : 081 80 88 18 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ស៊ីអ៊អ៊ិន ព័ត៌មាន | CRNNews» | ទូរស័ព្ទ៖ 081 80 88 18

អាសយដ្ឋាន ៖ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

សហការផ្តល់ព័ត៌មាន៖ 081 80 88 18 | អ៊ីម៉ែល ៖ mailtobot168@gmail.com